(ភ្នំពេញ)៖ តាមរយៈសារបែកធ្លាយនៅថ្ងៃនេះ ដែលចែកចាយបន្តគ្នាតាមបណ្តាញសង្គម ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានផ្ញើសារតាមតេឡេក្រាម ទៅប្រធាន និងមន្ត្រីតុលាការខេត្តព្រះសីហនុ ឲ្យពិនិត្យតាមដានលើករណីចៅក្រមម្នាក់ដែល បានមកចូលរួមពិធីមង្គលការនៅភ្នំពេញ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ ហើយចៅក្រមរូបនោះ បានអង្គុយជិតភ្ញៀវម្នាក់ ដែលមានវិជ្ជមានកូវីដ-១៩ ។ ឯកឧត្តម កើត រិទ្ធ ណែនាំឲ្យចៅក្រមរូបនោះ ពិនិត្យយកសំណាក និងធ្វើចត្តាឡីស័ក និងបានណែនាំប្រធាន និងមន្ត្រីតុលាការខេត្តព្រះសីហនុឲ្យពិនិត្យបន្ថែម ដើម្បីបង្ការ ការរាតត្បាតជំងឺកូវីដ-១៩ នៅទីនោះ។



