ក្រសួងសុខាភិបាល ប្រកាស​ឲ្យ​សិស្សានុសិស្ស និង​លោកគ្រូ​អ្នកគ្រូ ដែល​ពាក់ព័ន្ធ​ករណី​ស្ត្រី​ភរិយា​អគ្គនាយក​ពន្ធនាគារ ទៅធ្វើ​តេស្ត​ឲ្យ​បាន​គ្រប់ៗ​គ្នា នៅ​មន្ទីរ​ពេទ្យរុស្ស៊ី​​
SWIFT NEWS ថ្ងៃអង្គារ ទី០៨ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ភ្នំពេញ​)៖ លោកជំទាវ ឱ វណ្ណឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល បានប្រកាស ឲ្យ​សិស្សានុសិស្ស និង​លោកគ្រូ​អ្នកគ្រូ ដែល​ពាក់ព័ន្ធ​ករណី​ស្ត្រី​ភរិយា​អគ្គនាយក​ពន្ធនាគារ ទៅធ្វើ​តេស្ត​ឲ្យ​បាន​គ្រប់ៗ​គ្នា នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ឬ​មន្ទីរ​ពេទ្យរុស្ស៊ី ក្នុង​រាជធានី​ភ្នំពេញ​។​

​ក្រសួងសុខាភិបាល បានរៀបចំ​ទីតាំង​មួយទៀត សម្រាប់​ធ្វើតេស្ត ដល់​សិស្សានុសិស្ស និង​លោកគ្រូ​អ្នកគ្រូ ដែល​ពាក់ព័ន្ធ​នឹង​ករណី​ស្ត្រី​ភរិយា​អគ្គនាយក​ពន្ធនាគារ ដែល​រកឃើញ វិជ្ជមាន​វីរុស​កូ​វីដ​-១៩ ថ្មី នៅ​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២០​។ ទីនោះ គឺ​នៅក្នុង​បរិវេណ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​។ ដូច្នេះ សូម​អញ្ជើញ​សិស្សានុសិស្ស និង​លោកគ្រូ​អ្នកគ្រូ ដែល​ពាក់ព័ន្ធ​ករណី​ខាងលើ ទៅធ្វើ​តេស្ត​ឲ្យ​បាន​គ្រប់ៗ​គ្នា​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោកជំទាវ ឱ វណ្ណឌី​ន​។​

​ក្រសួងសុខាភិបាល បានរៀបចំ​កន្លែង​ធ្វើតេស្ត យក​វត្ថុ​សំណាក​របស់​អ្នកពាក់ព័ន្ធ​នឹង​អ្នកជំងឺ​កូ​វីដ​១៩ នៅ​ក្រសួងមហាផ្ទៃ ផ្សារ​ទំនើប​អ៊ី​អន​ទី​១ និង​នៅ​ពន្ធនាគារ​ព្រៃ​ស ក្នុង​រាជធានី​ភ្នំពេញ ព្រមទាំង​នៅ​សាលា​គរុកោសល្យ ខេត្តសៀមរាប ចាប់ពី​ម៉ោង ៧​កន្លះ​ព្រឹក​ថ្ងៃទី​២៩​វិច្ឆិកា​នេះ​។​

​វិធានការ​បន្ទាន់​រប​ស់​ក្រសួងសុខាភិបាល​នេះ បានធ្វើ​ឡើង បន្ទាប់ពី​ក្រុមគ្រួសារ​របស់​អគ្គនាយក​ពន្ធនាគារ សរុប​ចំនួន ៦​នាក់ បាន​ឆ្លង​ជំងឺ​កូ​វីដ​១៩ ដែល​បានធ្វើ​តេស្ត និង​បង្ហាញ​លទ្ធផល កាលពី​យប់​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២០​។​

​ក្រសួងសុខាភិបាល បានប្រកាសថា ករណី​ចម្លង​មេរោគ​កូ​វីដ​១៩ នៅក្នុង​សហគមន៍​នេះ មាន​អ្នកពាក់ព័ន្ធ​ផ្ទាល់ និង​ប្រយោល រួមទាំង​ថ្នាក់ដឹកនាំ​មួយចំនួន នៅ​ភ្នំពេញ សៀមរាប ខេត្តស្ទឹងត្រែង ខេត្តមណ្ឌលគិរី និង​ខេត្តបន្ទាយមានជ័យ​។​

​នៅ​ថ្ងៃអាទិត្យ ទី​២៩ ខែវិច្ឆិកា​នេះ មន្ទីរអប់រំ យុវជន និង​កីឡា រាជធានី​ភ្នំពេញ បានចេញ​ផ្សាយ​នូវ​បញ្ជី​ឈ្មោះ​គ្រូ ថ្នាក់​ទី​៥ "​ក​" និង​ថ្នាក់​ទី​៧ "​ក​" នៅ​សាលារៀន​អន្តរទ្វីប​អាមេរិកកាំង សាខា​ចាក់អង្រែ ដែល​បាន​ប៉ះពាល់​ផ្ទាល់​ជាមួយ​សិស្ស ២​នាក់ ដែលជា​កូន​របស់​អគ្គនាយក​ពន្ធ​នាគារ ដែលមាន​វិជ្ជមាន​វីរុស​កូ​វីដ​១៩​។ នោះ​គឺមាន​លោកគ្រូ​អ្នកគ្រូ ១១​នាក់ ហើយ​គ្រូ​ទាំងនោះ ក្រៅពី​បង្រៀន​នៅ​សាលា​ឯកជន AIS ក៏​ជា​គ្រូបង្រៀន​នៅ​សាលា​រដ្ឋ រួមមាន អនុវិទ្យាល័យ ហ៊ុន សែន ជ្រៃ​ហូ​ព្នៅ ក្នុង​ខេត្តកំពង់ស្ពឺ នៅ​វិទ្យាល័យ​ច្បារអំពៅ វិទ្យាល័យ​ហ៊ុនសែន សេរីភាព ( តាខ្មៅ ) វិទ្យាល័យ​ព្រែកលៀប អនុវិទ្យាល័យ​អនុវត្ត ( តាខ្មៅ ) និង​នៅ​វិទ្យាល័យ ហ៊ុន សែន ព្រែក​ថ្មី ( ខេត្តកណ្តាល )៕​

អត្ថបទដែលជាប់ទាក់ទង
ខេត្តបន្ទាយមានជ័យ មន្ត្រីរាជការរួមទាំងមន្ត្រីពន្ធនាគាររាប់សិបនាក់បានមកធ្វើតេស្ត បន្ទាប់ពីភរិយាប្រធានពន្ធនាគារនៃក្រសួងមហាផ្ទៃ រកឃើញឆ្លងកូវីដ១៩
ព័ត៌មានជាតិ
TOP NEWS: ឯកឧត្តម នេត សាវឿន ណែនាំមន្ត្រីថ្នាក់ដឹកនាំនគរបាលជាតិក្រោមឱវាទ ធ្វើតេស្ដរកកូវីដ-១៩ និងធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវ
ព័ត៌មានជាតិ
TOP NEWS: សម្ដេចក្រឡាហោម ស ខេង អំពាវនាវអ្នកពាក់ព័ន្ធជាមួយអគ្គនាយកពន្ធនាគារ ទៅធ្វើតេស្ដរកកូវីដ-១៩ និងធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវ
ព័ត៌មានជាតិ
ឯកឧត្តម កើត រិ​ទ្ធ ស្នើ​ដល់​មន្ត្រី​ក្រសួង យុត្តិធម៌​ពាក់ព័ន្ធ ធ្វើ​ច​ត្តា​ឡី​ស័ក
ព័ត៌មានជាតិ
តាមពិត ប្រពន្ធ​អគ្គនាយក​ពន្ធនាគារ ដែល​កើត​ជំងឺ​កូ​វីដ មិនមែនជា​អ្នកដំណើរ​មកពី​អាមេរិកទេ ហើយ អ្នកនាំពាក្យ​សុខាភិបាល អង្វរ សូមមេត្តា​កុំ​រុញ​ឲ្យ​ខ្លោច កុំ​រោច​ឲ្យ​ឆៅ​!
ព័ត៌មានជាតិ
បុគ្គលិក​ផ្សារ​ទំនើប អ៊ី​អន ទី​១ រាប់រយ​នាក់ នៅ​ថ្ងៃអាទិត្យ ទី​២៩ ខែវិច្ឆិកា​នេះ ចូលរួម​ធ្វើតេស្ត​រក​មេរោគ​កូ​វីដ​១៩
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី