(សហរដ្ឋអាមេរិក)៖ ប្រជាពលរដ្ឋអាមេរិករាប់លាននាក់ហាក់កំពុងព្រងើយកន្តើយទៅនឹងការព្រមានអំពីសុខភាពសាធារណៈ និងធ្វើដំណើរនៅមុនថ្ងៃឈប់សម្រាកនៃពិធីបុណ្យThanksgiving នៅសប្តាហ៍នេះ។ នេះបើយោងតាមការចុះផ្សាយរបស់ CNA នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០។ នេះបើយោងតាមការចុះផ្សាយរបស់ CNA នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០។
ការឆ្លងជំងឺCOVID-19 នៅសហរដ្ឋអាមេរិកឈានដល់កំណត់ត្រាថ្មីចំនួន ១៦៨.០០០ នាក់ក្នុងមួយថ្ងៃជាមធ្យមពលរដ្ឋអាមេរិកកំពុងសម្រុកទៅព្រលានយន្តហោះ ខណៈឈប់សម្រាកថ្ងៃចុងសប្តាហ៍មានរយៈពេលយូរដែលនឹងចាប់ផ្តើមនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះគឺជាទម្លាប់នៃការធ្វើដំណើរដ៏មមាញឹកបំផុតប្រចាំឆ្នាំហើយឆ្នាំ២០២០អាចមិនមែនជាករណីលើកលែងនោះទេ។
អ្នកដំណើរប្រហែល ១ លាននាក់បានឆ្លងកាត់ច្រកទ្វារសន្តិសុខនៃអាកាសយានដ្ឋាន កាលពីថ្ងៃអាទិត្យដែលជាចំនួនខ្ពស់បំផុតចាប់តាំងពីខែមីនា។ យ៉ាងណាមិញអាត្រាកើនឡើងនៃការឆ្លង និងស្លាប់ដោយសារតែមេរោគកូវីដ-១៩ នៅមន្ទីរពេទ្យនៅតែបន្តកើនឡើងឥតឈប់ឈរ៕


