(អន្តរជាតិ)៖ ពេលនេះជំងឺកូវីដ-១៩បានឆ្លងដល់មនុស្សនៅលើសកលលោកជាង ៣៤លាននាក់ (៣៤.១៦៧.១២៤) ខណៈស្លាប់ជាង ១លាននាក់ (១.០១៨.៨៨០) ហើយចំនួនជាសះស្បើយមាន ២៥.៤ លាននាក់ (២៥.៤៣៧.២៦០) ផងដែរ។ នេះបើយោងតាមការធ្វើបច្ចុប្បន្នភាពរបស់ Worldometers នៅថ្ងៃទី០១ ខែតុលា ហើយវាមានរយៈពេល ១០ ខែមកហើយ ដែលជំងឺ COVID-19 បានរាតត្បាតពាសពេញពិភពលោក។
សហរដ្ឋអាមេរិកនៅតែជាប្រទេសដែលមានអ្នកជំងឺ COVID-19 ច្រើនបំផុត ជាមួយនឹងចំនួនសរុបជាង ៧.៤លាននាក់ ហើយអ្នកស្លាប់មាន ២១ម៉ឺននាក់។ ឥណ្ឌាដែលឈរនៅលំដាប់ទី២ ទំនងអាចនឹងវ៉ាដាច់អាមេរិកឆាប់ៗនេះ នៅពេលដែលវាបានរាយការណ៍ចំនួនឆ្លងប្រចាំថ្ងៃច្រើនជាងគេបំផុតរាលថ្ងៃ ហើយឥឡូវនេះមានករណីសរុប ៦.៣ លានករណី និងមានអ្នកស្លាប់ជិត ១០ម៉ឺននាក់ ហើយដែរ។ ប្រេស៊ីលនៅតែឈរលេខ៣ ជាមួយនឹងករណីសរុប ៤.៨ លាននាក់ និងស្លាប់សរុប ១៤ម៉ឺននាក់៕



