ភាពតានតឹងបានកើនឡើង ស្របពេលស្អែកនេះក្រុមបាតុករថៃកំពុងត្រៀមធ្វើមហាបាតុកម្ម​
SWIFT NEWS ថ្ងៃអង្គារ ទី០៨ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(បាងកក)៖ ភាពតានតឹងកំពុងកើនឡើងជុំវិញការតវ៉ានៅប្រទេសថៃ ដោយប៉ូលិសបានបាញ់សម្លាប់មនុស្សចំនួន ៦នាក់ កាលពីសប្តាហ៍មុន និងប្រើឧស្ម័នបង្ហូរទឹកភ្នែក និងកាណុងបាញ់ទឹក នៅតាមដងផ្លូវនៃទីក្រុងបាងកក។ នេះបើយោងតាមការចុះផ្សាយរបស់ CNA នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០។

ទីក្រុងបាងកកក៏កំពុងត្រៀមប្រឈមនឹងមហាបាតុកម្មបន្ទាប់នៅថ្ងៃពុធ ទី២៥ ខែវិច្ឆិកា ថ្ងៃស្អែកនេះ ដោយក្រុមបាតុករគ្រោងនឹងប្រមូលផ្តុំគ្នានៅការិយាល័យទ្រព្យសម្បត្តិ (Crown Property Bureau) ដែលជាភ្នាក់ងារគ្រប់គ្រងទ្រព្យសម្បត្តិរបស់រាជានិយមថៃ។

ភាពតានតឹងកាន់តែកើនឡើង ហើយគិតមកទល់ពេលនេះគឺរយៈពេល ៤ខែ មកហើយ ដែលការប្រឆាំតវ៉ានៅតែមានបន្ដជាហូរហែ។ បាតុកម្មពេលខ្លះមានអ្នកចូលរួមរហូតដល់រាប់ម៉ឺននាក់ មានទាំងអំពើហិង្សា ដូច្នេះស្ថានភាពគឺមិនប្រសើរឡើងនោះទេ ហើយមេដឹកនាំការប្រឆាំងក៏មិនបង្ហាញសញ្ញាថានឹងព្រមសម្របសម្រួលនោះដែរ។

ការតវ៉ាបានបង្ហាញសញ្ញាម្រាមដៃបីរបស់ពួកគេ ដើម្បីទាមទារចំណុចសំខាន់ៗចំនួន ០៣ ដោយទីមួយគឺលោក ប្រាយុទ្ធ ចាញ់អូចា ត្រូវចុះចេញពីតំណែងនាយករដ្ឋមន្ត្រី, ទីពីរគឺការកែប្រែរដ្ឋធម្មនុញ្ញ ឲ្យដូចមុនឆ្នាំ២០១៩ និងទី ៣ គឺការធ្វើកំណែទម្រង់រាជានិយម ដែលផ្តល់អំណាចជ្រុលពេក ដល់ព្រះមហាក្សត្របច្ចុប្បន្ន។

បាតុករវ័យក្មេងកំពុងផ្ដោតគោលដៅលើការិយាល័យ Crown Property Bureau ដែលជាការិយាល័យគ្រប់គ្រងសម្បត្តិព្រះរាជា សម្រាប់ការមហាបាតុកម្មនៅថ្ងៃស្អែកនេះ ដែលការផ្ដោតគោលដៅថ្មីនេះគឺបន្ទាប់ពីរយៈពេលមិនប៉ុន្មានថ្ងៃដែលនាយករដ្ឋមន្ត្រីលោក ប្រាយុទ្ធ ចាន់អូចា បានព្រមានពីមាត្រាទី១១២ ដែលទាក់ទងជាមួយនឹងទោសសម្រាប់អ្នកប្រមាថព្រះចេស្ដាព្រះមហាក្សត្រ។ នេះអាចបញ្ជាក់បានយ៉ាងច្បាស់ថា ក្រុមបាតុករមិនមានបំណងនឹងសម្រុះសម្រួលនោះទេ ហើយកំពុងបង្ហាញបំណងបែបណា៕

អត្ថបទដែលជាប់ទាក់ទង
សត្វ​ដំរី​ ឈ្មោះKaavan ធ្វើ​ឲ្យ​កាសែត​អន្តរជាតិ​ធំៗ ចាប់អារម្មណ៍ ចុះផ្សាយ​ព្រោងព្រាត​
អន្តរជាតិ
ថៃ តាមស្វែងរកពលរដ្ឋខ្លួន ជាង២០០នាក់ ក្រោយមានករណី មនុស្ស៣នាក់ គេចពីកន្លែងធ្វើចត្តាឡីស័ក ហើយរកឃើញថាវិជ្ជមានកូវីដ-១៩
អន្តរជាតិ
មេដឹកនាំកូរ៉េខាងជើង បើកកិច្ចប្រជុំដោះស្រាយបញ្ហាសេដ្ឋកិច្ច ដែលកំពុងរងសម្ពាធពីកូវីដ-១៩ និងទណ្ឌកម្មរបស់អន្តរជាតិ
អន្តរជាតិ
លោក Joe Biden តែងតាំងក្រុមការងារផ្នែកទំនាក់ទំនងនៃសេតវិមានសុទ្ធតែជាស្ត្រី
ព័ត៌មានជាតិ
ក្រុមហ៊ុន Spotify បានតម្រូវឱ្យអ្នកប្រើប្រាស់បញ្ចូលលេខសម្ងាត់ថ្មី បន្ទាប់ពីមានការបែកធ្លាយទិន្នន័យពីជនទីបី
អន្តរជាតិ
កម្មវីធី Android ចំនួនពីររបស់ក្រុមហ៊ុន Baidu ត្រូវបានរកឃើញថាកំពុងលួចយកទិន្នន័យរបស់អ្នកប្រើប្រាស់
អន្តរជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី