BREAKING NEWS: សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរលោកស្រី អោង សាន ស៊ូ ជី ​ចំពោះជ័យជម្នះជាថ្មីក្នុងការបោះឆ្នោតនៅមីយ៉ាន់ម៉ា​​
SWIFT NEWS ថ្ងៃអង្គារ ទី០៨ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើសារអបអរសាទរលោកស្រី អ៊ុងសាន ស៊ូជី ចំពោះជ័យជម្នះជាថ្មីក្នុងការបោះឆ្នោតនៅមីយ៉ាន់ម៉ា។

ក្នុងសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៧ ខែវិច្ឆិកានេះ បានបញ្ជាក់ថា៖ «តាងនាមឱ្យរាជរដ្ឋាភិបាល និងប្រជាជននៃព្រះរាជាណាចក្រកម្ពុជា និងរូបខ្ញុំផ្ទាល់ ខ្ញុំសូម សំដែងការអបអរសាទរយ៉ាងកក់ក្តៅជូនចំពោះលោកជំទាវ ដែលបានដឹកនាំគណបក្សសម្ព័ន្ធជាតិ ដើម្បីប្រជាធិបតេយ្យ (NLD) ទទួលបានជ័យជម្នះភ្លូកទឹកភ្លូកដីសាជាថ្មី ក្នុងការបោះឆ្នោតសកល នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងមកនេះ។ លទ្ធផលនៃការបោះឆ្នោតនេះ បានបង្ហាញនូវ ទំនុកចិត្ត និងការគាំទ្រយ៉ាងលើសលប់ចំពោះការដឹកនាំរបស់លោកស្រី អោង សាន ស៊ូជី និងគោលនយោបាយដ៏ ត្រឹមត្រូវរបស់គណបក្ស NLD»។

សម្តេចតេជោ បានថ្លែងបន្តថា «ក្រោមការដឹកនាំដ៏រឹងមាំរបស់លោកជំទាវ មីយ៉ាន់ម៉ាសម្រេចបាននូវសមិទ្ធិផលគួរឱ្យកត់ សម្គាល់ក្នុងការអភិវឌ្ឍជាតិ។ ខ្ញុំមានជំនឿជឿជាក់ថា ជាមួយអាណត្តិថ្មីរបស់គណបក្ស NLD មីយ៉ាន់ម៉ានឹងបន្តលើកកម្ពស់គុណតម្លៃលទ្ធិប្រជាធិបតេយ្យ ដែលនឹងត្រួសត្រាយផ្លូវសម្រាប់សន្តិភាព ប្រកបដោយបរិយាប័ន្ន និងរឹងមាំ ស្ថិរភាព និងវិបុលភាពនៅក្នុងប្រទេស»។

ជាមួយគ្នានេះដែរ សម្តេចតេជោនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា នឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយ លោកស្រី អោង សាន ស៊ូជី ដើម្បីលើកកម្ពស់ទំនាក់ទំនងដ៏ល្អដែល មានស្រាប់ និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្ការវាងកម្ពុជា និងមីយ៉ាន់ម៉ាឲ្យកាន់តែរឹងមាំថែមទៀត ដើម្បីផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជនយើងទាំងពីរ និងសហគមន៍អាស៊ានទាំងមូល៕

អត្ថបទដែលជាប់ទាក់ទង
កម្ពុជា-ដាណឺម៉ាក ​ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកការទូតសេដ្ឋកិច្ច ​ដើម្បីបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី ​
ព័ត៌មានជាតិ
ថ្ងៃទី​១៨​វិច្ឆិកា​នេះ ជា​ថ្ងៃ​ត្រូវធ្វើ​តេស្ត​លើក​ទី​៤ និង​ចុងក្រោយ សម្រាប់​អ្នក ពាក់ព័ន្ធ​ព្រឹត្តិ ការណ៍​៣​វិច្ឆិកា​
ព័ត៌មានជាតិ
កូ​វីដ​១៩ នៅ​កម្ពុជា មាន​អ្នក​ឆ្លង​ថ្មី​ម្នាក់ទៀត ជា​ស្ត្រីជន​ជាតិខ្មែរ បានធ្វើ​ដំណើរ​មកពី​អាមេរិក មកដល់​កម្ពុជា កាលពី​ថ្ងៃទី​១៦​វិច្ឆិកា​
ព័ត៌មានជាតិ
បុរី វិមានភ្នំពេញ ផ្តល់ម៉ាស់ជាលើក ទី២ដល់កម្មករសំណង់ជាង៥០០នាក់ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន
ព័ត៌មានជាតិ
មហាវិទ្យាល័យសភាពាណិជ្ជសាស្ត្រថៃ (UTCC) ​គ្រោងបើកសាខានៅកម្ពុជា ជាលើកដំបូង
ព័ត៌មានជាតិ
​រដ្ឋមន្ត្រីសាធារណការចុះផ្ទាល់ទាំងយប់ ​ឃាត់​រថយន្តដឹកលើសទម្ងន់ ២៩គ្រឿង ​តាមបណ្តាយផ្លូវជាតិលេខ៦០​ ក្នុងស្រុកព្រៃឈរ ​ខេត្តកំពង់ចាម
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី