ប្រជាពលរដ្ឋក្នុងសង្កាត់កោះទ្រង់ ក្រុងក្រចេះ ទទួលបានប័ណ្ណកម្មសិទ្ធដីធ្លីពី រដ្ឋបាលខេត្ត​
SWIFT NEWS ថ្ងៃអង្គារ ទី០៨ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ក្រចេះ)៖ នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម ទុយ ប៊ុនសេរីរត្នមុនី្ន អភិបាលរងខេត្ត តំណាងឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ អញ្ជើញជាអធិបតីក្នុងពិធីចែកវិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុ និងមោឃៈភាពប័ណ្ណសម្គាល់សិទ្ធិកាន់ កាប់ប្រើប្រាស់ដីធ្លី ជូនប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់កោះទ្រង់ ក្រុងក្រចេះ ដែលមានចំនួន ៨៦៦ ប័ណ្ណ ស្មើនឹង ៤៩៨ គ្រួសារ ។

លោក ទុយ ប៊ុនសេរីរត្នមុន្នី អភិបាលរងខេត្តបានអោយដឹងថា ៖ នេះជាដំណើរការនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដើម្បីចេញវិញ្ញាបនបត្រសំគាល់ម្ចាស់អចលនវត្ថុ (ប័ណ្ណកម្មសិទ្ធិ) ជូនប្រជាពលរដ្ឋជាម្ចាស់ក្បាលដី និងអ្នកកាន់កាប់ដីក្លាយជាម្ចាស់ដីពិតប្រាកដ មានសិទ្ធិស្របច្បាប់ក្នុងការប្រើប្រាស់អាស្រ័យផល និងមានសិទ្ធិចាត់ចែងប័ណ្ណកម្មសិទ្ធិនេះជាឯកសារគតិយុត្តសម្រាប់ជាសំអាងនៅពេលមានជម្លោះដីធ្លី ។ 

លោក បានធ្វើការកោតសរសើរដល់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត អាជ្ញាធរក្រុង-សង្កាត់ ដែលបានសហការបំពេញការងារប្រកបដោយប្រសិទ្ធិភាព ឈានដល់ការចែកប័ណ្ណ ការទទួលបានប័ណ្ណនាពេលនេះ ដើម្បីសរបញ្ជាក់ពីការបញ្ចប់នូវទំនាស់ដីធ្លី ។ 

ហើយក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលទទួលបាន ប័ណ្ណកម្មសិទ្ធិនេះ ត្រូវថែរក្សាឱ្យបានល្អ កុំឱ្យខូច រឺបាត់បង់ ព្រោះវាមានផលប្រយោជន៍ក្នុងការប្រើប្រាស់តាមការជាក់ស្តែង ដើម្បីលើកស្ទួយជីវភាពរបស់បងប្អូនកាន់តែប្រសើរឡើង ស្របតាមជាគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការកាត់បន្ថយទំនាស់ដីធ្លី និងធានាបានការកាន់កាប់ដីធ្លីដោយស្របច្បាប់ ។

លោកបានបញ្ជាក់ឲ្យដឹងទៀតថា ៖ ប័ណ្ណកម្មសិទ្ធិ ដែលបានចែកជូននេះ គឺមានអត្ថប្រយោជន៍ជាច្រើនដូចជារ ៖ - ជាភស្តុតាងបញ្ជាក់ពីកម្មសិទ្ធស្របច្បាប់របស់យើង -ត្រូបានការពារដោយច្បាប់ធានាដោយរដ្ឋ -ធានានូវសិទ្ឋរបស់យើងក្នុងការធ្វើជាម្ចាស់ -អាចយកទៅប្រើប្រាស់សម្រាប់ដាក់ដាក់ធានាក្នុងការខ្ចីប្រាក់បាន - ជាឯកសារសំអាងនៅពេលមាជម្លោះដីធ្លី - ធ្វើអោយកាន់តែប្រសើរចំពោះការផ្ទេរអចលនវត្ថុ ដូចជាលក់ ទិញ អំណោយ ឬបន្តមរតក និងអាចបង្កើនតម្លៃដីកាន់តែបានថ្លៃ ព្រោះទីផ្សារដីប្រកបដោយទំនុកចិត្ត ៕

អត្ថបទដែលជាប់ទាក់ទង
កូ​វីដ​១៩ នៅ​កម្ពុជា មាន​អ្នក​ឆ្លង​ថ្មី​ម្នាក់ទៀត ជា​ស្ត្រីជន​ជាតិខ្មែរ បានធ្វើ​ដំណើរ​មកពី​អាមេរិក មកដល់​កម្ពុជា កាលពី​ថ្ងៃទី​១៦​វិច្ឆិកា​
ព័ត៌មានជាតិ
បុរី វិមានភ្នំពេញ ផ្តល់ម៉ាស់ជាលើក ទី២ដល់កម្មករសំណង់ជាង៥០០នាក់ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន
ព័ត៌មានជាតិ
មហាវិទ្យាល័យសភាពាណិជ្ជសាស្ត្រថៃ (UTCC) ​គ្រោងបើកសាខានៅកម្ពុជា ជាលើកដំបូង
ព័ត៌មានជាតិ
​រដ្ឋមន្ត្រីសាធារណការចុះផ្ទាល់ទាំងយប់ ​ឃាត់​រថយន្តដឹកលើសទម្ងន់ ២៩គ្រឿង ​តាមបណ្តាយផ្លូវជាតិលេខ៦០​ ក្នុងស្រុកព្រៃឈរ ​ខេត្តកំពង់ចាម
ព័ត៌មានជាតិ
BREAKING NEWS: សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរលោកស្រី អោង សាន ស៊ូ ជី ​ចំពោះជ័យជម្នះជាថ្មីក្នុងការបោះឆ្នោតនៅមីយ៉ាន់ម៉ា​
ព័ត៌មានជាតិ
ថៃផ្តល់ថវិកា ៣ម៉ឺនដុល្លារដល់កម្ពុជា ​ដើម្បីចូលរួមចំណែកក្នុងការស្តារឡើងវិញក្រោយគ្រោះទឹកជំនន់
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី