យល់ដឹងពីបណ្ណអនុញ្ញាតបើកបរអន្តរជាតិ (International Driving Permit) ដែលទើបតែប្រកាសជាផ្លូវការទាំងអស់គ្នា!!!​
SWIFT NEWS ថ្ងៃពុធ ទី០២ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ ក្រសួងសាធារណៈការ នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថាបណ្ណអនុញ្ញាតបើកបរអន្តរជាតិ ដែលចេញដោយព្រះរាជាណាចក្រកម្ពុជានេះ ជាកូនសៀវភៅដែលមានទំហំ ១៤៨x១០៥មីលីម៉ែត្រ មានសុភាពរយៈពេល ១ឆ្នាំ។

បណ្ណអនុញ្ញាតបើកបរអន្តរជាតិ (International Driving Permit) ដែលចេញដោយព្រះរាជាណាចក្រកម្ពុជា អាចយកទៅប្រើប្រាស់ និងមានការទទួលស្គាល់នៅក្នុងបណ្តាប្រទេសហត្ថលេខីនៃអនុញ្ញាស្តីពីចរាចរណ៍ផ្លូវគោក (៩៩ប្រទេស) ទីក្រុងសឺណែវ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ១៩៤៩ ។

ទីតាំងផ្តល់សេវាមាននៅអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក និងមណ្ឌលផ្តល់សេវាសាធារណៈ (ផ្សារទំនើប ជីប ម៉ុង ណូរូ ម៉ន ជាន់ទី៣)

ឯកសារភ្ជាប់៖

១.ឯកសារចម្លងបណ្ណបើកបរជាតិ ដែលចេញដោយព្រះរាជាណាចក្រកម្ពុជា

២.ឯកសារចម្លងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន(ចំពោះជនបរទេស)

៣.រូបថត៤x៦ ផ្ទៃពណ៌ស (៣សន្លឹក)

៤.ឯកសារចម្លងកិច្ចសន្យាជួលផ្ទះដែលទទួលស្គាល់ដោយអាជ្ញាធរមានសមត្ថកិច្ច និងលិខិតបញ្ជាក់អសយដ្ឋានបច្ចុប្បន្នចេញដោយមេឃុំ ឬចៅសង្កាត់។

ចំពោះកម្រៃសេវា៖ ២៥០ ០០០៛៕

អត្ថបទដែលជាប់ទាក់ទង
ប្រាក់ខែ​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ នៅ​ឆ្នាំ​២០២១ មិន​ឡើង​ទេ តែ​ប្រាក់ឧបត្ថម្ភ​បុណ្យទាន នៅ​ទទួលបាន ហើយ​ប្រាក់ខែ​អតីតយុទ្ធជន និង​អ្នក​ចូល​និវត្ត​មុនៗ នៅ​បន្ត​ដំឡើង​!
ព័ត៌មានជាតិ
សម្តេច​តេ​ជោ ហ៊ុន សែន ប្រកាស​បន្ត​ផ្តល់ប្រាក់​ឧបត្ថម្ភ ៣​ខែ​ទៀត ដល់​គ្រួសារ និង​អ្នក​ងាយ​រងគ្រោះ ដោយសារ​កូ​វីដ​១៩!
ព័ត៌មានជាតិ
សម្តេច​តេ​ជោ ហ៊ុន សែន ណែនាំ​ឲ្យ​ក្រសួងសុខាភិបាល ចេញ​វិធានការ​ទប់ស្កាត់​ការឆ្លង​ជំងឺ​កូ​វីដ​១៩ ក្នុងពេល​បុណ្យអុំទូក ទោះជា​នៅ​ភ្នំពេញ មិន​ប្រារព្ធ​ក៏ដោយ​!
ព័ត៌មានជាតិ
គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា ផ្សព្វផ្សាយ អំពី បច្ចុប្បន្នភាព​នៃ​ស្ថានភាព​សិទ្ធិមនុស្ស និង​ការអនុវត្ត​ច្បាប់ ក្នុងការ​លើកស្ទួយ​ប្រជាធិបតេយ្យ និង​នីតិរដ្ឋ​នៅ​កម្ពុជា​
ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍ថ្នាក់ដឹកនាំរបស់ វេទិកាភាពងាយរងគ្រោះនៃអាកាសធាតុ ដែលនឹងប្រព្រឹត្តទៅតាមប្រព័ន្ធវីដេអូ
ព័ត៌មានជាតិ
ប្រជាជន​កម្ពុជា នៅតែមាន​ប្រាក់ចំណូល ទោះបីជា​កូ​វីដ រាតត្បាត​យ៉ាងណាក៏ដោយ​!
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី