អភិបាលខេត្តព្រះសីហនុ ចុះពិនិត្យវឌ្ឍនភាពនៃហេដ្ឋារចនាសម្ព័ន្ធការស្ថាបនាផ្លូវ ៣៤ខ្សែ ប្រព័ន្ធលូ អូ ប្រឡាយ អាងប្រព្រឹត្តកម្ម និងការសាងសង់បន្ទប់ទឹកសាធារណ:តាមបណ្តោយឆ្នេរអូរឈើទាល​
SWIFT NEWS ថ្ងៃអង្គារ ទី០៨ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ព្រះសីហនុ)៖ ព្រឹកថ្ងៃចន្ទទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំមន្ត្រីមន្ទីរ អង្គភាពជំនាញ រដ្ឋបាលក្រុងព្រះសីហនុ និងតំណាងក្រុមហ៊ុនហ៊ុនចុះពិនិត្យវឌ្ឍនភាពនៃហេដ្ឋារចនាសម្ព័ន្ធការស្ថាបនាផ្លូវ ៣៤ខ្សែ ប្រព័ន្ធលូ អូ ប្រឡាយ អាងប្រព្រឹត្តកម្ម ការសាងសង់បន្ទប់ទឹកសាធារណ:តាមបណ្តោយឆ្នេរអូរឈើទាល ការរៀបចំក្រាលថ្មក្រានិតនៅតាមចិញ្ចើមផ្លូវជុំវិញតោពីរ ក្នុងក្រុងព្រះសីហនុ។

ក្នុងឱកាសចុះពិនិត្យឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានធ្វើ ការណែនាំដល់បណ្ដាក្រុមហ៊ុនសាងសង់ផ្លូវត្រូវយកចិត្តទុកដាក់ ដោយទទួលខុស ត្រូវខ្ពស់ក្នុងការពន្លឿនការងារឱ្យបានឆាប់ រហ័ស ធានាបានបរិមាណនិងគុណភាព សោភ័ណភាព ដោយមិនត្រូវទុកសំណល់ការដ្ឋាននៅលើដងផ្លូវធ្វ់ើឱ្យបាត់បង់សោ ភណ័ភាព។

ឯកឧត្តម គួច ចំរើន ក៏បានធ្វើការអំពាវ នាវដល់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលមកលេងកម្សាន្តតាមតំបន់ឆ្នេរ និងតាមរមនីយដ្ឋាននានា ក្នុងខេត្តព្រះសីហនុ ចូលរួមសហការថែ រក្សាបរិស្ថាន អនាម័យ។ ទន្ទឹមនោះធ្វើការណែនាំដល់ក្រុមការងារ និងមន្ត្រីជំនាញ សរសេរអក្សរលើថ្មម៉ាបដាក់តាមសួនច្បារ តំបន់ឆ្នេរ "ហាមបោះចោលសំរាម" ប្រសិនបើមានករណីរំលោភ បំពាន និងត្រូវផាកពិន័យតាមអនុក្រឹត្យលេខ១១៣ មាត្រា៤៣ ស្តីពីការផាក ពិន័យអន្តរកាលចាប់ពី ២០.០០០រៀល ទៅ ៤០០.០០០រៀល៕

អត្ថបទដែលជាប់ទាក់ទង
មន្ត្រីនគរបាល​យុត្តិធម៌​របស់​កងរាជអាវុធហត្ថ ជំនា​ន់ទី​២៥ ចំនួន ១០៧​នាក់ ទទួល​នូវ​ការបណ្តុះបណ្តាល​ជំនាញ រយៈពេល ៦​ខែ​
ព័ត៌មានជាតិ
VIDEO: លិខិតចំហមន្ត្រីចូលនិវត្តន៍នៃក្រសួងមហាផ្ទៃ ផ្ញើជូនឯកឧត្តម Patrick Murphy ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា
ព័ត៌មានជាតិ
ចាប់ពីឆ្នាំ២០២១តទៅ! ​សាកលវិទ្យាល័យរដ្ឋដ៏ធំមួយ ​ឈប់ឲ្យនិស្សិត ​និងបុគ្គលិកទាំងអស់ប្រើដបប្លាស្ទិកហើយ ​គឺត្រូវប្រើដបទឹកផ្ទាល់ខ្លួន
ព័ត៌មានជាតិ
សាយ បន្តការរត់ឆ្ពោះទៅកាន់ខេត្តទាំងនេះទៀត ​មុននឹងបញ្ចប់នៅភ្នំពេញ ​ដើម្បីប្រមូលថវិកាឲ្យបានដល់ ១លានដុល្លារ ​
ព័ត៌មានជាតិ
ក្រុមមន្ត្រីចូលនិវត្តន៍នៃក្រសួងមហាផ្ទៃ ​ផ្ញើ​លិខិត​ចំហ​ជូន​ទូតអាមេរិកប្រចាំកម្ពុជា​
ព័ត៌មានជាតិ
ជនជាតិអាមេរិកជាច្រើនបន្ត ព្រងើយ កន្តើយនឹងការព្រមាននៃការឆ្លងកូវីដ-១៩ នាំគ្នាដើរកម្សាន្តមុនថ្ងៃឈប់សម្រាកបុណ្យ Thanksgiving
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី