(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិ បានបញ្ជាក់នៅព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០នេះថា «ខ្ញុំ និងសហការី ព្រមទាំងអ្នកនៅជុំវិញខ្លួន ដែលមានការពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា បានទទួលលទ្ធផលតេស្តរកមេរោគកូវីដ-១៩ គឺអវិជ្ជមានទាំងអស់»។
សម្តេច ទៀ បាញ់ បន្តថា «ខ្ញុំក៏ដូចជាសហការី ព្រមទាំងអ្នកនៅជុំវិញខ្លួនទាំងអស់ នឹងបន្តធ្វើចត្តាឡីស័ក និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល។ ខ្ញុំសូមថ្លែងអំណរគុណ និងជូនពរ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានផ្ញេីសារជូនពរខ្ញុំ ទទួលបានសុខភាពល្អបរិបូរណ៍ សិរីសួស្ដី ជ័យមង្គល វិបុលសុខគ្រប់ប្រការ»៕



