(វ៉ាស៊ីនតោន)៖ មន្ត្រីជាន់ខ្ពស់នៅសេតវិមានបាននិយាយកាលពីថ្ងៃអាទិត្យថា ប្រធានាធិបតីជាប់ឆ្នោតលោក Joe Biden នឹងប្រកាសជ្រើសរើសគណៈរដ្ឋមន្រ្តីដំបូងរបស់លោកនៅថ្ងៃអង្គារ។ នេះបើយោងតាមការចុះផ្សាយរបស់ CNA នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០។
លោក Klain បានឱ្យដឹងនៅក្នុងបទសម្ភាសន៍ជាមួយនឹងទូរទស្សន៍ ABC ថា «អ្នកនឹងបានឃើញការជ្រើសរើសគណៈរដ្ឋមន្ត្រីដំបូងនៅថ្ងៃអង្គារនេះ ប៉ុន្តែប្រសិនបើអ្នកចង់ដឹងថាពួកគេជាអ្នកណានោះ លោកអ្នកត្រូវរង់ចាំ ប្រធានាធិបតីជាប់ឆ្នោតលោក Joe Biden ប្រកាសដោយខ្លួនឯងនៅថ្ងៃអង្គារនេះ»។
លោក Joe Biden ដែលនឹងក្លាយជាប្រធានាធិបតីសហរដ្ឋអាមេរិក មកពីគណៈបក្សប្រជាធិបតេយ្យ បានសន្យាថានឹងកសាងរដ្ឋបាលដែលឆ្លុះបញ្ចាំងពីភាពចម្រុះនៃប្រទេស។ លោកក៏បានប្រកាសកាលពីសប្តាហ៍មុនថាលោកបានជ្រើសរើសលេខាធិការរតនាគាររបស់គាត់រួចហើយ។
បេក្ខជនដែលជាប់ក្នុងបញ្ជី មានរួមមានអតីតប្រធានធនាគារកណ្តាល លោកស្រី Janet Yellen, លោកស្រី Governor Lael Brainard, លោកស្រី Sarah Bloom Raskin និង លោក Raphael Bostic ប្រធានធនាគារបម្រុងនៃរដ្ឋAtlanta៕


