(ភ្នំពេញ)៖ សហគមន៍ធុរជនពាណិជ្ជកម្មអាមេរិកប្រចាំនៅកម្ពុជា The American Chamber of Commerce in Cambodia ហៅកាត់ថា AmCham នាពេលថ្មីៗនេះ បានរៀបចំកិច្ចប្រជុំប្រចាំឆ្នាំនិងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាភិបាល ដោយមានការចូលរួមពីឯកឧត្តម Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា មន្ត្រីរាជរដ្ឋាភិបាលកម្ពុជា និងធុរជនកម្ពុជា ដែលលក់ផលិតផលរបស់អាមេរិក។
លោក Allen Dodgson Tan គឺជាប្រធានសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជានេះ។ សហគមន៍នេះបានកំពុងរៀបចំរចនាសម្ព័ន្ធដឹកនាំបន្ថែមទៀត ដើម្បីជំរុញពាណិជ្ជកម្ម កម្ពុជា-អាមេរិក។ លោក Allen Dodgson Tan ថ្លែងថា «យើងបានស្វាគមន៍សមាជិកក្រុមប្រឹក្សាភិបាលថ្មីដំបូងចំនួន៣រូបគឺ Chris McCarthy មកពី Mango Tango, Michael Berg មកពី RMA Cambodia និង Pauline Teoh មកពី AIA។ វាជារាត្រីដ៏អស្ចារ្យដែលយើងទទួលស្គាល់អ្នកឈ្នះពានរង្វាន់ CSR ប្រចាំឆ្នាំ២០២០ ដោយទទួលស្គាល់តម្លៃនៃការបរិច្ចាករបស់ក្រុមហ៊ុនមួយចំនួន ដែលបានចូលរួមក្នុងកិច្ចការមនុស្សធម៌និងសង្គម។ ក្នុងនោះក្រុមហ៊ុនកូកាកូឡា ក្រុមហ៊ុន RMA និងក្រុមហ៊ុន Natalja Rodionova៕




