ក្រសួងសុខាភិបាល សម្រេច​បិទ​សណ្ឋាគារ ភ្នំពេញ ២​ថ្ងៃ ដើម្បី​ស្រាវជ្រាវ​រក​អ្នក​ប៉ះពាល់ និង​យក​សំណាក​មក​ធ្វើតេស្ត ព្រោះ​អ្នកជំងឺ​កូ​វីដ បាន​ទៅ​ហាត់ប្រាណ និង​ងូតទឹក​នៅ​ទីនោះ កាលពី​ថ្ងៃទី​២៣​វិច្ឆិកា​​
SWIFT NEWS ថ្ងៃអង្គារ ទី០៨ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ភ្នំពេញ​)៖ ក្រសួងសុខាភិបាល បានប្រកាស​នៅ​ព្រឹក​ថ្ងៃទី​២៩ ខែវិច្ឆិកា​នេះ​ថា តាម​ការស្រាវជ្រាវ នៅ​ថ្ងៃទី​២៣ ខែវិច្ឆិកា អ្នកជំងឺ បាន​ទៅ​ហាត់ប្រាណ និង​ងូតទឹក នៅ​សណ្ឋាគារ ភ្នំពេញ​។ ដូច្នេះ​ក្រសួងសុខាភិបាល ទទួលបាន​ការឯកភាព​ពីស​ម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ក្នុង​ការបិទ​សណ្ឋាគារ​នេះ រយៈពេល ២​ថ្ងៃ ដើម្បី​ស្រាវជ្រាវ​រក​អ្នក​ប៉ះពាល់ និង​យក​សំណាក​មក​ធ្វើតេស្ត​។​

​ក្រសួងសុខាភិបាល ក៏បាន​ប្រកាស​ឲ្យ​អ្នកពាក់ព័ន្ធ​នៅ​ថ្ងៃទី​២៣ ខែវិច្ឆិកា នៅ​សណ្ឋាគារ ភ្នំពេញ សូម​មក​ធ្វើតេស្ត​នៅ​ថ្ងៃអាទិត្យ ទី​២៩​វិច្ឆិកា​នេះ នៅតាម​ទីតាំង រៀបចំ​ដោយ​ក្រសួងសុខាភិបាល ហើយ​បានចេញ​ផ្សាយ​នៅ​ព្រឹក​មិញ​នេះ ឲ្យ​បាន​គ្រប់ៗ​គ្នា​។​

​សូម​រម្លឹកថា ភរិយា​របស់​អគ្គនាយក​ពន្ធនាគារ ត្រូវបាន​ក្រសួងសុខាភិបាល ប្រកាសថា បាន​ឆ្លង​ជំងឺ​កូ​វីដ​១៩ កាលពី​ព្រលប់​ថ្ងៃទី​២៨ ខែវិច្ឆិកា​។ នៅ​យប់​ថ្ងៃទី​២៩ ខែវិច្ឆិកា ប្តី​របស់គាត់ គឺ​អគ្គនាយក​ពន្ធនាគារ កូនប្រុស​ម្នាក់ និង​ក្រុមគ្រួសារ ៣​នាក់​ទៀត ត្រូវបាន​ក្រសួងសុខាភិបាល ប្រកាសថា បាន​ឆ្លង​ជំងឺ​កូ​វីដ​១៩៕​

អត្ថបទដែលជាប់ទាក់ទង
ឯកឧត្តម កើត រិ​ទ្ធ ស្នើ​ដល់​មន្ត្រី​ក្រសួង យុត្តិធម៌​ពាក់ព័ន្ធ ធ្វើ​ច​ត្តា​ឡី​ស័ក
ព័ត៌មានជាតិ
តាមពិត ប្រពន្ធ​អគ្គនាយក​ពន្ធនាគារ ដែល​កើត​ជំងឺ​កូ​វីដ មិនមែនជា​អ្នកដំណើរ​មកពី​អាមេរិកទេ ហើយ អ្នកនាំពាក្យ​សុខាភិបាល អង្វរ សូមមេត្តា​កុំ​រុញ​ឲ្យ​ខ្លោច កុំ​រោច​ឲ្យ​ឆៅ​!
ព័ត៌មានជាតិ
បុគ្គលិក​ផ្សារ​ទំនើប អ៊ី​អន ទី​១ រាប់រយ​នាក់ នៅ​ថ្ងៃអាទិត្យ ទី​២៩ ខែវិច្ឆិកា​នេះ ចូលរួម​ធ្វើតេស្ត​រក​មេរោគ​កូ​វីដ​១៩
ព័ត៌មានជាតិ
ក្រសួងសុខាភិបាល ប្រកាស​ឲ្យ​សិស្សានុសិស្ស និង​លោកគ្រូ​អ្នកគ្រូ ដែល​ពាក់ព័ន្ធ​ករណី​ស្ត្រី​ភរិយា​អគ្គនាយក​ពន្ធនាគារ ទៅធ្វើ​តេស្ត​ឲ្យ​បាន​គ្រប់ៗ​គ្នា នៅ​មន្ទីរ​ពេទ្យរុស្ស៊ី​
ព័ត៌មានជាតិ
លោក សោម អូន ចូលរួមផ្សព្វផ្សាយ និងបាញ់ថ្នាំបំភាយសម្លាប់មេរោគកូវីដ១៩ នៅអង្គភាពចំណុះក្រសួងមហាផ្ទៃ
ព័ត៌មានជាតិ
ក្រសួងសុខាភិបាល រៀបចំ​កន្លែង​ធ្វើតេស្ត យក​វត្ថុ​សំណាក​របស់​អ្នកពាក់ព័ន្ធ​នឹង​អ្នកជំងឺ​កូ​វីដ​១៩ ចំនួន ៤​កន្លែង នៅ​ភ្នំពេញ និង​សៀមរាប ចាប់ពី​ម៉ោង ៧​កន្លះ​ព្រឹក​ថ្ងៃទី​២៩​វិច្ឆិកា​នេះ​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី