(ភ្នំពេញ)៖ កាលពីរាត្រីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ កម្ពុជាបានរកឃើញហើយ កញ្ញាឯកចក្រវាលកម្ពុជាសម្រាប់ឆ្នាំ២០២០នោះគឺកញ្ញា រ៉េត សារីតា ពាក់ស្លាកលេខ១៨ ដោយកញ្ញាបានផ្តួលបេក្ខភាព១៩រូបផ្សេងទៀត។
កញ្ញា រ៉េត សារីតា អាយុ២៤ឆ្នាំ មានកម្ពស់១.៦៨សង់ទីម៉ែត្រ ជាតារាសម្តែង និងជាពិធីករទូរទស្សន៍។ សារីតាត្រូវបានគេស្គាល់ថាជាបុគ្គលដ៏ក្លាហានដែលនិយាយលើសុខភាពផ្លូវភេទនិងបន្តពូជក្នុងចំណោមយុវវ័យ ចាប់ពីកម្មវិធីស្នេហា៩។ សារីតាធ្លាប់ទទួលបានពានរង្វាន់យុវជនឆ្នើមប្រចាំឆ្នាំ ២០១៥ ពីអង្គការUNFPA ផងដែរ។
កញ្ញាជាបេក្ខភាពមួយរូបដែលមហាជនជាច្រើនរំពឹងទុកថា មានសមត្ថភាពខ្ពស់ក្នុងការក្លាយជាបវកញ្ញាតំណាងកម្ពុជា ក្នុងការប្រកួត Miss Universe 2020 ខាងមុខនេះ៕



