(អាមេរិក)៖ យោងតាមការទិន្នន័យរបស់ ក្រុមហ៊ុនស្រាវជ្រាវទីផ្សារសកលឈ្មោះ នៀលសិន (Nielsen) ចំនួនអ្នកទស្សនានៃការតស៊ូមតិប្រធានាធិបតី រវាងលោក ដូណាល់ ត្រាំ និងលោក ចូ បៃដិន លើកទី១ បានធ្លាក់ចុះចំនួន១៣% មានចំនួនតិចជាងកាលពីឆ្នាំ ២០១៦។
ការតស៊ូមតិកាលពីឆ្នាំ២០១៦ រវាងលោក ត្រាំ និងលោកស្រី ហ៊ីលឡារី គ្លីនតុន បានបំបែកឯតទគ្គកម្មទូរទស្សន៍ដែលទាក់ទាញមនុស្សជាង ៨៤លាននាក់តាមដានទស្សនា ខណៈការតស៊ូមតិរវាងលោក ដូណាល់ ត្រាំ និងលោក ចូ បៃដិន មានអ្នកទស្សនាជាង៧៣លាននាក់ ដែលជាទិន្នន័យសរុបតាមស្ថានីយទូរទស្សន៍ចំនួន៨ និងសេវាកម្មផ្សាយផ្ទាល់មួយចំនួន។
ការតស៊ូមតិអំពីការបោះឆ្នោតជាបន្ទាប់នឹងធ្វើឡើងនៅថ្ងៃទី១៥ ខែតុលា នៅក្រុង Miami រដ្ឋ Florida និងលើកចុងក្រោយនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ នៅក្រុង Nashville រដ្ឋ Tennessee ដោយការបោះឆ្នោតនឹងធ្វើឡើងនៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០៕



