ជប៉ុនផ្តល់ឥណទានសម្បទានជាង ២០០លានដុល្លារ ​ដល់កម្ពុជា ដើម្បីស្តារសេដ្ឋកិច្ច និងសង្គមពីវិបត្តិកូវីដ១៩​​
SWIFT NEWS ថ្ងៃអង្គារ ទី០៨ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន JICA បានផ្តល់ឥណទានសម្បទានជាង ២០០លានដុល្លារ ដល់កម្ពុជា ដើម្បីស្តារសេដ្ឋកិច្ច និងសង្គមពីវិបត្តិកូវីដ១៩។

សេចក្តីប្រកាសព័ត៌មានរបស់ JICA ផ្សព្វផ្សាយនៅថ្ងៃទី១៩ ខែវិច្ឆិកានេះបានឲ្យដឹងថា កិច្ចព្រមព្រៀងឥណទានសម្បទាន សម្រាប់កម្មវិធីគាំទ្របន្ទាន់ដើម្បីឆ្លើយតបទៅនឹងវិបត្តិនៃជំងឺកូវីដ-១៩ ដែលមានទឹកប្រាក់ ២៥ប៊ីលានយ៉េន ប្រមាណ ២៣៤,៦លានដុល្លារអាមេរិក ត្រូវបានចុះហត្ថលេខាដោយឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងលោក Yuichi Sugano ប្រធានស្តីទីនៃទីភ្នាក់ងារសហប្រតិបត្តិការជប៉ុនប្រចាំកម្ពុជា នៅថ្ងៃទី១០ ខែវិច្ឆិការ ឆ្នាំ២០២០។

JICA បានបន្តថា រាជរដ្ឋាភិបាលជប៉ុនបានកំពុងផ្តល់ឥណទានសម្បទាន សម្រាប់កម្មវិធីគាំទ្របន្ទាន់ដើម្បីឆ្លើយតបទៅនឹងវិបត្តិនៃជំងឺកូវីដ-១៩ ដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលបំណងលើកកម្ពស់ស្ថេរភាពសេដ្ឋកិច្ច និងកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍ផ្សេងៗរបស់របស់រដ្ឋាភិបាលកម្ពុជា រួមមាន ការពង្រឹងប្រព័ន្ធសុខាភិបាល កម្មវិធីជំនួយសង្គម បណ្តាញភស្តុភារកម្ម ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ដែលបានរងផលប៉ះពាល់ពីវិបត្តិនៃជំងឺកូវីដ-១៩។ 

ក្នុងនាមជាដៃគូរអភិវឌ្ឍន៏ JICA តែងតែប្រកាន់ភ្ជាប់នូវអភិក្រមរួម ដើម្បីគំាទ្ររដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយបញ្ហាប្រឈមនានា និងបន្តរួមដៃជាមួយប្រទេសកម្ពុជាប្រយុទ្ធទៅនឹងជំងឺកូវីដ-១៩។ ក្នុងបរិបទនេះ JICA បានកំពុងជួយគាំទ្រកែលម្អអគារមន្ទីរពេទ្យនិងបំពាក់បរិក្ខារពេទ្យថ្មីនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបងនិងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ផ្តល់សម្ភារៈអនាម័យដល់មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន បំពាក់ម៉ាស៊ីនទែម៉ូម៉ែត្រវាស់កម្តៅ និងផ្តល់សម្ភារៈមួយចំនួនដល់រថយន្តក្រុងក្នុងរាជធានីភ្នំពេញដើម្បីបង្ការការឆ្លងជំងឺ។ 

ទន្ទឹមនឹងនេះ JICA បានកំពុងអនុវត្តន៍គម្រោងកិច្ចសហប្រតិបត្តិការបច្ចេកទេស ដើម្បីពង្រឹងសមត្ថភាពមន្ត្រីដែលកំពុងបម្រើការក្នុងវិស័យសុខាភិបាល តាមរយៈការបញ្ជូនជំនាញការមកប្រទេសកម្ពុជា និងរៀបចំការបណ្តុះបណ្តាលដល់មន្ត្រី៕

អត្ថបទដែលជាប់ទាក់ទង
ព្រះមហាក្សត្រ ​សព្វព្រះរាជហឫទ័យប្រោសព្រះរាជទាន សម្តេចរាជបុត្រីព្រះអនុជ​​ នរោត្តម អរុណរស្មី ជាប្រធានក្រុមប្រឹក្សាភិបាលនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា
ព័ត៌មានជាតិ
កូវីដ-១៩៖ កម្ពុជាឆ្លងកាត់វិញ្ញាសារដ៏លំបាកមួយទៀត ដោយជោគជ័យ
ព័ត៌មានជាតិ
លោក សឿន តុលា ស្ថាបនិកក្រុមហ៊ុនPAPAYA បង្ហាញ៥ចំណុចសំខាន់ៗដែលសហគ្រិនចំណានតែងតែប្រព្រឹត្ត
ព័ត៌មានជាតិ
ក្រុមការងារមូលនិធិលោកឧកញ៉ា ហ៊ួត ជា បាននាំយកអំណោយជួយដល់កូនជាងសំណង់ ចំនួន៣នាក់ ដែលជួបគ្រោះថ្នាក់ចរាចរណ៍
ព័ត៌មានជាតិ
ឯកឧត្តម ព្រុំ សុខា ដឹកនាំប្រតិភូចូលរួមកិច្ចប្រជុំអាស៊ាន និងអាស៊ានបូកបី លើវិស័យមុខងារសាធារណៈ តាមប្រព័ន្ធវីដេអូ
ព័ត៌មានជាតិ
ក្រសួង​អប់រំ​ ​ប្រកាស​ជ្រើសរើស​ក្របខណ្ឌ​គ្រូបង្រៀនចំនួន​ ​៣៦០០​កន្លែង​ សម្រាប់​ឆ្នាំ​២០២១​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី