ឧកញ៉ា សុខ សីលា ចាក់ខ្សាច់រំលោភដីចំណីទន្លេក្នុងស្រុកកោះធំ ត្រូវបានអភិបាលខេត្តកណ្តាលបញ្ជាឲ្យផ្អាកបន្ទាន់​
SWIFT NEWS ថ្ងៃព្រហស្បតិ៍ ទី១០ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(កណ្ដាល)៖ ប្រជាពលរដ្ឋរស់នៅក្នុងស្រុកកោះធំ ខេត្តកណ្ដាល រាយការណ៍ថា ឧកញ៉ាម្នាក់ឈ្មោះ សុខ សីលា បានបញ្ជាឲ្យកម្មករខ្លួនចាក់ខ្សាច់បំពេញដីចំណីទន្លេ បំណងព័ទ្ធយកធ្វើកម្មសិទ្ធិផ្ទាល់ខ្លួន។ ប្រភពរាយការណ៍បន្តថា ឧកញ៉ា សុខ សីលា កំពុងសាងសង់អគារ ហើយប៉ុនប៉ងព័ទ្ធយកដីចំណីទន្លេក្បែរនោះទៀត ប៉ុន្តែការណ៍នេះត្រូវបានបែកធ្លាយដឹងដល់អភិបាលខេត្តកណ្តាល។

ប្រជាពលរដ្ឋនៅស្រុកកោះធំ បានបន្តបង្ហើបប្រាប់អ្នកសារព័ត៌មានថា ករណីរំលោភយកដីចំណីទន្លេធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ហើយសាងសង់សំណង់រឹងមាំ កើតមានជាយូរមកហើយ។

បន្ទាប់ពីព័ត៌មានលេចឮ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តបានបញ្ជាឲ្យផ្អាកសកម្មភាពនេះបន្ទាន់ ហើយករណីនេះអាជ្ញាធរពាក់ព័ន្ធកំពុងពិនិត្យមើលបន្ថែមទៀតផងដែរ តើអ្វីដែលអាចធ្វើឲ្យករណីចាក់លុបទន្លេយកដីបានកើតមាន។

អភិបាលស្រុកកោះធំ លោក អេង សុវិចិត្រ បានប្រាប់ភ្នាក់ងារព័ត៌មានប្រចាំខេត្តកណ្ដាលថា រដ្ឋបាលខេត្តចុះផ្អាកហើយ។ ពលរដ្ឋបានប្រាប់ Swift News ថា ត្រឹមវិធានការផ្អាកមិនគ្រប់គ្រាន់ទេ។ អ្នកបំពានដីសាធារណ លុបទន្លេ គួរទទួលវិធានការផ្លូវច្បាប់លើសពីនេះ។ គេបន្តរង់ចាំមើលចំណាត់ការបន្ត៕

អត្ថបទដែលជាប់ទាក់ទង
ខួប​អនុស្សាវរីយ៍ លើក​ទី​៤២ ថ្ងៃកំណើត​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ឯកឧត្តម ហ៊ុន ម៉ា​នី ប្រកាស​ពី​ការប្តេជ្ញា​របស់​ក្រុមគ្រួសារ ស​.​ស​.​យ​.​ក ៣​ចំណុច​
ព័ត៌មានជាតិ
អ្នកពាក់ព័ន្ធ​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា ធ្វើតេស្ត​បន្ថែម​បាន​ជាង ២០០០​នាក់ នៅ​ថ្ងៃទី​១ ខែធ្នូ តែ​លទ្ធផល​អវិជ្ជមាន​ទាំងអស់​!
ព័ត៌មានជាតិ
កូ​វីដ​១៩ នៅ​កម្ពុជា រកឃើញ​អ្នក​ឆ្លង​ថ្មី ៣​នាក់ ជា​អ្នកដំណើរ​ចូលមក​កម្ពុជា ដោយ​មិនមាន​ពាក់ព័ន្ធ​ទៅនឹង​ព្រឹត្តិការណ៍​សហគមន៍ ២៨​វិច្ឆិកា​ទេ​
ព័ត៌មានជាតិ
អបអរសាទរ​ខួប​អនុស្សាវរីយ៍ លើក​ទី​៤២ ថ្ងៃកំណើត​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ថ្ងៃ​២ ធ្នូ ១៩៧៨-​ថ្ងៃ​២ ធ្នូ ២០២០
ព័ត៌មានជាតិ
ខេត្តកំពង់ចាម ដាក់ចេញ​វិធានការ ១៣​ចំណុច ដើម្បី​បង្ការ និង​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​១៩
ព័ត៌មានជាតិ
TOP NEWS: អភិបាលខេត្តកំពង់ចាម បំភ្លឺអំពីសារបែកធ្លាយរបាយការណ៍ករណីកូវីដ១៩
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី