(ភ្នំពេញ)៖ នារសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រុមការងារមូលនិធិលោកឧកញ៉ា ហ៊ួត ជា បានយកអំណោយជាថវិកាម្នាក់ចំនួន២០មុឺនរៀល មកជួយដល់ប្អូនៗដែលជាកូនជាងសំណង់ ចំនួន៣នាក់ ដែលជួបគ្រោះថ្នាក់ពេលធ្វើដំណើរទៅធ្វើការ នៅម្តុំវាលស្បូវ ខណ្ឌច្បារអំពៅ ក្នុងហេតុការណ៍នោះ ប្អូនទាំង៣សន្លប់ស្តូកស្តឹងពុំដឹងខ្លួន មានរបួសប្រេះឆ្អឹងកែងជើង រយេះក្បាលដេរ២០ថ្នេរ និងហើមប៉ោងមុខមួយជំហៀង បច្ចុប្បន្នប្អូនទាំង៣នាក់កំពុងសម្រាកព្យាបាលនៅផ្ទះកម្មករវាលស្បូវ។
មូលនិធិលោកឧកញ៉ា ហ៊ួត ជា ក៏សូមអំពាវនាវដល់បងប្អូនកម្មករទាំងសូមឲ្យមនការប្រុងប្រយត្ន័ឲ្យបានខ្ពស់ ព្រោះសុខភាពនិងកាយសម្បទារបស់បងប្អូនមានសារៈសំខាន់ណាស់សម្រាប់ប្រកបការងារ ហើយក៏សូមឲ្យបងប្អូនផ្សព្វផ្សាយដំណឹងនេះអោយបងប្អូនជាសំណង់ទាំងអស់បានដឹងអំពីជំនួយរបស់មូលនិធីលោកឧកញ៉ា ហ៊ួត ជា ជួយជាងសំណង់ដែលមានគ្រោះថ្នាក់ពេលកំពុងធ្វើការ។
សូមឆាតចូលផេក ដើម្បីទទួលបានពត៌មានលំអិត និងចុះឈ្មោះចូលជាសមាជិកក្នុងសមាគមនជាងសំណង់ ហ៊ួត ជា ដោយឥតគិតថ្លៃ៕




