ការសិក្សារបស់កូរ៉េខាងត្បូង៖ ៩នាក់ក្នុងចំណោមអ្នកជំងឺ ១០នាក់ដែលបានជាសះស្បើយពី COVID-១៩ ជួបប្រទះផលប៉ះពាល់ទាំងនេះ​
SWIFT NEWS ថ្ងៃអង្គារ ទី០១ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(សេអ៊ូល)៖ មនុស្ស ៩នាក់ ក្នុងចំណោម ១០នាក់ ដែលជាអ្នកជំងឺ COVID-19 មានការជួបប្រទះនូវផលប៉ះពាល់ដូចជា ការអស់កម្លាំង ប៉ះពាល់ផ្លូវចិត្ត បាត់បង់ក្លិននិងរសជាតិ បន្ទាប់ពីពួកគេបានជាសះស្បើយពីជំងឺ

នេះបើយោងតាមការសិក្សាជាបឋមរបស់ប្រទេសកូរ៉េខាងត្បូង។

មន្រ្តីទីភ្នាក់ងារគ្រប់គ្រងនិងបង្ការជំងឺកូរ៉េ (KDCA) លោក Kwon Jun-wook បាននិយាយថា នៅក្នុងការស្ទង់មតិតាមអ៊ីនធឺណេតលើអ្នកជំងឺ ៩៥៦នាក់ គេបានរកឃើញអ្នកជំងឺ COVID-19 ចំនួន ៨៧៩នាក់ ឬ ៩១.១% បានឆ្លើយតបថា ពួកគេកំពុងជួបប្រទះនូវផលប៉ះពាល់ពីជំងឺនេះ។

ភាពអស់កម្លាំងគឺជាផលរំខានទូទៅបំផុត ដោយមាន ២៦.២% បន្ទាប់មកការលំបាកក្នុងការផ្តោតអារម្មណ៍មាន ២៤.៦%។ ផលប៉ះពាល់ផ្សេងទៀតរួមមាន ផលប៉ះពាល់ខាងផ្លូវចិត្ត និងការបាត់បង់រសជាតិ ឬក្លិន៕

អត្ថបទដែលជាប់ទាក់ទង
BREAKING NEWS: ប្រធានាធិបតីដូណាល់ ត្រាំ និងភរិយា ធ្វើតេស្តវិជ្ជមានជំងឺ Covid-19
អន្តរជាតិ
ចំនួនអ្នកទស្សនា ការតស៊ូមតិ​ រវាងលោក ដូណាល់ ត្រាំ និងលោក ចូ បៃដិន បានធ្លាក់ចុះ១៣%បើធៀបនឹងឆ្នាំ២០១៦
អន្តរជាតិ
រុស្ស៉ីសន្យាជួយកម្ពុជាចរចាចូលទីផ្សារសម្ព័ន្ធសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី ដើម្បីទទួលបានពាណិជ្ជកម្មសេរី​
អន្តរជាតិ
CDC: ករណីឆ្លងកូវីដ-១៩ ក្នុងចំណោមយុវវ័យនៅអាមេរិកកើនឡើងរហូតដល់ទៅ ៥៥% នៅក្នុងខែសីហា
អន្តរជាតិ
មនុស្សនៅលើសកលលោកជាង៣៤លាននាក់ បានឆ្លងកូវីដ-១៩ ខណៈ១លាននាក់បានស្លាប់ដោយសារតែវីរុសនេះ
អន្តរជាតិ
នាយករដ្ឋមន្រ្តីជប៉ុនថ្មី គ្រោងនឹងធ្វើទស្សនកិច្ច ទៅកាន់វៀតណាម និងឥណ្ឌូនេស៊ីនៅពាក់កណ្តាលខែតុលា
អន្តរជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី