ញាក់សាច់!! ទិញចូលឡានចាស់ ផ្លាស់យកឡានថ្មីជាមួយ Jaguar Land Rover Cambodia​
SWIFT NEWS ថ្ងៃអង្គារ ទី១៥ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

អ្វីដែលអតិថិជនទន្ទឹមរង់ចាំយូរមកហើយនោះ ឥឡូវនេះបានមកដល់ហើយ ក្រុមហ៊ុន Jaguar Land Rover Cambodia នឹងទទួលទិញរថយន្តចាស់របស់អតិថិជនទាំងអស់ បើសិនលោកអ្នកមានបំណងចង់ប្តូរយករថយន្តថ្មីនៃក្តីស្រម៉ៃ។

Jaguar Land Rover Cambodia ដែលនាំចូលផ្តាច់មុខដោយក្រុមហ៊ុន អ អិម អេ ខេមបូឌា​(RMA Cambodia) សម្រេចបង្កើតនូវកម្មវិធី «ទិញចូលឡានចាស់ ផ្លាស់យកឡានថ្មី» ដែលជាកម្មវិធីដ៏កម្របំផុត សម្រាប់អតិថិជនដែលបំណងចង់ប្តូរយករថយន្តថ្មី ម៉ូឌែលចុងក្រោយថ្មីស្រឡាងពីក្រុមហ៊ុន។ដែលនេះជាលើកទីមួយហើយក្នុងចំណោមក្រុមហ៊ុននៃឡានប្រណិតទាំងអស់នៅក្នុងប្រទេសកម្ពុជាដែលបានបង្កើតនូវកម្មវិធីនេះឡើង។

ពេញចិត្តស្តូកតែម្តង សម្រាប់អតិថិជនដែលកំពុងប្រើប្រាស់រថយន្ត Jaguar និង Land Rover អាចលក់រថយន្ដដែលមានស្រាប់មកក្រុមហ៊ុនវិញ ដើម្បីផ្លាស់ប្តូរយករថយន្តដ៏ស្រស់ស្អាត ជិះទៅផ្ទះវិញយ៉ាងព្រងើយ។ សំខាន់ជាងនេះទៀត ដើម្បីប្រាកដថាអតិថិជនអញ្ជើញទៅផ្ទះវិញ បានទាំងរថយន្តថ្មីស្រឡាង បានទាំងសុខផ្លូវកាយ សប្បាយផ្លូវចិត្ត ព្រោះថាក្រុមហ៊ុនក៏មានបន្ថែមការធានាទៅលើសេវាថែទាំរថយន្ត​រហូតដល់ទៅ ៥ឆ្នាំ ដោយឥតគិតថ្លៃ, ការធានារថយន្តពីរោងចក្រផ្ទាល់ ៣ឆ្នាំ បន្ថែមជាមួយនឹងសេវាកម្មរថយន្តចល័ត ដែលជួយលោកអ្នកភ្លាមៗ រាល់បញ្ហាផ្សេងៗនៅតាមដងផ្លូវដោយយថាហេតុ មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុនJaguar Land Rover នឹងផ្តល់ជូនរថយន្តសម្រាប់ប្រើបណ្តោះអាសន្ន ជូនអតិថិជនផងដែរ។

មិនទាន់អស់ទេ Jaguar Land Rover Cambodia ក៏មានការផ្តល់ជូនពិសេសសម្រាប់អតិថិជនដែលមានបំណងចង់ចែចង់រថយន្តមួយទឹកពីក្រុមហ៊ុនផ្ទាល់ផងដែរ ជាមួយនឹងការធានាទៅលើគ្រឿងបន្លាស់រហូតដល់ទៅ ២ឆ្នាំ ពីរោងចក្រផ្ទាល់ពិតៗតែម្តង។ តែសំណួរសួរថា តើខុសគ្នាយ៉ាងណាទៅរវាងរថយន្តមួយទឹករបស់ក្រុមហ៊ុនផ្ទាល់ និងតាមហ្គារាសខាងក្រៅ?

ចម្លើយងាយៗ ព្រោះថារថយន្តមួយទឹករបស់ក្រុមហ៊ុនផ្ទាល់ មិនមែនចេះតែដាក់លក់ទេ គឺសុទ្ធតែមានការធានា និងត្រួតពិនិត្យយ៉ាងល្អិតល្អន់ ពីខាងរោងចក្រ និងក្រុមជំនាញបច្ចេកទេសដែលទទួលស្គាល់ពី Jaguar Land Rover នៃចក្រភពអង់គ្លេសផ្ទាល់។

ថ្នាក់ដឹកនាំ Jaguar Land Rover Cambodia ក៏ធ្លាប់បានបញ្ជាក់ដែរថា រាល់រថយន្តមួយទឹកទាំងអស់ គឺត្រូវតែឆ្លងកាត់តាមការត្រួតពិនិត្យទាំង 165 ចំណុច និងបញ្ជាក់ច្បាស់លាស់មុនការដាក់លក់ ដែលនេះគឺដើម្បីបញ្ជាក់ពីគុណភាព​ និងសុខសុវត្ថិភាពសម្រាប់អតិថិជន។

ពិសេសប៉ុណ្ណេះហើយ!! ចាំកាលទៀត? ប្រញាប់រួសរាន់មកទទួលយកឳកាសនេះ នៅ​អគារតាំងលក់ និងថែទាំជួសជុលផ្ទាល់ របស់រថយន្ដ Jaguar និង​Land Rover គឺ ស្ថិតនៅតាមបណ្ដោយមហាវិថី សហព័ន្ធរុស្សី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

រឺតាមលេខទូរស័ព្ទ៖ 085 999 111 / 070 999-111

 http://www.landrovercambodia.com/

 http://www.jaguarcambodia.com

(For Land Rover)

Official Facebook Page: Land Rover Cambodia

Official Instagram Page: @LandroverCambo

(For Jaguar)

Official Facebook Page: Jaguar Cambodia

Official Instagram Page: @Jaguarcambodia

អត្ថបទដែលជាប់ទាក់ទង
TOP NEWS: រដ្ឋាភិបាលចិនកោះហៅទូតអាមេរិក សាកសួរជុំវិញបញ្ហាអាមេរិករិតត្បិតទិដ្ឋការសមាជិកបក្សកុម្មុយនិស្តចិន
ព័ត៌មានជាតិ
ឧកញ៉ា គិត សែនសូរិយ៉ា និងលោកជំទាវ បរិច្ចាគថវិកា១ម៉ឺនដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន ទិញវ៉ាក់សាំងកូវីដ១៩
ព័ត៌មានជាតិ
ឧកញ៉ា កុក អាន និងលោកជំទាវ បរិច្ចាគថវិកា១លានដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន ទិញវ៉ាក់សាំងកូវីដ១៩
ព័ត៌មានជាតិ
អ្នកឧកញ៉ា លី យ៉ុងផាត់ និងលោកជំទាវ បរិច្ចាគថវិកា៣លានដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន ដើម្បីទិញវ៉ាក់សាំងកូវីដ១៩
ព័ត៌មានជាតិ
មេបក្សនយោបាយ២បរិច្ចាគថវិកាចូលរួមជាមួយសម្ដេចតេជោ ហ៊ុន សែន ទិញវ៉ាក់សាំងកូវីដ-១៩
ព័ត៌មានជាតិ
BREAKING NEWS: សម្ដេចតេជោ ហ៊ុន សែន ប្រកាសថា ថវិកាទទួល ពីសប្បុរសជន បានជាង៣០ លានដុល្លារហើយ
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី