សេចក្តីព្រាងច្បាប់​ថវិកា​ជាតិ ឆ្នាំ​២០២១ នឹងត្រូវ​រដ្ឋសភា ប្រជុំ ពិភាក្សា និង​អនុម័ត នៅ​ថ្ងៃទី​២៥ ខែវិច្ឆិកា​​
SWIFT NEWS ថ្ងៃអង្គារ ទី០៨ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ភ្នំពេញ​)៖ នៅ​ម៉ោង ៨​ព្រឹក ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២០ រដ្ឋសភា នឹង​បន្ត​សម័យប្រជុំ​រដ្ឋសភា លើក​ទី​៥ នីតិកាល​ទី​៦ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា​។ ក្នុងចំណោម​របៀបវារៈ​ទាំង ៧ ដែល​រដ្ឋសភា នឹង​ប្រជុំ ពិភាក្សា និង​អនុម័ត នៅ​ព្រឹក​ថ្ងៃទី​២៥​វិច្ឆិកា គឺ​របៀបវារៈ​ទី​១ កិច្ចប្រជុំពេញអង្គ​រដ្ឋ​សភា នឹង​ពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់ ស្តីពី ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០២១ ឬ​ថវិកាជាតិ ឆ្នាំ​២០២១​។​

​សេចក្តីព្រាងច្បាប់ ស្តីពី ហិរញ្ញវត្ថុ សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០២១ ឬ​ថវិកាជាតិ ឆ្នាំ​២០២១ រាជរដ្ឋាភិបាល គ្រោង​ប្រើប្រាស់​ថវិកាជាតិ​ប្រមាណ ៧៥០០​លាន​ដុល្លារ​អាមេរិក​។ ថវិកា​នេះ ថយចុះ​ជាង​ឆ្នាំ​២០២០ ចំនួន ១,៩​ភាគរយ​។ 

​ថវិកាជាតិ ឆ្នាំ​២០២១ ខាងមុខនេះ ថា​ថវិកា​យុទ្ធសាស្ត្រ​ការពារ​អាយុជីវិត​ប្រជាជន រក្សា​លំនឹង​សង្គម សេដ្ឋកិច្ច និង​ជីវភាព​ប្រជាពលរដ្ឋ ព្រមទាំង​បាញ់​ឆ្ពោះទៅរក​ការស្ដារ​ឡើងវិញ ក្រោយពី​វិបត្តិ​ជំងឺ​កូ​វីដ​១៩​។​

​កិច្ចប្រជុំ​រដ្ឋសភា នៅ​ព្រឹក​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២០ ក៏មាន​របៀបវារៈ ៦​ផ្សេងទៀត រួមមាន​៖ សេចក្តីព្រាងច្បាប់ ស្តីពី ការទូទាត់​ថវិកា​ទូទៅ​របស់​រដ្ឋ សម្រាប់​ការគ្រប់គ្រង ឆ្នាំ​២០១៩​។ សេចក្ដីព្រាងច្បាប់ ស្តីពី មូល​ប​ត្រ​រដ្ឋ​។ សេចក្តីព្រាងច្បាប់ ស្តីពី ការរៀបចំ និង​ការប្រព្រឹត្តទៅ នៃ​អាជ្ញាធរ​សេវា​ហិរញ្ញវត្ថុ មិនមែន​ធនាគារ​។ សេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​អាស៊ាន ស្តីពី ការទទួលស្គាល់​ទៅវិញទៅមក លើ​ការផ្តល់​អាជ្ញា​បណ្ណ​ក្រុម​អាកាសយានិក​។ ការអនុម័ត​យល់ព្រម​លើ​ពិធីសារ​ទី​៣ ស្តីពី សិទ្ធិ​សហការ​លើ​ជើ​ហោះហើរ ក្នុងស្រុក​ក្នុង​រង្វង់​ទឹកដី​នៃ​ប្រទេស​ជា​សមាជិក​អាស៊ាន​ណាមួយ ព្រមទាំង​ពិធីសារ​ទី​៤ ស្តីពី​សិទ្ធិ​ហោះហើរ​កូ​ធ័​រ​មីណ​ល​រវាង​អាកាសយានដ្ឋាន​នៅក្នុង​ទឹកដី​នៃ​ប្រទេស ជា​សមាជិក​អាស៊ាន និង​សេចក្តីព្រាងច្បាប់ ស្តីពី​ការអនុម័ត​យល់ព្រម​លើ​ពិធីសារ​អនុវត្ត​កញ្ចប់​កិច្ចសន្យា​ទី​៩ និង​ទី​១០ នៃ​សេវាកម្ម​ដឹកជញ្ជូន​តាមផ្លូវ​អាកាស ក្រោម​កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ​អាស៊ាន ស្តីពី សេវាកម្ម​៕​

អត្ថបទដែលជាប់ទាក់ទង
​កុមារី យ៉ង់ ស្រី​នី​ត ដែលមានសំនៀងពីរោះចង់ក្លាយជាតារាចម្រៀង ពេលនេះបានមកដល់ភ្នំពេញ ថតរឿងជាមួយនឹងនាយ ពែក មី ហើយ
ព័ត៌មានជាតិ
50 ចំណុចដែលបញ្ជាក់ថា Ford Ranger Wildtrak 2.0L Bi-Turbo ជំនាន់ថ្មី ជារថយន្តដែលមានប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យាអស្ចារ្យលើសគេ!
ព័ត៌មានជាតិ
TOP NEWS: កម្ពុជាជាប់លេខ១ នៅអាស៊ី និងលេខ៣ លើពិភពលោក ​ជាប្រទេសដែលគ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩ ល្អជាងគេ​
ព័ត៌មានជាតិ
ភាគីកម្ពុជា-ថៃ ​ចុះជួយនិស្សិតអាហារូបករណ៍កម្ពុជា ​ដែលជាប់គាំងកំឡុងពេលកូវីដ១៩ ​ដើម្បីបានបន្តការសិក្សានៅប្រទេសថៃ​
ព័ត៌មានជាតិ
​ឯកឧត្តម​ ស​ ថេត​ បញ្ជាក់ជាថ្មីថា ​ការអនុវត្តច្បាប់ត្រូវតែស្មើភាពគ្នា​ ​ទោះជាឋានៈណាក៏ដោយឲ្យតែបើកបរមិនគោរពច្បាប់​​ ​គឺត្រូវតែផាកពិន័យ
ព័ត៌មានជាតិ
កុំឲ្យខកខាន! ក្រុមហ៊ុន RMA ផ្តល់ការបញ្ចុះតម្លៃរហូតដល់ ២៥% រាល់ការផ្លាស់ប្តូរគ្រឿងបន្លាស់ថ្មី សម្រាប់រថយន្ត Jaguar Land Rover
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី