TOP NEWS: កម្ពុជាជាប់លេខ១ នៅអាស៊ី និងលេខ៣ លើពិភពលោក ​ជាប្រទេសដែលគ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩ ល្អជាងគេ​​
SWIFT NEWS ថ្ងៃអង្គារ ទី០៨ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ៣ក្នុងពិភពលោក (ក្នុង​ចំណោម១៦៦ប្រទេស) និងលេខ១ នៅអាស៊ី ជាប្រទេសដែលមានស្ថានភាពគ្រប់គ្រងជម្ងឺកូវីដ-១៩ និងផលប៉ះពាល់ពីជម្ងឺបានល្អជាងគេ។ នេះបើតាមរបាយការណ៍ Le Bureau de Prospective Economique ផ្សព្វផ្សាយដោយនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC នៃក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី២០ ខែវិច្ឆិកានេះ។

គួរជម្រាបថា យុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន ជាប្រមុខក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ បានដាក់ចេញយុទ្ធសាស្ត្រ៣យ៉ាង ឬហៅថាសមរភូមិ៣៖ ទី១ គឺការទប់ស្កាត់ការឆ្លងរីក រាលដាលរបស់ជំងឺនេះពីខាងក្រៅកុំឲ្យចូលមកកម្ពុជា,ទី២ គឺការទប់ស្កាត់កុំឲ្យឆ្លងចូល ក្នុងសហគមន៍ និងទី៣ គឺការយកចិត្តទុកដាក់ ព្យាបាលដើម្បីសង្គ្រោះអ្នកឆ្លងកូវីដ១៩។

សម្តេចតេជោ ហ៊ុន សែន ដែលបានប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍ ៣វិច្ឆិកា នាពេលថ្មីៗនេះបានបញ្ជាក់ដែរថា «​បទពិសោធន៍​ជោគជ័យ​របស់​យើង​នៅពេលនេះ​ក៏ដូចជា​ពេលកន្លងមក​គឺ​ស្ថិតនៅលើ​ល្បឿន​នៃ​ការគ្រប់គ្រង​សភាពការណ៍​ទាន់ពេល​នឹងមាន​កិច្ចសហការ​ពី​គ្រប់​តួអង្គ​ពាក់ព័ន្ធ​ដើម្បី​ស្វែងរក​មុខសញ្ញា​ដែលមាន​ការពាក់ព័ន្ធ​ទាំង​ផ្ទាល់ ទាំង​ប្រយោល​យក​សំណាក​មក​ធ្វើតេស្ត និង​ធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​ ១៤​ថ្ងៃ»។​

សម្តេចតេជោ ហ៊ុន សែន ក៏សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​តួអង្គ​ពាក់ព័ន្ធ ពិសេស​ក្រុមគ្រូពេទ្យ​ជួរមុខ​ដែល​ហ៊ាន​ប្រឈម​ចំពោះ​ជម្ងឺឆ្លង​ដ៏​កាច​សាហាវ ធ្វើការ​ទាំងយប់​ទាំង​ថ្ងៃ​ដោយ​មិន​ខ្លាច​នឿយហត់​ និងផ្ញើជូន​នូវ​ការគោរព​និង​ថ្លែងអំណរគុណ​ចំពោះ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា វិទ្យាស្ថាន​ជាតិ​សុខភាព​សាធារណៈ​ដែល​បាន​ខិតខំ​ជួយ​ទៅលើ​ការធ្វើ​តេស្ត​ដោយ​ភាព​ហ្មត់ចត់​នឹង​ការទទួលខុសត្រូវ​ខ្ពស់​។​

នឹងនេះ សម្តេចតេជោ ​ក៏​សូម​អរគុណ​ផងដែរ​ ដល់​បងប្អូន ​ដែល​​ជាប់​ពាក់​ព​ន្ធ័​ទាំង​ដោយផ្ទាល់​ និង​ដោយ​​ប្រយោល ​ដែល​បាន​អត់ធ្មត់​រស់នៅ​ដាច់​​ដោយឡែក​ រយៈពេល​ ១៤​ថ្ងៃ​តាម​ល័​ក្ខ​ខ​ណ្ឌ័​តម្រូវ​នៃ​ការធ្វើ​ច​ត្តា​ឡី​ស័ក៕

អត្ថបទដែលជាប់ទាក់ទង
ក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកមុខកំពូល និងលោកឧកញ៉ា លី ហួរ ចែកម៉ាសដល់កម្មករជាង ១០០០នាក់ នៅបុរីវិមានភ្នំពេញ “មង្គលរតនៈ” និងប្រជាពលរដ្ឋ នៅឃុំព្រែកអញ្ចាញ
ព័ត៌មានជាតិ
ព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំង ​និងផ្តល់ឋានៈ ​ថ្វាយសម្តេចរាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មើ ​ជាទីប្រឹក្សារាជរដ្ឋាភិបាល ​មានឋានៈស្មើឧបនាយករដ្ឋមន្ត្រី
ព័ត៌មានជាតិ
ប្រទេស​កាតាផ្តល់មូលនិធិ​ជិត ១៤លានដុល្លារ ​សម្រាប់ជួយកុមារកម្ពុជា ​​ដែល​នៅ​ក្រៅ​សាលា ឬ​ងាយ​បោះបង់​ចោល​ការសិក្សា ​
ព័ត៌មានជាតិ
មន្ត្រីយោធាពាក់ផ្កាយ១ ម្នាក់ ​ត្រូវបានតុលាការចេញដីកាបញ្ជាឲ្យចូលខ្លួន ដើម្បីសាកសួរ​ពីបទ​ ឆបោក​ និងចេញសែកស្អុយ​
ព័ត៌មានជាតិ
​កុមារី យ៉ង់ ស្រី​នី​ត ដែលមានសំនៀងពីរោះចង់ក្លាយជាតារាចម្រៀង ពេលនេះបានមកដល់ភ្នំពេញ ថតរឿងជាមួយនឹងនាយ ពែក មី ហើយ
ព័ត៌មានជាតិ
50 ចំណុចដែលបញ្ជាក់ថា Ford Ranger Wildtrak 2.0L Bi-Turbo ជំនាន់ថ្មី ជារថយន្តដែលមានប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យាអស្ចារ្យលើសគេ!
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី