ឯកឧត្តម កើត រិ​ទ្ធ ស្នើ​ដល់​មន្ត្រី​ក្រសួង យុត្តិធម៌​ពាក់ព័ន្ធ ធ្វើ​ច​ត្តា​ឡី​ស័ក​
SWIFT NEWS ថ្ងៃអង្គារ ទី០៨ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ភ្នំពេញ​)៖ ឯកឧត្តម កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ស្ថិត​ក្នុងចំណោម​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ជាច្រើនរូប ដែល​បាន​ចូលរួម​ប្រជុំ​ជាមួយ​ឯកឧត្តម ឆែម សាវុធ អគ្គនាយក​ពន្ធនាគារ ដែល​រកឃើញ​ឆ្លង​ជំងឺ​កូ​វីដ​១៩ កាលពី​ថ្ងៃទី​២៨ ខែវិច្ឆិកា​។ កិច្ចប្រជុំ​នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ កាលពី​ថ្ងៃទី​២៤ ខែវិច្ឆិកា ដឹកនាំ​ដោយ​សម្តេច​ក្រឡាហោម ស ខេង ហើយ​ថ្នាក់ដឹកនាំ​ក្រសួងយុត្តិធម៌ ៥​រូប រួមទាំង​ឯកឧត្តម កើត រិ​ទ្ធ បាន​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​នោះ​។​

​ឯកឧត្តម កើត រិ​ទ្ធ បាន​លើកឡើងថា «​តាម​ការណែនាំ​ពី​ក្រសួងសុខាភិបាល ខ្ញុំ​សូម​ស្នើ​អ្នក​ទាំងអស់ ដែល​បាន​ជួប​ជាមួយ​ខ្ញុំ ឬ​ជួបប្រជុំ​ជាមួយ​ខ្ញុំ ចាប់ពី​ថ្ងៃទី ២៤ ខែវិច្ឆិកា​មក សូមមេត្តា​រក្សាខ្លួន​នៅក្នុង​ផ្ទះ និង​ការពារ​អ្នក​នៅក្នុង​ផ្ទះ​ផ្សេងទៀត ដើម្បី​ជា​វិធានការ​ប្រុងប្រយ័ត្ន និង​បង្ការ​ការឆ្លង​ជាយថាហេតុ​ណាមួយ ក្នុង​ក្រុមគ្រួសារ និង​ញាតិមិត្ត​ជិត​ឆ្ងាយ​របស់​យើង ទោះបី​ជាមាន​ការពាក់​ម៉ាស់ និង​ហានិភ័យ​តិចតួច​ក៏ដោយ​»​។ 

​ឯកឧត្តម កើត រិ​ទ្ធ បន្តថា «​ខ្ញុំ​សូម​អធ្យាស្រ័យ​ពីស​ហការី​ទាំងអស់ ចំពោះ​ផល​រំខាន​នេះ​។ ដោយ​គារវកិច្ច​ដ៏​ស្មោះស្ម័គ្រ និង​ដ៏​ជ្រាលជ្រៅ​ពី​ខ្ញុំ​! ខ្ញុំ​សូមបញ្ជាក់​ជូន​សហការី​ទាំងអស់​ជ្រាបថា លោក សុច សុផាន់​ណា​រ៉ា ក៏បាន​ចូលរួម​ប្រជុំ​នៅ​ថ្ងៃទី​២៤ ខែវិច្ឆិកា និង​បាន​ថត​ស៊ែ​ល​ហ្វី​ជាមួយ​បង ឆែម សាវុធ ដែល​បច្ចុប្បន្ន រកឃើញថា មាន​កូ​វីដ​-១៩​។ ដូច្នេះ តាម​ការណែនាំ​ពី​ក្រសួងសុខាភិបាល ខ្ញុំ​សូម​ស្នើ​អ្នក​ទាំងអស់ ដែល​បាន​ជួប​ជាមួយ​លោក សុច សុផាន់​ណា​រ៉ា ចាប់ពី​ថ្ងៃទី​២៤ ខែវិច្ឆិកា​មក សូមមេត្តា​រក្សាខ្លួន​នៅក្នុង​ផ្ទះ និង​ការពារ​អ្នក​នៅក្នុង​ផ្ទះ​ផ្សេងទៀត ដើម្បី​ជា​វិធានការ​ប្រុងប្រយ័ត្ន និង​បង្ការ​ការឆ្លង​ជាយថាហេតុ​ណាមួយ ក្នុង​ក្រុមគ្រួសារ និង​ញាតិមិត្ត​ជិត​ឆ្ងាយ​របស់​យើង ទោះបី​ជាមាន​ការពាក់​ម៉ាស់ និង​ហានិភ័យ​តិចតួច​ក៏ដោយ​»​។​

​ឯកឧត្តម កើត រិ​ទ្ធ បាន​គូសបញ្ជាក់ថា «​សមាសភាព​ដែល​បាន​ចូលរួម​ប្រជុំ​ថ្ងៃទី​២៤ ខែវិច្ឆិកា អម​រូបខ្ញុំ រួមមាន​៖ ១-​ឯ​ឧ គឹម សន្តិភាព ២-​ឯ​ឧ ប៉ែន ពេជ្រ​សាលី​ ៣-​លោក សុច សុផាន់​ណា​រ៉ា ៤-​លោក យ៉​ម ផា​រ៉ូ​ត​។ ដូច្នេះ តាម​ការណែនាំ​ពី​ក្រសួងសុខាភិបាល ខ្ញុំ​សូម​ស្នើ​អ្នក​ទាំងអស់ ដែល​បាន​ជួប​ជាមួយ​ខ្ញុំ ឬ​សមាសភាព ដែល​បញ្ជាក់​ខាងលើ ចាប់ពី​ថ្ងៃទី​២៤ ខែវិច្ឆិកា មក សូមមេត្តា​រក្សាខ្លួន​នៅក្នុង​ផ្ទះ និង​ការពារ​អ្នក​នៅក្នុង​ផ្ទះ​ផ្សេងទៀត ដើម្បី​ជា​វិធានការ​ប្រុងប្រយ័ត្ន និង​បង្ការ​ការឆ្លង​ជាយថាហេតុ​ណាមួយ ក្នុង​ក្រុមគ្រួសារ និង​ញាតិមិត្ត​ជិត​ឆ្ងាយ​របស់​យើង ទោះបី​ជាមាន​ការពាក់​ម៉ាស់ និង​ហានិភ័យ​តិចតួច​ក៏ដោយ​។ ខ្ញុំ​សូម​អធ្យាស្រ័យ​ពីស​ហការី​ទាំងអស់ ចំពោះ​ផល​រំខាន​នេះ​។ ដោយ​គារវកិច្ច​ដ៏​ស្មោះស្ម័គ្រ និង​ដ៏​ជ្រាលជ្រៅ​ពី​ខ្ញុំ​!»​។​

​ការលើកឡើង​របស់រ​ដ្ឋ​មន្ត្រី​ក្រសួងយុត្តិធម៌​ខាងលើនេះ បានធ្វើ​ឡើង​ភ្លាមៗ បន្ទាប់ពី​ប្រពន្ធ​របស់​អគ្គនាយក​ពន្ធ​នាគារ ឯកឧត្តម ឆែម សាវុធ ត្រូវបាន​រកឃើញ​ឆ្លង​ជំងឺ​កូ​វីដ​១៩ កាលពី​យប់​ថ្ងៃទី​២៨ ខែវិច្ឆិកា​។ ភ្លាមៗ ឯកឧត្តម ឆែម សាវុធ កូន និង​ក្រុមគ្រួសារ សរុប ៥​នាក់​ទៀត ត្រូវបាន​ធ្វើតេស្ត រកឃើញ​ឆ្លង​ជំងឺ​កូ​វីដ​១៩​។​

​ក្នុងនោះ ថ្នាក់ដឹកនាំ​ច្រើន​នាក់​ផ្សេងទៀត ដែល​បាន​ចូលរួម​កិច្ចប្រជុំ​ថ្ងៃទី​២៤​វិច្ឆិកា រាប់ទាំង​សម្តេច​ក្រឡាហោម ស ខេង ក៏ត្រូវ​ធ្វើតេស្ត​រក​មេរោគ​កូ​វីដ​១៩ និង​ធ្វើ​ច​ត្តា​ឡី​ស័ក តាម​ការកំណត់​របស់​ក្រសួងសុខាភិបាល ផងដែរ​៕​

អត្ថបទដែលជាប់ទាក់ទង
សម្តេច​ក្រឡាហោម ស ខេង ធ្វើតេស្ត​រក​មេរោគ កូ​វីដ​១៩ រួចហើយ តែ​មិនទាន់​ចេញ​លទ្ធផល​!
ព័ត៌មានជាតិ
TOP NEWS: សារសម្តេចក្រឡាហោម ស ខេង ជូនបងប្អូនជនរួមជាតិ បន្ទាប់ពីមានការផ្ទុះកូវីដថ្មី!
ព័ត៌មានជាតិ
បំភ្លឺបង្ហោះរូបភាពប្រឌិត! កូនក្រមុំដែលទើបរៀបអាពាហ៍ពិពាហ៍ថ្មីបដិសេធថា ប្រធានពន្ធនាគារដែលឆ្លងកូវីដ១៩ មិនបានចូលរួមពិធីមង្គលការនាងទេ
ព័ត៌មានជាតិ
ខេត្តបន្ទាយមានជ័យ មន្ត្រីរាជការរួមទាំងមន្ត្រីពន្ធនាគាររាប់សិបនាក់បានមកធ្វើតេស្ត បន្ទាប់ពីភរិយាប្រធានពន្ធនាគារនៃក្រសួងមហាផ្ទៃ រកឃើញឆ្លងកូវីដ១៩
ព័ត៌មានជាតិ
TOP NEWS: ឯកឧត្តម នេត សាវឿន ណែនាំមន្ត្រីថ្នាក់ដឹកនាំនគរបាលជាតិក្រោមឱវាទ ធ្វើតេស្ដរកកូវីដ-១៩ និងធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវ
ព័ត៌មានជាតិ
TOP NEWS: សម្ដេចក្រឡាហោម ស ខេង អំពាវនាវអ្នកពាក់ព័ន្ធជាមួយអគ្គនាយកពន្ធនាគារ ទៅធ្វើតេស្ដរកកូវីដ-១៩ និងធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវ
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី