គេច​មិន​ផុត​មែន​! អ្នកពុល​ទឹក​បាញ់ថ្នាំ​ឪឡឹក​ថ្ងៃមុន នៅថ្ងៃនេះ ពុល​ស្រាស​ស្លាប់​ម្នាក់ នៅ​ខេត្តកំពង់ឆ្នាំង​!​
SWIFT NEWS ថ្ងៃអង្គារ ទី០៨ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ខេត្តកំពង់ឆ្នាំង​)៖ នា​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២០ មាន​ករណី​សង្ស័យ​ពុល​ស្រាស បានកើត​ឡើង ក្នុងចំណោម​អ្នក ដែល​បាន​ធូរស្រាល​ពី​ពុល​ហេតុការណ៍​សង្ស័យ​ពុល ដោយសារ​ថ្នាំ​បាញ់ នៅ​ចំការឪឡឹក នៅ​ភូមិ​ជី​ប្រ៉​ង ឃុំ​ជៀប ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង​។ ហេតុការណ៍​ពុល​ស្រាស​នោះ បាន​បណ្តាល​ឲ្យ​ស្លាប់​បុរស​ម្នាក់​។​

​លោកជំទាវ​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល បាន​ឲ្យ​ដឹងថា អ្នក ដែល​បាន​ធូរស្រាល​ពី​ពុល​ហេតុការណ៍​សង្ស័យ​ពុល ដោយសារ​ថ្នាំ​បាញ់ នៅ​ចំការឪឡឹក នៅ​ភូមិ​ជី​ប្រ៉​ង ឃុំ​ជៀប ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង នៅ​ថ្ងៃទី​២៨ ខែវិច្ឆិកា​នេះ បាន​ទៅ​ចូលរួម​ពិធី​បុណ្យសព​អ្នក​ដែល​បាន​ស្លាប់​ម្នាក់ ពី​ហេតុការណ៍​សង្ស័យ​ពុល​ថ្នាំ​បាញ់​នេះ​។ ករណី​សង្ស័យ​ពុល​ស្រាស​នេះ បាន​បណ្តាល​ឲ្យ​មាន​ស្លាប់បាត់​បង់ជីវិត​ម្នាក់​ផងដែរ​។ 

​លោកជំទាវ ឱ វណ្ណឌី​ន បន្ថែមថា ទទួលបាន​ព័ត៌មាន​នេះ​ភ្លាម ឯកឧត្តម​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​ចាត់​ក្រុមការងារ​ដឹកនាំ​ដោយ​ឯកឧត្តម​សាស្ត្រាចារ្យ ស៊ា ហួង រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល រួម​ដំណើរ​ដោយ​ឯកឧត្តម​វេជ្ជបណ្ឌិត ហុក គឹម​ចេង អគ្គនាយក​បច្ចេកទេស​សុខាភិបាល និង​លោក​វេជ្ជបណ្ឌិត ង៉ូ​វ កាង អគ្គាធិការរង​នៃ​អគ្គាធិការដ្ឋាន​ក្រសួងសុខាភិបាល ធ្វើដំណើរ​ចុះជួយ​ពិនិត្យ និង​អន្តរាគមន៍​ជួយ​ជាបន្ទាន់ ដោយ​តម្រូវ​ឲ្យ​ធ្វើដំណើរ​ទាំងយប់​នេះ និង​បាន​ពិភាក្សា​ជាមួយ​ឯកឧត្តម​អភិបាល​នៃ​គណៈ​អភិបាល ខេត្តកំពង់ឆ្នាំង ដើម្បី​បញ្ឈប់​ការលក់ និង​ចែកចាយ​ស្រាស​នោះ ជាបន្ទាន់​ផងដែរ​។ 

​លោកជំទាវ ឱ វណ្ណឌី​ន បន្ថែមថា បច្ចុប្បន្ន អ្នក​សង្ស័យថា ពុល​ស្រា​ចំនួន ០៤​នាក់ (​ស្រី ២​នាក់ និង​ប្រុស ២​នាក់​) មាន​សភាព​ធ្ងន់ធ្ងរ ត្រូវបាន​បញ្ជូនមក​ស​ង្គ្រោះ​នៅ​មន្ទីរពេទ្យ ខេត្តកំពង់ឆ្នាំង​។  

​លោកជំទាវ ឱ វណ្ណឌី​ន បានប្រកាស​អំពាវនាវ សូម​បងប្អូន​ទាំងអស់ កុំ​ពិសារ​ស្រាស ដែល​ផលិត​គ្មាន​បច្ចេកទេស​ត្រឹមត្រូវ ដែល​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​បាត់បង់​ជីវិត​។ 

​សូម​រម្លឹកថា ករណី​អ្នក​សង្ស័យ​ពុល ដោយសារ​ថ្នាំ​បាញ់ នៅ​ចំការឪឡឹក កាលពី​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​ភូមិ​ជី​ប្រ៉​ង ឃុំ​ជៀប ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង មាន​ជនរងគ្រោះ​ចំនួន ១៣​នាក់ ( ស្រី ៨​នាក់ និង​ប្រុស ៥​នាក់ ) ដែលមាន​អាយុ​ពី ៤​ឆ្នាំ ដល់ ៥៣​ឆ្នាំ ដោយមាន​ស្លាប់​ចំនួន ២​នាក់ ( ស្រី​ទាំងពីរ​នាក់ ) និង​អ្នក​សម្រាក​នៅ​សង្គ្រោះបន្ទាន់​មន្ទីរពេទ្យ​ខេត្តកំពង់ឆ្នាំង ចំនួន ១០​នាក់ ក្នុងនោះ​មាន​បុរស ១​នាក់ មាន​សភាព​ធ្ងន់​៕  

អត្ថបទដែលជាប់ទាក់ទង
សម្តេច​តេ​ជោ ហ៊ុន សែន ប្រកាស​ពី​ការឆ្លង​ជំងឺ​កូ​វីដ​១៩ ក្នុង​សហគមន៍ ជា​លើក​ទី​ដំបូង នៅ​កម្ពុជា ហើយ​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ បង្កើន​ការប្រុងប្រយ័ត្ន​! SWIFT NEWS ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០
ព័ត៌មានជាតិ
Breaking News៖ នៅ​ថ្ងៃទី​២៨​វិច្ឆិកា​នេះ កម្ពុជា រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ ចំនួន ២​នាក់​
ព័ត៌មានជាតិ
លោកជំទាវ យក់ សម្បត្តិ៖ ក្រុមគ្រូពេទ្យ ចេញធ្វើការទាំងយប់ ដើម្បីយកអ្នកជំងឺ និងអ្នកពាក់ព័ន្ធកូវីដ១៩ មកព្យាបាល និងធ្វើតេស្ត នៅភ្នំពេញ និងនៅសៀមរាប
ព័ត៌មានជាតិ
ផ្សារអ៊ីអន ១ ត្រូវបិទជាបណ្តោះអាសន្ន ក្រោយស្ត្រីខ្មែរម្នាក់ ត្រូវបានរកឃើញកើតជំងឺកូវីដ១៩​
ព័ត៌មានជាតិ
អ្នកពុល​ស្រាស នៅ​ខេត្តកំពង់ឆ្នាំង កើនឡើង​ដល់ ៣៣ នាក់ បញ្ជូន ៤​នាក់ មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែ​ត្រ​
ព័ត៌មានជាតិ
កម្ពុជា បង្ហាញ​ប្រាប់​សហ​ភា​ពអឺរ៉ុប ពី​វឌ្ឍនភាព​នៃ​ការកែទម្រង់​ច្បាប់ និង​ប្រព័ន្ធយុត្តិធម៌ ស្ថានភាព​សិទ្ធិមនុស្ស និង​ការអនុវត្ត​ច្បាប់ នៅ​កម្ពុជា
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី