នាយឧត្តមសេនីយ៍ នេត សាវឿន ​ចេញបញ្ជាឲ្យប៉ូលិសចរាចរណ៍ផ្អាកផាកពិន័យ ​ជាបណ្តោះអាសន្ន ​តែត្រូវបន្តជួយសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋ​​
SWIFT NEWS ថ្ងៃអង្គារ ទី០៨ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងការណែនាំដោយផ្ទាល់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ ការអនុវត្តត្រួតពិនិត្យរឹតបន្តឹងច្បាប់ចរាចរណ៍ ត្រូវបានផ្អាកជាបណ្តោះអាសន្ន ប៉ុន្តែសមត្ថកិច្ចចរាចរណ៍ទាំងអស់នៅតែអនុវត្តតួនាទី ដើម្បីជួយសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋ។ 

សារសំឡេងរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត ដែល Swift News ទទួលបាននៅថ្ងៃទី១ ខែធ្នូនេះ បានថ្លែងថា៖ «ដោយមានការណែនាំពី ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ លោកបានណែនាំថា ក្នុងរយៈពេល១៥ថ្ងៃនេះ ស្នើឲ្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដែលយើងអនុវត្តទៅលើអនុក្រឹត្យលេខ៣៩នេះ សូមធ្វើការផ្អាកការផាកពិន័យបណ្ដោះអាសន្នសិន»។ ដោយឡែក ការពិនិត្យជាតិអាល់កុលនៅពេលយប់ក៏ត្រូវផ្អាកដូចគ្នាផងដែរ។

យ៉ាងណាក៏ដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត បានបញ្ជាក់ថា ទោះបីត្រូវផ្អាកការផាកពិន័យបណ្ដោះអាសន្នមែន ប៉ុន្ដែមន្ដ្រីនគរបាលចរាចរណ៍ទាំងអស់ ត្រូវប្រចាំការនៅគោលដៅរបស់ខ្លួនដដែល ដើម្បីជួយសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋដែលធ្វើដំណើរនៅក្នុងរាជធានីភ្នំពេញ៕


អត្ថបទដែលជាប់ទាក់ទង
ក្រសួងទេសចរណ៍ ​ផ្អាកដំណើការ សាលាបង្រៀនជំនាញវិជ្ជាជីវៈ ទេសចរណ៍​ ​និងមជ្ឈមណ្ឌលវាយតម្លៃទាំងអស់ រយៈពេល ១៥ថ្ងៃ​
ព័ត៌មានជាតិ
ដឹងការពិតហើយ! ​ករណីពុលស្រាជាង ១០០នាក់ ​នៅកំពង់ឆ្នាំង ​រកឃើញសារធាតុមេតាណុលក្នុងស្រាខ្ពស់រហូតដល់....​
ព័ត៌មានជាតិ
សូមទស្សនាវីដេអូដំរីកំសត់ KaaVan រាយការណ៍ដោយអ្នកនាង អាន ស្រីណែត
ព័ត៌មានជាតិ
អ្នកវិភាគអាមេរិក និយាយថា ចិនបានផ្តល់វ៉ាក់សាំងកូវីដ-១៩ ដល់មេដឹកនាំកូរ៉េខាងជើង
ព័ត៌មានជាតិ
អ្នកនាំពាក្យក្រសួងយុត្តិធម៌ ​ចាត់ទុក យុទ្ធនាការប្រជាធិបតេយ្យ ​និងសិទ្ធិមនុស្សរបស់ទូតអាមេរិកថា​ ល្អ តែខុសកាលៈទេសៈ​
ព័ត៌មានជាតិ
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត ​​ជូនយោបល់បន្ថែម ដើម្បីចូលរួមជួយការពារការរាលដាលជំងឺកូវីដ១៩​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី