(ភ្នំពេញ)៖ ឯកឧត្ដម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ នៅព្រលប់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០នេះ បានចេញសេចក្ដីណែនាំមួយដល់អភិបាលរាជធានី-ខេត្តស្ដីពីការពង្រឹងការគ្រប់គ្រងចត្តាឡីស័ក ការអប់រំផ្សព្វផ្សាយនិងការអនុវត្តវិធានការសុខភាពសាធារណៈ និងបន្តការក្រើនរំលឹកណែនាំបន្ថែម អំពីការអនុវត្តវិធានការបង្ការ ការឆ្លងជាយថាហេតុនូវវីរុសកូវីដ-១៩ នៅតាមកន្លែងប្រកបអាជីវកម្មលក់ទំនិញ ឬផ្ដល់សេវាកម្មនានា៕





