ផ្លូវ៣៤ខ្សែ ក្នុងខេត្តព្រះសីហនុ ​បានចាក់បេតុងរួចរាល់​ ១០០ភាគរយ ​និងចាប់ផ្តើមអ៊ុតកៅស៊ូបេទីម​​
SWIFT NEWS ថ្ងៃព្រហស្បតិ៍ ទី១០ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ព្រះសីហនុ)៖ នៅព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងជាប្រធានគណ:កម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា អមដំណើរដោយឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាល ខេត្តព្រះសីហនុ បានអញ្ជើញពិនិត្យសកម្មភាពអ៊ុតបេទីមលើផ្លូវទាំង ៣៤ខ្សែក្នុងខេត្តព្រះសីហនុ និងពិនិត្យមើលសកម្មភាពសាង សង់ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗក្នុងក្រុងព្រះសីហនុ។

គម្រោងសាងសង់ហេដ្ឋានរចនាសម្ព័ន្ធផ្លូវ ៣៤ខ្សែនៅក្នុងខេត្តព្រះ សីហនុ បានចាក់បេតុងរួចរាល់ ១០០ភាគរយ និងចាប់ផ្តើមអ៊ុតកៅស៊ូបេទីមកម្ពស់ ០.០៧ម៉ែត្រ បន្ថែមពីលើបេតុងចាក់រួចដែលមានកម្ពស់ ០.២៥ម៉ែត្រ។  

ជាជំហានដំបូងនេះ ក្រុមការងារនឹងធ្វើការអ៊ុតបេទីមលើខ្សែផ្លូវធំៗជាមុន និងបន្តទៅខ្សែផ្លូវផ្សេង ទៀតតាមផែនការ និងពេលវេលាដែលបានគ្រោងទុក។ ក្រុមហ៊ុនស្ថាបនាផ្លូវ និងក្រុមហ៊ុនអ៊ុតបេទីមនឹងសហការគ្នាដើម្បីឱ្យដំណើរការស្ថាបនា និងអ៊ុតបេទីមធានាបាននូវបរិមាណ គុណភាព និងសោភ័ណភាព ក្នុងខេត្តព្រះសីហនុ បំរើឱ្យវិស័យទេសចរណ៍ និងវិនិយោគនាពេលខាងមុខ។

សូមបញ្ជាក់ថា ក្រុមហ៊ុនដែលទទួលគម្រោងអ៊ុតបេទីមលើផ្លូវទាំង ៣៤ខ្សែ ក្នុងក្រុងព្រះសីហនុ មានចំនួន ៣ក្រុមហ៊ុន ទី១.ក្រុមហ៊ុន CCES Engineering Services Co., LTD ទទួលអ៊ុតបេទីម ផ្លូវចំនួន ០៥ខ្សែ ចាប់ផ្ដើមអ៊ុតចេញពីរង្វង់មូលព្រះសេវ: ដល់រង្វង់មូលផ្លូវ បំបែករាម ជាប់(ផ្លូវជាតិលេខ ៤)។ ២.ក្រុមហ៊ុន TCM Engineering Co., LTD ទទួលចំនួន១២ខ្សែ ចាប់ផ្ដើមអ៊ុតចេញពីរង្វង់មូលព្រះសេវា: ស្ថិតនៅភូមិអុង ឃុំរាម ស្រុកព្រៃនប់ ឆ្ពោះមកកាន់មហាវិថីជំទាវម៉ៅ។ ៣.ក្រុមហ៊ុន LS Construction (Lee Service Cambodia) PTC., LTD ទទួលផ្លូវចំនួន ១៧ខ្សែ ចាប់ផ្តើមអ៊ុតចេញពីរង្វង់មូលតោពីរទៅដល់ផ្លូវពូលូវ៉ៃ (ផ្លូវលេខ៥០០)ស្ថិតនៅក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ហើយថ្ងៃទី២ ខែធ្នូនេះ ក្រុមហ៊ុនទាំង៣ កំពុងដំណើរការអ៊ុតបេទីមព្រមៗគ្នា។ 

ដោយឡែកក្រុមហ៊ុន L.S Construction Lee Service Cambodia PTC.,LTD បានឱ្យដឹងថា ក្រុមហ៊ុនប្រើពេលវេលាអ៊ុត បេទីមចំនួន ៩០ថ្ងៃ គ្រោងនឹងបញ្ចប់នៅចុងខែកុម្ភះ ឬដើមខែមីនា ឆ្នាំ២០២១ខាងមុខ។ 

សូមរម្លឹកថា ផ្លូវ ៣៤ខ្សែ ក្នុងក្រុងព្រះសីហនុ ត្រូវបានបើកការដ្ឋានកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕


អត្ថបទដែលជាប់ទាក់ទង
​អង់គ្លេស ក្លាយជា​ប្រទេស​ដំបូង​គេលើពិភពលោកដែលសម្រេចប្រើ វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ របស់ក្រុមហ៊ុន Pfizer
ព័ត៌មានជាតិ
ឯកឧត្តម ទួរ ម៉ាតាន់ រ៉ូអាក់ នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្ត ផ្ញើសារលិខិតអរគុណជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា
ព័ត៌មានជាតិ
ឯកឧត្ដម លី ច័ន្ទតុលា ប្រធានគណៈមេធាវី៖ សូមជឿជាក់ទៅលើសមត្ថភាពរបស់ខ្លួន កុំគិតថាទាល់តែខ្លួនមានប្រាក់ មានលុយទើបប្រឡងជាប់!
ព័ត៌មានជាតិ
ពិតជាគួរឲ្យសរសើរមែន! និស្សិតស្រីខ្មែរមួយរូប ក្លាយជាម្ចាស់ពានលេខ១ លំដាប់ពិភពលោក ផ្នែកមូលដ្ឋានគ្រឹះសវនកម្ម
ព័ត៌មានជាតិ
ដល់ពេល​លោកជំទាវ ហ៊ុន ស៊ី​ណាត ទ្រាំលែងបាន​ហើយ​! ឆ្លើយតប​ជា​លាយលក្ខណ៍អក្សរ មាន​ទាំង​ត្រា​មេធាវី ២​រូប​ទៀត ជម្រាប​ដល់​ឧកញ៉ា លក់​ឡេ អ៊ា​ន សៀវ​ម៉ី​!
ព័ត៌មានជាតិ
មន្ទីរពេទ្យគន្ធបុប្ផា ​ចាប់ផ្តើមសាកល្បងដំណើរការពិនិត្យព្យាបាលអ្នកជំងឺ ​និងស្ត្រីមានផ្ទៃពោះ ​តាមប្រព័ន្ធបច្ចេកវិទ្យា​​ឌីជីថលទំនើប
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី