យុទ្ធនាការភ្នំពេញស្អាត ​លើកទឹកចិត្តដល់ប្រជាពលរដ្ឋកម្ពុជា​ ឲ្យប្រតិបត្តិនូវគោលការណ៍គ្រឹះស្អាតទាំង ៦ចំណុច ​​
SWIFT NEWS ថ្ងៃអង្គារ ទី០៨ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ យុទ្ធនាការភ្នំពេញស្អាតនៃគម្រោងស្អាត ក្រោមទិសស្លោកថ្មីប្រចាំឆ្នាំ «ស្អាត ជាទម្លាប់ថ្មី» នឹងចូលរួមលើកទឹកចិត្តដល់ប្រជាពលរដ្ឋកម្ពុជា ឲ្យប្រតិបត្តិនូវគោលការណ៍គ្រឹះស្អាតទាំង ៦ចំណុច ដើម្បីចូលរួមជាមួយកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងអង្គការសុខភាពពិភពលោក ក្នុងការបង្ការការពារ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងសហគមន៍។ 

បន្ថែមពីលើនេះ គោលការណ៍ទាំង៦ ចំណុចនេះ នឹងចូលរួមលើកកម្ពស់ទម្លាប់នៃការប្រតិបត្តិក្បួនអនាម័យស្អាត បរិស្ថានស្អាត និងការរស់នៅស្អាតជាប្រចាំនៅគ្រប់ទីកន្លែង សម្រាប់មនុស្សសម័យថ្មី តាមរយៈការចូលរួមជំរុញការកែប្រែទម្លាប់ក្នុងការទុកដាក់ និងគ្រប់គ្រងសំរាមផ្ទាល់ខ្លួនអោយបានត្រឹមត្រូវផងដែរ។

 យុទ្ធនាការភ្នំពេញស្អាតបានបន្តថា «ភាពស្អាត» ដែលជានិន្នាការសកល និងជាទម្លាប់ថ្មីមួយនេះ គឺជាបេសកកម្មចម្បង នៃយុទ្ធនាការភ្នំពេញស្អាតចាប់តាំងពីការបង្ហាញខ្លួនជាលើកដំបូងនៅឆ្នាំ២០១៧៕


អត្ថបទដែលជាប់ទាក់ទង
កុំឲ្យខកខាន! ក្រុមហ៊ុន RMA ផ្តល់ការបញ្ចុះតម្លៃរហូតដល់ ២៥% រាល់ការផ្លាស់ប្តូរគ្រឿងបន្លាស់ថ្មី សម្រាប់រថយន្ត Jaguar Land Rover
ព័ត៌មានជាតិ
សេចក្តីព្រាងច្បាប់​ថវិកា​ជាតិ ឆ្នាំ​២០២១ នឹងត្រូវ​រដ្ឋសភា ប្រជុំ ពិភាក្សា និង​អនុម័ត នៅ​ថ្ងៃទី​២៥ ខែវិច្ឆិកា​
ព័ត៌មានជាតិ
អ្នកនាំពាក្យ​រដ្ឋសភា ឆ្លើយតប ៧​ចំណុច ទៅនឹង​ការលើកឡើង​របស់​សមា​ជិ​ក​សភា​សហរដ្ឋអាមេរិក​មួយចំនួន​តូច​ ​ស្តីពី ស្ថានភាព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ នៅ​កម្ពុជា​
ព័ត៌មានជាតិ
Good News៖ នៅ​កម្ពុជា មាន​អ្នកជា​សះស្បើយ​ពី​ជំងឺ​កូ​វីដ​១៩ ចំនួន ៣​នាក់​ទៀតហើយ​!
ព័ត៌មានជាតិ
ក្រសួងសុខាភិបាល ប្រាប់ពីមូលហេតុ ដែល​​គ្លីនិក​របស់​អតីត​សមាជិក​រដ្ឋសភា​អតីត​គណបក្សប្រឆាំង លី ស្រីវីណា បិទ​ហើយ បើក​ឡើងវិញ​!
ព័ត៌មានជាតិ
​គ្លីនិក លី ស្រីវីណា ​ប្រកាសបើក ដំណើរការឡើងវិញ បន្ទាប់ពីបិទទ្វារអស់មួយរយៈ​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី