TOP NEWS: មហាសេដ្ឋីអចលនទ្រព្យ អ្នកឧកញ៉ា ហុង ពីវ ប្រកាសបរិច្ចាគថវិកា៣លានដុល្លារជូនសម្តេចតេជោ ហ៊ុន សែន​
SWIFT NEWS ថ្ងៃអង្គារ ទី១៥ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ អ្នកឧកញ៉ា ហុង ពីវ អគ្គនាយកក្រុមហ៊ុន បុរីពិភពថ្មី បានប្រកាសបរិច្ចាគថវិកាចំនួន៣លានដុល្លារអាមេរិក ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីទិញវ៉ាក់សាំងប្រឆាំងកូវីដ-១៩ បន្ទាប់ពីនៅព្រលប់នេះ សម្ដេចតេជោ បានប្រកាសថា នឹងទិញវ៉ាក់សាំង១លានដូសជំហ៊ានដំបូង ចាក់ ជូនប្រជាជនដោយឥតគិតថ្លៃ៕ 

សូមជម្រាបថា ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩នៅកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅល្ងាចថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ បានប្រកាសពីការត្រៀមបម្រុងថវិកា សម្រាប់ទិញវ៉ាក់សាំងយកមកចាក់ ជូនប្រជាជនដោយឥតគិតថ្លៃ ជាជំហានដំបូងចំនួន ១លានដូស ដើម្បីចាក់ប្រជាពលរដ្ឋប្រមាណ៥០ម៉ឺននាក់។

សម្តេចតេជោ ហ៊ុន សែន បន្ថែមថា «ពេលនេះប្រទេសមួយចំនួនផលិតបាន និងដាក់ឲ្យប្រើប្រាស់ហើយនឹងកំពុងបញ្ចេញលក់ឲ្យប្រទេសនានាផងដែរ។ ល្ងាចនេះខ្ញុំបានណែនាំឲ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល ពិភាក្សាជាមួយដៃគូអភិវឌ្ឍន៍ ពិសេសអង្គការសុខភាពពិភពលោក ដើម្បីកំណត់ថា តើយើងគួរទិញវ៉ាក់សាំងពីប្រទេសណា?»។

សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ថា «ខ្ញុំបានណែនាំរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ ត្រៀមថវិកាសម្រាប់ការទិញ១លានដូស (មួយលានដូស) ក្នុងដំណាក់កាលដំបូង ដើម្បីចាក់ជូនចំពោះអ្នកដែលធ្វើការនៅកន្លែង ដែលមានហានិភ័យខ្ពស់ និងអ្នកដែលមានហានិភ័យ។ ១លានដូសចាក់បានត្រឹមតែមនុស្ស ៥០ម៉ឺននាក់ប៉ុណ្ណោះ (ព្រោះម្នាក់ត្រូវការចាក់២ដង) ក្នុងពេលយើងមានប្រជាជន១៦លាននាក់ ទាំងចាស់ទាំងក្មេង ដែលក្នុងនោះអាចមានមនុស្សប្រមាណ១០លាននាក់ត្រូវការចាក់វ៉ាក់សាំង»។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ក្នុងស្ថានភាពដែលកម្ពុជានៅក្រខ្វះថវិកាសម្រាប់ទិញបន្ថែម សម្តេច បានណែនាំរដ្ឋមន្ត្រីរដ្ឋមន្ត្រក្រសួងសុខាភិបាល និងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុឱ្យពិភាក្សាជាមួយដៃគូអភិវឌ្ឍន៍ទាំងទ្វេភាគី ទាំងពហុភាគី ដើម្បីស្វែងរកជំនួយបន្ថែមមកជួយដល់ប្រជាជន៕


អត្ថបទដែលជាប់ទាក់ទង
សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណសប្បុរសជនដែល បរិច្ចាគថវិកាទិញវ៉ាក់សាំងកូវីដ១៩ ជាមួយពាក្យមួយឃ្លាដ៏មានអត្ថន័យ
ព័ត៌មានជាតិ
សារជាសំឡេងពិសេសរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ស្តីពី៖ «តើអ្នកណាគួរទទួលបានវ៉ាក់សាំងមុនគេ?»
ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន ប្រកាសពីអ្នក ដែលត្រូវទទួលបានវ៉ាក់សាំងប្រឆាំងកូវីដ មុនគេ គឺគ្រូពេទ្យ គ្រូបង្រៀន កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីយុត្តិធម៌
ព័ត៌មានជាតិ
SPECIAL NEWS: សម្ដេចតេជោ ហ៊ុន សែន ទទួលបានថវិកាជាង១៣លានដុល្លារដែលចូលរួមបរិច្ចាគពីឧកញ៉ាល្បីៗចំនួន៦រូបដំបូង
ព័ត៌មានជាតិ
TOP NEWS: ក្រុមហ៊ុន ជីប ម៉ុង គ្រុប បរិច្ចាគថវិកា៣លានដុល្លារជូន សម្តេចតេជោ ហ៊ុន សែន ដើម្បីទិញវ៉ាក់សាំងកូវីដ-១៩
ព័ត៌មានជាតិ
ប្រមុខ​ការទូត​កម្ពុជា​៖ ស្ត្រី និង​ក្មេងស្រី មានអំណាច​ក្នុងការ​ផ្លាស់ប្តូរ និង​ជំរុញ​ការអភិវឌ្ឍ​ប្រកបដោយ​វិជ្ជមាន​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី