TOP NEWS: វិទ្យុបារាំង RFI ​នឹងផ្អាកការផ្សាយដោយសារកូវីដ១៩​​
SWIFT NEWS ថ្ងៃព្រហស្បតិ៍ ទី១០ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី៣ ខែធ្នូនេះ បានប្រកាសផ្អាកការផ្សាយបណ្តោះអាសន្ន ដោយសារការិយាល័យរបស់វិទ្យុ​ស្ថិតនៅក្នុងអគារកាណាឌីយ៉ា ដែលមានអ្នកជំងឺកូវីដ១៩។ 

សេចក្ដីជូនដំណឹងរបស់វិទ្យុបារាំងអន្តរជាតិ RFI ដូចតទៅ៖ សូមជម្រាបជូនលោកអ្នកស្តាប់ថា ការផ្សាយរបស់វិទ្យុយើង ចាប់ពីពេលនេះតទៅត្រូវអាក់ខាន ដោយ​ហេតុថា ការិយាល័យយើងខ្ញុំមានទីតាំងស្ថិតនៅក្នុងអគារកាណាឌីយ៉ា។ អគារកាណាឌីយ៉ា ដែលត្រូវអាជ្ញាធរប្រកាសបិទជាបណ្ដោះអាសន្នបន្ទាប់ពីរកឃើញករណីវិជ្ជមានកូវីត-១៩លើបុរសម្នាក់ដែលធ្វើការនៅធនាគារចិននៃអគារកាណាឌីយ៉ានេះ។ វិទ្យុបារាំងអន្តរជាតិ RFI សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការយោគយល់របស់លោកអ្នក។ ចំពោះការវិលត្រឡប់មកផ្សាយដូចធម្មតាវិញ វិទ្យុយើងនឹងជូនដំណឹងដល់លោកអ្នកនាពេលក្រោយទៀត។ ជួបគ្នាពេលក្រោយ!៕

អត្ថបទដែលជាប់ទាក់ទង
ជនអនាមិកដែលបានចូលលួចយកទិន្នន័យរបស់ក្រុមហ៊ុន Nintendo ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារចំនួន៣ឆ្នាំ
ព័ត៌មានជាតិ
អស់ទាស់! អាយុ៥៣ឆ្នាំ ក្លាយជាយាយគេហើយ តែរូបសម្រស់វិញក្មេងជាងវ័យ
ព័ត៌មានជាតិ
BEST TV: បិទបណ្តោះអាសន្ន ២ទីតាំង និងបើកឡើងវិញ២ទីតាំងដោយសារកូវីដ១៩
ព័ត៌មានជាតិ
ផ្លូវរថភ្លើងចូលទៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ត្រូវបានលុបបិទកែ មកជាផ្លូវសម្រាប់យានយន្តវិញហើយ
ព័ត៌មានជាតិ
រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី នឹងចូលរួមសម័យប្រជុំពិសេសរបស់អង្គការសហប្រជាជាតិ ទាក់ទងនឹងជំងឺកូវីដ-១៩
ព័ត៌មានជាតិ
ថ្ងៃនេះ ៣​ធ្នូ ខួប ៤២​ឆ្នាំ​នៃ​កាសែត​រដ្ឋ SPK បច្ចុប្បន្ន AKP
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី