លោក សោម អូន ចូលរួមផ្សព្វផ្សាយ និងបាញ់ថ្នាំបំភាយសម្លាប់មេរោគកូវីដ១៩ នៅអង្គភាពចំណុះក្រសួងមហាផ្ទៃ​
SWIFT NEWS ថ្ងៃអង្គារ ទី០៨ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ លោក សោម អូន ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា នាថ្ងៃទី២៨ ខែវិច្ឆិកានេះ បានដឹកនាំក្រុមការងារ NACC Team Against Covid-19 ចុះផ្សព្វផ្សាយ និងបាញ់ថ្នាំបំភាយសម្លាប់មេរោគ ការពារការឆ្លងរាលដាលជម្ងឺកូវីដ១៩ នៅនាយកដ្ឋានបច្ចេកទេស និងវិទ្យាសាស្រ្ត និងអគារលេខាធិការដ្ឋានកិច្ចការទីប្រឹក្សា និងជំនួយការនៃក្រសួងមហាផ្ទៃ។ 

នៅក្នុងពិធីប្រគល់ និងសំណេះសំណាល​នោះ លោក សោម អូន បានលើកឡើងថា ប្រជាជនកម្ពុជា មានមោទនភាព ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាប្រមុខដឹកនាំ បានខិតខំទប់ស្កាត់នូវរាល់បញ្ហាប្រឈមនានា ដែលបានកើតឡើង ជាពិសេសនៅក្នុងដំណាក់កាលពិភពលោកកំពុងជួបនៅភាពវឹកវរ ដោយសារការឆ្លងរាលដាលជំងឺកូវីត១៩នេះ។ កិច្ចខិតខំប្រឹងប្រែង និងការចូលរួមគ្រប់មជ្ឈដ្ឋាន ធ្វើឲ្យ «កម្ពុជាជាប់ចំណាត់ថ្នាក់​លេខ៣ ក្នុងពិភពលោក ក្នុង​ចំណោម​ ១៦៦ ​ប្រទេស និងលេខ១ នៅអាស៊ី ជាប្រទេស ដែលមានស្ថានភាពគ្រប់គ្រងជម្ងឺកូវីដ-១៩ និងផល​ប៉ះពាល់ពីជំងឺបានល្អជាងគេ»។ នៅកម្ពុជា មិនមានអ្នកស្លាប់ដោយសារជំងឺកូវីដឡើយ៕

អត្ថបទដែលជាប់ទាក់ទង
TOP NEWS: ឯកឧត្តម នេត សាវឿន ណែនាំមន្ត្រីថ្នាក់ដឹកនាំនគរបាលជាតិក្រោមឱវាទ ធ្វើតេស្ដរកកូវីដ-១៩ និងធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវ
ព័ត៌មានជាតិ
TOP NEWS: សម្ដេចក្រឡាហោម ស ខេង អំពាវនាវអ្នកពាក់ព័ន្ធជាមួយអគ្គនាយកពន្ធនាគារ ទៅធ្វើតេស្ដរកកូវីដ-១៩ និងធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវ
ព័ត៌មានជាតិ
ឯកឧត្តម កើត រិ​ទ្ធ ស្នើ​ដល់​មន្ត្រី​ក្រសួង យុត្តិធម៌​ពាក់ព័ន្ធ ធ្វើ​ច​ត្តា​ឡី​ស័ក
ព័ត៌មានជាតិ
តាមពិត ប្រពន្ធ​អគ្គនាយក​ពន្ធនាគារ ដែល​កើត​ជំងឺ​កូ​វីដ មិនមែនជា​អ្នកដំណើរ​មកពី​អាមេរិកទេ ហើយ អ្នកនាំពាក្យ​សុខាភិបាល អង្វរ សូមមេត្តា​កុំ​រុញ​ឲ្យ​ខ្លោច កុំ​រោច​ឲ្យ​ឆៅ​!
ព័ត៌មានជាតិ
បុគ្គលិក​ផ្សារ​ទំនើប អ៊ី​អន ទី​១ រាប់រយ​នាក់ នៅ​ថ្ងៃអាទិត្យ ទី​២៩ ខែវិច្ឆិកា​នេះ ចូលរួម​ធ្វើតេស្ត​រក​មេរោគ​កូ​វីដ​១៩
ព័ត៌មានជាតិ
ក្រសួងសុខាភិបាល ប្រកាស​ឲ្យ​សិស្សានុសិស្ស និង​លោកគ្រូ​អ្នកគ្រូ ដែល​ពាក់ព័ន្ធ​ករណី​ស្ត្រី​ភរិយា​អគ្គនាយក​ពន្ធនាគារ ទៅធ្វើ​តេស្ត​ឲ្យ​បាន​គ្រប់ៗ​គ្នា នៅ​មន្ទីរ​ពេទ្យរុស្ស៊ី​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី