(ភ្នំពេញ)៖ លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានមានប្រសាសន៍តាមតេឡេក្រាមថា លទ្ធផលតេស្ត នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ បានរកឃើញវិជ្ជមានកូវីដ១៩ លើស្ត្រី អាយុ ៣៦ឆ្នាំ ជាភរិយារបស់អនុប្រធាននាយកដ្ឋានពន្ធនាគាររបស់ក្រសួងមហាផ្ទៃ និងស្ត្រីជាភរិយា អាយុ ២៤ឆ្នាំ រស់នៅបុរីប៉េងហួត បឹងស្នោរ ជាភរិយារបស់មន្ត្រីបម្រើការងារនៅនាយកដ្ឋានព័ត៌មានវិទ្យា ក្រសួងមហាផ្ទៃ។
លោកជំទាវ យក់ សម្បត្តិ បន្តថា ស្ត្រីអាយុ ៣៦ឆ្នាំនេះ ធ្វើការនៅធនាគារឯកជនមួយ នៅរាជធានីភ្នំពេញ។ ឥឡូវនេះ មន្ត្រីជំនាញ បានរៀបចំដឹកអ្នកជំងឺទៅកាន់កន្លែងព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត៕



