ក្នុងពេល​កូ​វីដ ហេតុអ្វី​ក៏​សម្ពោធ​មជ្ឈមណ្ឌល​កម្សាន្ត​ទៅវិញ​?​
SWIFT NEWS ថ្ងៃពុធ ទី០២ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ខេត្តកណ្តាល​)៖ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន នា​ព្រឹក​ថ្ងៃ​ពុធ ទី​០៧ ខែតុលា ឆ្នាំ​២០២០ បាន​អញ្ជើញ​បើកសម្ពោធ​មជ្ឈមណ្ឌល​កម្សាន្ត ខ្នាត​យក្ស​ដំបូង នៅ​កម្ពុជា «​ព្រី​នស៍ ម៉ា​ណ័​រ​» នៅ​ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។ ពិធី​សម្ពោធ​នា​ព្រឹក​នេះ បានធ្វើ​ឡើង ក្រោម​ដំណក់ទឹកភ្លៀង​។​

​នៅក្នុង​ពិធី​នា​ព្រឹក​នេះ សម្តេច​តេ​ជោ ហ៊ុន សែន ចោទ​ជា​សំណួរ​ថា ក្នុងពេល​ជំងឺ​កូ​វីដ កំពុង​រាតត្បាត តើ​ហេតុអ្វី ក៏​យើង​សម្ពោធ​មជ្ឈមណ្ឌល​កម្សាន្ត​ទៅវិញ​?

សម្តេច​តេ​ជោ ហ៊ុន សែន បាន​លើកឡើងថា អំឡុងពេល​ជំងឺ​កូ​វីដ​១៩ បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អ្នកទេសចរ​បរទេស មិន​ថា​នៅ​កម្ពុជា និង​នៅលើ​ពិភពលោក​ទេ​។ តែ​ក្នុងពេល​ជំងឺ​កូ​វីដ​១៩​នេះ ធ្វើ​ឲ្យ​អ្នកទេសចរ​ក្នុងស្រុក ដើរ​កម្សាន្ត​ច្រើន​។ ក្នុងនោះ កាលពី​ខែសីហា ពោលគឺ​នៅ​ថ្ងៃទី​១៦ ខែសីហា សម្តេច​តេ​ជោ ហ៊ុន សែន បាន​អញ្ជើញ​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ​មជ្ឈមណ្ឌល​ក​ម្សា​ន្ត សួន​ទឹក Garden City របស់​អ្នកឧកញ៉ា លី យ៉ុង​ផាត់ នៅ​ព្រែក​ព្នៅ ដែល​ទទួលបាន​អ្នក​ទៅលេង​កម្សាន្ត ប្រមាណ​ជា ១​ម៉ឺន​នាក់ ក្នុង ១​ថ្ងៃៗ​។​

​ដោយឡែក នៅថ្ងៃនេះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​អញ្ជើញ​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ​មជ្ឈមណ្ឌល​ក​ម្សា​ន្ត ខ្នាត​យក្ស​ដំបូង នៅ​កម្ពុជា «​ព្រី​នស៍ ម៉ា​ណ័​រ​» នៅ​ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់ថា ពីមុន នៅពេល​ឈប់សម្រាក ប្រជាពលរដ្ឋ​ខ្មែរ​យើង គិតថា នឹង​ទៅលេង​នៅក្រៅ​ប្រទេស ប៉ុន្តែ​ពេលនេះ នៅពេល​ឈប់សម្រាក ម្នាក់ៗ គិតថា ត្រូវ​ទៅលេង​នៅ​ខេត្ត​ណា កន្លែង​កម្សាន្ត​ណា ឬក៏​ទៅលេង​សួន​ទឹក​របស់​អ្នកឧកញ៉ា លី យ៉ុង​ផាត់ ឬក៏​មក​ខាង​កៀនស្វាយ ព្រី​នស៍ ម៉ា​ណ័​រ​៕​

អត្ថបទដែលជាប់ទាក់ទង
គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា ផ្សព្វផ្សាយ អំពី បច្ចុប្បន្នភាព​នៃ​ស្ថានភាព​សិទ្ធិមនុស្ស និង​ការអនុវត្ត​ច្បាប់ ក្នុងការ​លើកស្ទួយ​ប្រជាធិបតេយ្យ និង​នីតិរដ្ឋ​នៅ​កម្ពុជា​
ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍ថ្នាក់ដឹកនាំរបស់ វេទិកាភាពងាយរងគ្រោះនៃអាកាសធាតុ ដែលនឹងប្រព្រឹត្តទៅតាមប្រព័ន្ធវីដេអូ
ព័ត៌មានជាតិ
ប្រជាជន​កម្ពុជា នៅតែមាន​ប្រាក់ចំណូល ទោះបីជា​កូ​វីដ រាតត្បាត​យ៉ាងណាក៏ដោយ​!
ព័ត៌មានជាតិ
យល់ដឹងពីបណ្ណអនុញ្ញាតបើកបរអន្តរជាតិ (International Driving Permit) ដែលទើបតែប្រកាសជាផ្លូវការទាំងអស់គ្នា!!!
ព័ត៌មានជាតិ
រាជរដ្ឋាភិបាល បន្ត​ផ្តល់ប្រាក់​ឧបត្ថម្ភ​ដល់​កម្មករនិយោជិត ក្នុង​វិស័យ​កាត់ដេរ និង​ទេសចរណ៍ ៣​ខែ​បន្តទៀត​!
ព័ត៌មានជាតិ
អន្តរក្រសួង បើកកិច្ចប្រជុំពិនិត្យពិភាក្សាលើអង្គហេតុនិងអង្គច្បាប់ទាក់ទងនឹងករណីសណ្ឋាគារ Le Palals Hotel នៅប្រទេសថៃ យករចនាបថប្រាសាទខ្មែរទៅសាងសង់
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី