(ភ្នំពេញ៖ លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារប្រតិបត្តិការបច្ចេកទេស និងផ្គត់ផ្គង់នៃគណៈកម្ម ការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ នៅរសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០នេះ បានដឹកនាំក្រុមការងារក្រសួងសុខាភិបាល និងក្រុមការងារគ្រូពេទ្យស្មគ្រចិត្តយុវជនសម្តេចតេជោ(TYDA) អញ្ជើញចុះពិនិត្យទីតាំងនៅក្នុងពហុកីឡាដ្ឋានជាតិអូឡាំពិករាជធានីភ្នំពេញ ដើម្បីត្រៀមរៀបចំយកសំណាកចំពោះអ្នកប៉ះពាល់ផ្ទាល់ និងប្រយោលក្នុងព្រឹត្តិការណ៍ “សហគមន៍ ២៨ វិច្ឆិកា”លើកទី២ នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ រួមនិងករណីពាក់ព័ន្ធថ្មីផងដែរ៕




