(ភ្នំពេញ)៖ លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានបញ្ជាក់ប្រាប់មុននេះថា ក្រសួងរកឃើញករណីវិជ្ជមានកូវីដ១៩ នៅលើបុគ្គលិកហាងលក់សម្លៀកបំពាក់ Pedro នៅផ្លូវព្រះសីហនុ ចំនួន៦នាក់ថ្មីថែមទៀត ធ្វើឲ្យចំនួនអ្នកឆ្លងចេញពីហាងនេះ សរុប៧នាក់ ដែលបុគ្គលិកដំបូងរកឃើញឆ្លងកាលពីម្សិលមិញ។ បុគ្គលិកដំបូងនោះ បានឆ្លងតាមរយៈការប៉ះពាល់អ្នកផ្ទុកូវីដ១៩ ដែលបានចូលក្នុង ហាងនោះ។ ហាងលក់សំលៀកបំពាក់ Pedro ត្រូវអាជ្ញាធរសម្រេចបិទបណ្តោះអាសន្នហើយ៕




