ចាប់តាំងពីមានការរាតត្បាតជំងឺកូវីដ-១៩មក អាមេរិកផ្តល់ថវិកាជាង១១លានដុល្លារដល់កម្ពុជា​
SWIFT NEWS ថ្ងៃព្រហស្បតិ៍ ទី១០ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ ទំព័រហ្វេសប៊ុកផ្លូវការរបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា បានផ្សព្វផ្សាយឲ្យដឹងនៅល្ងាចថ្ងៃទ៤ ខែ​ធ្នូ ឆ្នាំ២០២០នេះ ថា ចាប់តាំងពីមានការរាតត្បាតជំងឺកូវីដ-១៩មក គឺរដ្ឋាភិបាលអាមេរិកបានផ្ដល់ថវិកាចំនួនជាង១១លានដុល្លារដល់ប្រទេសកម្ពុជា ដែលជាចំនួនលើសពីចំនួនផ្តល់ដោយប្រទេសជាដៃគូដទៃណាទាំងអស់។

ជាមួយគ្នានេះទីភ្នាក់ងារការពារ និងកម្ចាត់ជំងឺរបស់សហរដ្ឋអាមេរិក និងទីភ្នាក់ងារផ្នែកសុខភាពសាធារណៈដទៃទៀត​របស់សហរដ្ឋអាមេរិក មានភាពជាដៃគូដ៏យូរជាមួយក្រសួងសុខាភិបាលកម្ពុជា និងអង្គការស្ថាប័នពាក់ព័ន្ធដទៃទៀត ដោយរួមមានកម្មវិធីកសាងសមត្ថភាព ក្នុងការតាមរកអ្នកមានការពាក់ព័ន្ធ និងអង្កេតមើលជំងឺឆ្លង។

ក្នុងនោះដែរស្ថានទូតសហរដ្ឋអាមេរិក និងបុគ្គលិករបស់ខ្លួនគោរពយ៉ាងខ្ជាប់ខ្ជួន តាមគោលណែនាំទាំងអស់ទាក់ទងនឹងសុខភាពសាធារណៈរបស់ប្រទេសកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង
ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា រកឃើញ​អ្នក​ឆ្លង​ថ្មី​ម្នាក់ទៀត ជា​បុគ្គលិក​ហាង Carl's Jr Burger នៅ​ទួល​ទំពូង​
ព័ត៌មានជាតិ
យល់ដឹង! កុំឲ្យកូនៗ លេងទូរស័ព្ទច្រើន នាំប៉ះពាល់សុខភាព
ព័ត៌មានជាតិ
សារពិសេស សម្តេចតេជោ ហ៊ុន សែន អំពីវិធានការឆ្លើយតបការវិវត្តន៍ថ្មីនៃកូវីដ១៩
ព័ត៌មានជាតិ
TOP NEWS: សម្ដេចតេជោ ហ៊ុន សែន ចេញសារថ្មីមួយបញ្ជាក់អំពី ការសម្រេច បង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ-១៩ភ្លាម បន្ទាប់ពីឃើញលទ្ធផលតេស្តវិជ្ជមាន
ព័ត៌មានជាតិ
ក្រសួងសុខាភិបាល នឹងបង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ-១៩ បន្ទាប់ពីទទួលបានលទ្ធផលតេស្ត កូវីដ-១៩វិជ្ជមានភ្លាម
ព័ត៌មានជាតិ
លើកពេលប្រឡងជ្រើសរើសសិស្សមន្ត្រីក្រមការលើកទី៩
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី