នោះភ្នាក់ងារពាណិជ្ជកម្មនៅសហរដ្ឋអាមេរិក បានព្រមានឱ្យមានការប្រុងប្រយ័ត្នជាមួយនឹងការក្លែងបន្លំ (Phishing) ធ្វើជាក្រុមហ៊ុន Zoom​
SWIFT NEWS ថ្ងៃអង្គារ ទី១៥ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(អន្តរជាតិ)៖ ភ្នាក់ងារពាណិជ្ជកម្ម (Better Business Bureau BBB) នៅសហរដ្ឋអាមេរិកបានធ្វើការព្រមានកាលពីសប្តាហ៍កន្លងទៅដល់អ្នកប្រើប្រាស់កម្មវិធី Zoom ឱ្យមានការប្រុងប្រយ័ត្នជាមួយនឹងសារដែលជនអនាមិកបានផ្ញើតាមរយៈអុីមែល និងបណ្ដាញទំនាក់ទំនងសង្គមមួយចំនួនដែលក្លែងបន្លំធ្វើជាសារមកពីក្រុមហ៊ុន Zoom ដើម្បីលួចចូលក្នុងគណនីរបស់អ្នកប្រើប្រាស់។

នៅក្នុងការវាយប្រហារនេះជនអនាមិកបានផ្ញើសារទៅឱ្យអ្នកប្រើប្រាស់ ដោយមានប្រើនិមិត្តសញ្ញាផ្លូវការរបស់ក្រុមហ៊ុន Zoom ថែមទាំងមានភ្ជាប់ជាមួយនូវឃ្លាព្រមានមួយចំនួនដូចជា “គណនី Zoom របស់លោកអ្នកត្រូវបានផ្អាកដំណើរការ ចុចទីនេះដើម្បីចាប់ផ្ដើមដំណើរការឡើងវិញ” ឬ “លោកអ្នកបានអវត្តមានក្នុងការប្រជុំ ចុចទីនេះដើម្បីទទួលបានព័ត៌មានលម្អិត” ជាដើម។ បើតាមការផ្សព្វផ្សាយរបស់ភ្នាក់ងារនេះ ក្រុមជនអនាមិកបានបង្កើតគណនីអុីមែលដែលមានអាសយដ្ឋានបង្កប់ជាមួយនឹងពាក្យ Zoom ចំនួនប្រមាណ២៤៤៩ កាលពីខែមេសានិងឧសភា ដើម្បីអាចផ្ញើអុីមែលដែលមើលទៅស្រដៀង ឬដូចគ្នានិងអុីមែលមកពីក្រុមហ៊ុនពិតប្រាកដ។

ទោះបីជានាយកដ្ឋានពុំទាន់បានឃើញករណីនេះកើតមានឡើងច្រើននៅក្នុងប្រទេសកម្ពុជាយើងក៏ដោយ ប៉ុន្តែនាយកដ្ឋាននៅតែចង់ឱ្យលោកអ្នកមានការប្រុងប្រយ័ត្ននៅពេលដែលទទួលបានសារណាមួយ ដែលលោកអ្នកមិនបានស្នើសុំនោះ។ ក្នុងករណីដែលលោកអ្នកទទួលបានសារស្រដៀងគ្នានេះ សូមលោកអ្នកកុំចុចនៅលើតំណភ្ជាប់ដែលមាននៅក្នុងសារនោះ ហើយសូមលោកអ្នកធ្វើការទំនាក់ទំនងទៅក្រុមហ៊ុនដោយផ្ទាល់ដើម្បីទទួលបានព័ត៌មានវិញ៕ ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា

អត្ថបទដែលជាប់ទាក់ទង
ឧកញ៉ា លីហួរ និងលោកជំទាវ បរិច្ចាគថវិកា២០ម៉ឺនដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន ដើម្បីទិញវ៉ាក់សាំងកូវីដ១៩
ព័ត៌មានជាតិ
BEST TV: លោកអ្នកដឹងទេ! តើវ៉ាក់សាំងកូវីដ១៩ ក្នុង១ដូសមានតម្លៃប៉ុន្មាន?( Videio )
ព័ត៌មានជាតិ
លោក កឹម សុខា អ្នកនយោបាយប្រឆាំង ​គាំទ្រផែនការរបស់រាជរដ្ឋាភិបាល ក្នុងការទិញវ៉ាក់សាំងកូវីដ​
ព័ត៌មានជាតិ
រដ្ឋាភិបាលកម្ពុជា ​អនុម័តគម្រោង រោងចក្រអគ្គិសនីធ្យូងថ្ម ​៧០០មេហ្គាវ៉ាត់​ តម្លៃ១ពាន់លានដុល្លារ នៅខេត្តកោះកុង​
ព័ត៌មានជាតិ
«ទីណាមានទឹក ទីនោះមានត្រី» តែឥលូវសំរាមក្នុងទឹកច្រើនជាងត្រី!​
ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ​ធ្វើតេស្តលើក ទី២ អវិជ្ជមាន​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី