អន្តរក្រសួង បើកកិច្ចប្រជុំពិនិត្យពិភាក្សាលើអង្គហេតុនិងអង្គច្បាប់ទាក់ទងនឹងករណីសណ្ឋាគារ Le Palals Hotel នៅប្រទេសថៃ យករចនាបថប្រាសាទខ្មែរទៅសាងសង់​
SWIFT NEWS ថ្ងៃពុធ ទី០២ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ នារសៀលថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០ នៅសាលប្រជុំព្រះវិហារ នៃទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបើកកិច្ចប្រជុំអន្តរក្រសួងមួយក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដើម្បីពិនិត្យទៅលើអង្គហេតុនិងអង្គច្បាប់ដែលទាក់ទងនឹងសណ្ឋាគារ Le Palals Hotel នៅប្រទេសថៃយករចនាបថប្រាសាទខ្មែរទៅសាងសង់។

សមាសភាពដែលអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះរួមមាន ឯកឧត្តម អស់លោក តំណាងក្រសួងការបរទេស តំណាងក្រសួងទេសចរណ៍ តំណាងក្រសួងពាណិជ្ជកម្ម ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីជំនាញនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។

ជាលទ្ធផល កិច្ចប្រជុំបាន សម្រេចធើ្វកំណត់ហេតុរួមអន្តរស្ថាប័នមួយ ជូនទៅក្រសួងការបរទេស ដើម្បីសុំការពិនិត្យសម្រេចតាមផ្លូវការទូតដោយផ្អែកជាគោលទៅលើមាត្រា ៦ស្ទួន មាត្រា១០និងមាត្រា១០ស្ទួន នៃអនុសញ្ញាទីក្រុងប៉ារីស ស្តីពីកិច្ចការពារកម្មសិទ្ធិឧស្សាហកម្មចុះថ្ងៃទី២០ ខែមីនា ឆ្នាំ១៨៨៣ និងគោលការណ៍ផ្សេងទៀតដែលទាក់ទងដល់ការរក្សាគុណតម្លៃនៃប្រាសាទបុរាណខ្មែរ៕

ប្រភព: ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

អត្ថបទដែលជាប់ទាក់ទង
សម្តេច​តេ​ជោ ហ៊ុន សែន ណែនាំ​ឲ្យ​ក្រសួងសុខាភិបាល ចេញ​វិធានការ​ទប់ស្កាត់​ការឆ្លង​ជំងឺ​កូ​វីដ​១៩ ក្នុងពេល​បុណ្យអុំទូក ទោះជា​នៅ​ភ្នំពេញ មិន​ប្រារព្ធ​ក៏ដោយ​!
ព័ត៌មានជាតិ
គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា ផ្សព្វផ្សាយ អំពី បច្ចុប្បន្នភាព​នៃ​ស្ថានភាព​សិទ្ធិមនុស្ស និង​ការអនុវត្ត​ច្បាប់ ក្នុងការ​លើកស្ទួយ​ប្រជាធិបតេយ្យ និង​នីតិរដ្ឋ​នៅ​កម្ពុជា​
ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍ថ្នាក់ដឹកនាំរបស់ វេទិកាភាពងាយរងគ្រោះនៃអាកាសធាតុ ដែលនឹងប្រព្រឹត្តទៅតាមប្រព័ន្ធវីដេអូ
ព័ត៌មានជាតិ
ប្រជាជន​កម្ពុជា នៅតែមាន​ប្រាក់ចំណូល ទោះបីជា​កូ​វីដ រាតត្បាត​យ៉ាងណាក៏ដោយ​!
ព័ត៌មានជាតិ
យល់ដឹងពីបណ្ណអនុញ្ញាតបើកបរអន្តរជាតិ (International Driving Permit) ដែលទើបតែប្រកាសជាផ្លូវការទាំងអស់គ្នា!!!
ព័ត៌មានជាតិ
រាជរដ្ឋាភិបាល បន្ត​ផ្តល់ប្រាក់​ឧបត្ថម្ភ​ដល់​កម្មករនិយោជិត ក្នុង​វិស័យ​កាត់ដេរ និង​ទេសចរណ៍ ៣​ខែ​បន្តទៀត​!
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី