រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី នឹងចូលរួមសម័យប្រជុំពិសេសរបស់អង្គការសហប្រជាជាតិ ទាក់ទងនឹងជំងឺកូវីដ-១៩​
SWIFT NEWS ថ្ងៃព្រហស្បតិ៍ ទី១០ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ប៉េកាំង)៖ ក្រសួងការបរទេសចិន បានប្រកាសកាលពីថ្ងៃពុធថាសមាជិកក្រុមប្រឹក្សារដ្ឋនិងជារដ្ឋមន្រ្តីក្រសួងការបរទេស លោក វ៉ាង យី នឹងតំណាងប្រធានាធិបតីចិនលោក ស៊ី ជីនពីង ចូលរួមសម័យប្រជុំពិសេសនៃមហាសន្និបាតអង្គការសហប្រជាជាតិដើម្បីឆ្លើយតបនឹងការរីករាលដាលនៃជំងឺកូវីដ-១៩។

លោក វ៉ាង យី នឹងចូលរួមការជជែកដេញដោលទូទៅនៃសម័យប្រជុំពិសេសនិងថ្លែងសុន្ទរកថាតាមរយៈតំណភ្ជាប់វីដេអូ។ មហាសន្និបាតអង្គការសហប្រជាជាតិ ដែលមានរយៈពេល២ថ្ងៃ នឹងផ្តល់ឱកាសដល់អ្នកពាក់ព័ន្ធជាច្រើនក្នុងការចែករំលែកបទពិសោធន៍របស់ពួកគេក្នុងការប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាត។ 

ជំងឺ Covid-19 ត្រូវបានអង្គការសហប្រជាជាតិ ថាជាវិបត្តិសេដ្ឋកិច្ចសកលដ៏ធំបំផុត បានឆ្លងដល់មនុស្សជាង ៦៤ លាននាក់ និងបានសម្លាប់មនុស្សជាង ១,៤ លាននាក់ នេះបើយោងតាមទិន្នន័យចុងក្រោយបង្អស់ពីសាកលវិទ្យាល័យចនស៍ហបគីនស៍៕

អត្ថបទដែលជាប់ទាក់ទង
រដ្ឋមន្ត្រីកសិកម្ម៖ ​ការដឹកជញ្ជូនផ្លែស្វាយស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិន ​បានចាប់ផ្តើមហើយ​
ព័ត៌មានជាតិ
បាត់ដំណឹងយូរ! ​សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ យ៉ាងណាហើយ?​
ព័ត៌មានជាតិ
ជនអនាមិកដែលបានចូលលួចយកទិន្នន័យរបស់ក្រុមហ៊ុន Nintendo ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារចំនួន៣ឆ្នាំ
ព័ត៌មានជាតិ
អស់ទាស់! អាយុ៥៣ឆ្នាំ ក្លាយជាយាយគេហើយ តែរូបសម្រស់វិញក្មេងជាងវ័យ
ព័ត៌មានជាតិ
BEST TV: បិទបណ្តោះអាសន្ន ២ទីតាំង និងបើកឡើងវិញ២ទីតាំងដោយសារកូវីដ១៩
ព័ត៌មានជាតិ
ផ្លូវរថភ្លើងចូលទៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ត្រូវបានលុបបិទកែ មកជាផ្លូវសម្រាប់យានយន្តវិញហើយ
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី