ក្រសួងព័ត៌មាន ​បើកសិទ្ធិឲ្យប្តឹងបុគ្គល ដែលបំពុលព័ត៌មាន ​ដោយមិនចាំបាច់ជូនដំណឹងមកក្រសួង​​
SWIFT NEWS ថ្ងៃអង្គារ ទី១៥ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន បានសង្កេតឃើញថា ក្នុងអំឡុងពេលដែលរាជរដ្ឋាភិបាលកម្ពុជា បានអនុវត្តវិធានការនានា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ មានអ្នកសារព័ត៌មានមួយចំនួនតូច មិនបានបំពេញតួនាទីស្របតាមវិជ្ជាជីវៈរបស់ខ្លួន ធ្វើជាស្ពានចម្លងក្នុងការផ្តល់ព័ត៌មានពីប្រជាពលរដ្ឋមកកាន់រដ្ឋាភិបាល និងពីរដ្ឋាភិបាលទៅកាន់ប្រជាពលរដ្ឋនោះទេ តែបែរជាឆ្លៀតឱកាសប្រើវិជ្ជាជីវៈ ប្រាសចាកក្រមសីល​ធម៌ ផ្សព្វផ្សាយព័ត៌មានមិនពិត ក្លែងបន្លំ នាំឱ្យសាធារណជនយល់ខុស និងមានការសង្ស័យលើការអនុវត្តការងាររបស់អាជ្ញាធរមានសមត្ថកិច្ច បង្កឱ្យមានភាពភ័យខ្លាច ច្របូកច្របល់ រំខានដល់ការអនុវត្តតួនាទីរបស់អាជ្ញាធរមានសមត្ថកិច្ច ប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ និងការប្រកបអាជីវកម្មរបស់ប្រជាពលរដ្ឋ ការទទួលយកសំណូក ឬជំរិតទារប្រាក់ជាថ្នូរនឹងការមិនផ្សព្វផ្សាយ ឬលុបព័ត៌មាន ដែលជាប្រការមួយ រំលោភយ៉ាងធ្ងន់ធ្ងរខាងផ្នែកវិជ្ជាជីវៈរបស់អ្នកសារព័ត៌មាន ដែលមិនអាចទទួលយកបាន។

ដើម្បីលុបបំបាត់ភាពអសកម្មរបស់ក្រុមអ្នកសារព័ត៌មានមួយចំនួនតូច ដែលគ្មានវិជ្ជាជីវៈ អគ្គនាយកដ្ឋាន បញ្ជាក់ជូនសាធារណជន និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធថា ក្នុងករណីបុគ្គលណាដែលរងផលប៉ះពាល់ពីបញ្ហាដូចមានជម្រាបជូនខាងលើ អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន គាំទ្រឱ្យបុគ្គលនោះប្រើប្រាស់សិទ្ធិរបស់ខ្លួន ស្របតាមច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា និងស្នើឱ្យអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការច្បាប់ ដោយមិនបាច់ជូនដំណឹងមកក្រសួងព័ត៌មានជាមុនឡើយ។

ជាមួយគ្នានេះ អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន វាយតម្លៃខ្ពស់ និងកោតសរសើរស្ថាប័នសារព័ត៌មាន និងអ្នកសារព័ត៌មានភាគច្រើនលើសលប់ ដែលបានខិតខំបំពេញការងាររបស់ខ្លួនប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈក្នុងការយកព័ត៌មាន និងផ្សព្វផ្សាយព័ត៌មាន ពិតជូនសាធារណជន និងរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការចាត់វិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺរាតត្បាត ដើម្បីសេចក្តីសុខសាន្តរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍរបស់ប្រទេសជាតិ៕

អត្ថបទដែលជាប់ទាក់ទង
TOP NEWS: ក្រសួងសុខាភិបាល អនុញ្ញាតឲ្យបើកធនាគារកាណាឌីយ៉ាឡើងវិញនៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០
ព័ត៌មានជាតិ
អភិបាលខេត្តពោធិ៍សាត់ ជំរុញដល់ប្រជាកសិករឲ្យបង្កើនការដាំដុះបន្លែសុវត្ថិភាព និងចិញ្ចឹមសត្វសម្រាប់ផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុកកាត់បន្ថយការនាំចូលបន្លែ ត្រី សាច់ពីក្រៅប្រទេស
ព័ត៌មានជាតិ
ឯកឧត្ដម ជិន ម៉ាលីន៖ មិនមានការបិទប្រទេសទេ និងសូមអញ្ជើញអ្នកក្លាហានចូលស្រុក!
ព័ត៌មានជាតិ
TOP NEWS: ក្រសួងអប់រំ ពន្យារពេលប្រឡងបាក់ឌុបទៅពាក់កណ្ដាលខែមករា ឆ្នាំ២០២១ ដោយសារតែកូវីដ-១៩
ព័ត៌មានជាតិ
លោកជំទាវ យក់ សម្បត្តិ ដឹកនាំក្រុមការងារចុះពិនិត្យទីតាំងនៅក្នុងពហុកីឡាដ្ឋានជាតិអូឡាំពិក សម្រាប់យកសំណាកអ្នកពាក់ព័ន្ធព្រឹត្តិការណ៍“សហគមន៍២៨វិច្ឆិកា”លើកទី២
ព័ត៌មានជាតិ
​អង្គភាព​អ្នកនាំពាក្យរាជរដ្ឋាភិបាលបញ្ជាក់ជាថ្មីថា​ ​ប្រភពព័ត៌មានផ្លូវការពីជំងឺកូវីដ១៩ ​​គឺទំព័រហ្វេសប៊ុកសម្តេចតេជោ​ ​ហ៊ុន សែន ​និង​ក្រសួងសុខាភិបាល​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី