លោក សឿន តុលា ស្ថាបនិកក្រុមហ៊ុនPAPAYA បង្ហាញ៥ចំណុចសំខាន់ៗដែលសហគ្រិនចំណានតែងតែប្រព្រឹត្ត​
SWIFT NEWS ថ្ងៃអង្គារ ទី០៨ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

សហគ្រិនចំណាន តែងតែទទួលបាន ស្នាដៃធំៗដោយសារពួកគាត់ ជ្រើសរើសយកមនុស្ស ខាងស្ដាំដៃនិងមនុស្សខាងឆ្វេងដៃ ដែលជឿលើចក្ខុវិស័យ របស់ពួកគាត់ហើយសុំចូលចាំថា : " ចក្ខុវិស័យគឺជាកម្លាំង រុករកវិធី ឈានទៅមុខជានិច្ច ដែលមិនចេះរាថយ"។

ជាពិសេសនោះ វាជំរុញអោយមានការពង្រីក សមត្ថភាព សីលធម៌ និងគុណធម៌ជាមួយមនុស្ស រួមដំណើរទៅជាមួយគ្នា។

ចំណុចខាងក្រោមនេះ ជាចំណុចសំខាន់ៗដែលសហគ្រិនចំណានតែងតែប្រព្រឹត្តធ្វើវា៖

១. បង្កើតវប្បធម៌ការងារជាក្រុម ហើយជាកន្លែងឲ្យមនុស្សរៀនពីគ្នាទៅវិញទៅមក

ពួកគាត់យល់ឃើញថា គ្រប់បុគ្គលិកទាំងអស់ដែលមានជំនាញផ្សេងៗគ្នាហើយធ្វើការជាក្រុមតែងតែប្រកាន់នូវតួនាទីនិងឋានៈ ប្រសិនបើមិនឲ្យពួកគេប្រើកាស្រលាញ់ និងភាពរីករាយនោះ ។

ការប្រកាន់ តែងតែបង្ករឱ្យមានជម្លោះ នៅក្នុងប្រព័ន្ធការងារ ដូច្នេះហើយអ្នកដែលមានជំនាញពីសាលារៀន មិនទាន់គ្រប់គ្រាន់ឡើយ ពួកគាត់ត្រូវតែរៀនបន្ថែមទៀតអំពីទំនាក់ទំនងជាលក្ខណៈមិត្តភ័ក្ររួមក្រុមការងារ ឬជាលក្ខណៈក្រុមគ្រួសាររួមគ្នា ដើម្បីចូលរួមគំនិតនិង កែច្នៃ ថែទាំ ដោយអនុវត្តការស្រលាញ់និងភាពរីករាយ ជានិរន្តរ៍។ពួកគេយល់ថា " ជម្លោះផ្ទៃក្នុងគឺគ្រោះថ្នាក់ជាងគ្រោះថ្នាក់សង្គ្រាមពិភពលោក"។

​ជាក់ស្ដែងដូចលោក Henry Ford ដែលជាសហគ្រិន នៃរថយន្ត " FORD " របស់ជនជាតិអាមេរិកាំង បានលើកឡើងថា “ការមករួមគ្នាគឺជាការចាប់ផ្ដើម ការកំពុងនៅជាមួយគ្នាគឺជាការអភិវឌ្ឍន៍ ហើយការធ្វើការជាមួយគ្នាគឺជាជោគជ័យ” ប៉ុន្តែការឈ្លោះប្រកែកគ្នាឬទំនាស់់ជាមួយគ្នាមិនមែនជាគ្រាប់ពូជនៃការអភិវឌ្ឍធនធានមនុស្សរួមគ្នាបានទេ។

២.រៀបចំខ្លួនជាភាពធម្មតា

" ភាពធម្មតាពិតជាលំបាក ប៉ុន្តែវាជារង្វាន់ដកអស្ចារ្យ"

គ្មាននរណាម្នាក់ដែលចូលចិត្តធ្វើការជាមួយនឹងអ្នកដឹកនាំដែល ចេះគ្រប់រឿង ហើយដើរតួឯកជាមនុស្សសំខាន់តែមួយគត់នៅ ក្នុងក្រុមហ៊ុននោះទេ។

ពីព្រោះគ្រប់គ្នា ចង់បញ្ចេញគំនិត ចង់ឱ្យគេឮនូវគំនិតរបស់ខ្លួន ហើយបើកជំហររួមគ្នា អ្វីមួយដែលមានកំហុស ប្រសិនបើអាចគួរតែចែករំលែកនូវបទបទពិសោធន៍របស់ខ្លួនដើម្បីជាប្រយោជន៍ដល់អ្នកដែលនៅក្រោមបង្គាប់ឱ្យបានដឹងពីឧបសគ្គដែលរារាំង ព្រមទាំងដំណោះស្រាយផងដែរ ព្រមទាំងភាពសាមញ្ញ ភាពងាយស្រួលទំនាក់ទំនងជាមួយនឹងមេរបស់ខ្លួន បុគ្គលិកក្រោមឱវាទតែងតែមានគំនិតបំផុសដើម្បីឲ្យស្ថាប័នរីកចម្រើនរួមគ្នា។

ម្យ៉ាងវិញទៀត សហគ្រិនចំណាន តែងតែទទួលសារភាពកំហុសរបស់ខ្លួន ប្រសិនបើពួកគេធ្វើឱយមានកំហុស ហើយបើកទ្វារចំហរ សម្រាប់ការរិះគន់ កិច្ចការផ្សេងៗ ជាពិសេសនោះនៅក្នុងកិច្ចប្រជុំរួមពួកគាត់តែងតែជម្រុញ លើកទឹកចិត្ត ឲ្យបុគ្គលិកនិយាយមុនដើម្បីពួកគាត់ស្ដាប់់ឱ្យបានយល់អំពីស្ថានការណ៍ការងារទាំងមូល មុននឹងពួកគាត់់ចាប់ផ្ដើមនិយាយពីព្រោះពួកគាត់ប្រកាន់នូវគោលការណ៍មួយថា " មិនត្រូវការឱ្យគេយល់អំពីពួកគាត់ឡើយ ប៉ុន្តែគាត់ត្រូវតែយល់អំពីពួកគេ " ពេលខ្លះភាពស្ងៀមស្ងាត់ របស់មេដឹកគឺជាការបង្កើតបានវប្បធម៌ចែករំលែកបទពិសោធន៍និងចំណេះដឹងពីគ្នាទៅវិញទៅមក ដែលជាមេរៀនដ៏ល្អសម្រាប់អ្នក

គ្រប់គ្នានៅក្នុងក្រុមហ៊ុន។

" ប្រសិនបើអ្នកយល់អំពីភាពខ្វះខាតរបស់អ្នកដទៃ អ្នកអាចចែករំលែកជូនគាត់បាន"។

៣.​ ប្រែក្លាយកំហុសឲ្យទៅជាមេរៀនពិតប្រាកដ

សហគ្រិនចំណានយល់ឃើញថា : ចំណេះដឹង និងទេពកោសល្យ កើតចេញពីកំហុសរាប់មិនអស់ ប៉ុន្តែភាពឈឺចាប់់របស់ពួកគេគឺថា " កំហុសដដែលៗ " ដូច្នេះះពួកគេមានវិន័យ មិនឱ្យមានកំហុសដដែលៗកើតឡើងឡើយ។

ទន្ទឹមគ្នានោះផងដែរនៅក្នុងការរៀនអំពីកំហុស៖

ពេលខ្លះកំហុស គួរតែលើកទឹកចិត្តដោយប្រាប់គេឱ្យរៀនពីកំហុសដើម្បីអភិវឌ្ឍន៍ខ្លួនជាមួយនិងភាពអត់ធ្មត់ ពីព្រោះពួកគេយល់ថា មនុស្សនៅក្នុងលោកនេះ " គ្មាននរណាម្នាក់ល្អឥតខ្ចោះនោះឡើយ “No one is perfect” ពីព្រោះមនុស្សដែលល្អឥតខ្ចោះគឺជាមនុស្សដែលអង្គុយសំកុកនឹងរង់ចាំនឹងមិនធ្វើអ្វីទាំងអស់ ។

៤. បង្កើតឲ្យមានវប្បធម៌លើកទឹកចិត្តចិត្តចិត្តគ្នាទៅវិញទៅមក

សហក្រិនចំណាន តែងតែបណ្ដុះនូវការលើកទឹកចិត្តដល់មនុស្សជុំវិញខ្លួន ជំនួសឲ្យការមើលតែកំហុស ជំនួសឱ្យការមើលបំណាំគ្នា ជំនួសឱ្យយការរិះគន់ ការប្រៀបធៀបបុគ្គល ជាមួយមនុស្សជុំវិញខ្លួន ពីព្រោះពួកគេយល់ថា " ការលើកទឹកចិត្តគឺជាកម្លាំង ការស្ដីបន្ទោសគឺជាប្រាំងមិនឲ្យទៅមុខបានរួច " ។

៥.រៀនជាប្រចាំ

" នៅពេលដែលអ្នករៀនច្រើនអ្នកបានចេះច្រើន"

សហគ្រិនចំណានយល់ឃើញថា គ្មាននរណាម្នាក់ចេះដោយមិនបានរៀននោះឡើយ ការបោះទុនធ្វើជំនួញរបស់ពួកគាត់ គឺជាការរៀនពីចំណេះដឹងនៃជំនួញនិងផ្ដល់ឱកាសការរៀនដល់មនុស្សជុំវិញខ្លួនរបស់ពួកគាត់ ជំនាញរបស់ពួកគាត់គឺការរៀនគ្រប់ទីកន្លែងគ្រប់ពេលវេលា " ដើម្បីធ្វើការជ្រើសរើសនិងការសម្រេចចិត្ត"។

និពន្ធដោយ លោក : សឿន តុលា ស្ថាបនិកក្រុមហ៊ុន ផា ផា យ៉ា

PAPAYA NEXT STEP CO,.LTD

* PAPAYA REAL ESTATE

( គម្រោងអភិវឌ្ឍន៍អចលនទ្រព្យ)

* PAPAYA HOMESTAY

( គម្រោងលើវិស័យទេសចរណ៍)

* PAPAYA GARDEN

( គម្រោងលើវិស័យកសិកម្មនិងចែកចាយអាហារ)

អត្ថបទដែលជាប់ទាក់ទង
​គ្លីនិក លី ស្រីវីណា ​ប្រកាសបើក ដំណើរការឡើងវិញ បន្ទាប់ពីបិទទ្វារអស់មួយរយៈ​
ព័ត៌មានជាតិ
យុទ្ធនាការភ្នំពេញស្អាត ​លើកទឹកចិត្តដល់ប្រជាពលរដ្ឋកម្ពុជា​ ឲ្យប្រតិបត្តិនូវគោលការណ៍គ្រឹះស្អាតទាំង ៦ចំណុច ​
ព័ត៌មានជាតិ
មន្ត្រីជំនាញ រកឃើញស្ថានីយ/ដេប៉ូប្រេង ៩ទីតាំង ​លក់មិនគ្រប់កម្រិត និងបន្លំគុណភាព​
ព័ត៌មានជាតិ
Good News៖ កម្ពុជា នឹង​ទទួលបាន​ការនាំចេញ ដោយ​មិន​គិត​ពន្ធ និង​មិន​ជាប់​ការកម្រិត​កូតា ទៅកាន់​ប្រទេស​អង់គ្លេស​
ព័ត៌មានជាតិ
ព្រះមហាក្សត្រ ​សព្វព្រះរាជហឫទ័យប្រោសព្រះរាជទាន សម្តេចរាជបុត្រីព្រះអនុជ​​ នរោត្តម អរុណរស្មី ជាប្រធានក្រុមប្រឹក្សាភិបាលនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា
ព័ត៌មានជាតិ
កូវីដ-១៩៖ កម្ពុជាឆ្លងកាត់វិញ្ញាសារដ៏លំបាកមួយទៀត ដោយជោគជ័យ
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី