ប្រទេសចំនួន១៥ ចុះហត្ថលេខាផ្លូវការលើ កិច្ចព្រមព្រៀង RCEP ដែលជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំបំផុតរបស់ពិភពលោក​
SWIFT NEWS ថ្ងៃអង្គារ ទី០៨ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(អន្តរជាតិ)៖ កិច្ចព្រមព្រៀង​ភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយ (RCEP) ដែលគ្របដណ្តប់ប្រមាណជា ៣០% នៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក ត្រូវបានចុះហត្ថលេខាជាផ្លូវការដោយប្រទេសជាសមាជិកទាំង១៥ នៅថ្ងៃអាទិត្យ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ នៅឯកិច្ចប្រជុំកំពូល RCEP លើកទី ៤ នៅទីក្រុងហាណូយ។

ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងអាសិបនាពេលនេះ បង្កើតបាននូវ កិច្ចព្រមព្រៀង ពាណិជ្ជកម្ម សេរី ដ៏ធំបំផុតក្នុងពិភពលោក ដែលគ្របដណ្តប់លើ៖ (១) ប្រជាជនប្រមាណ២.២ពាន់លាននាក់ ឬ៣០% នៃចំនួនប្រជាជនពិភពលោក (២) ផលិតផលក្នុងស្រុកសរុបប្រមាណ ២៦.២ទ្រីលានដុល្លារអាមេរិក ឬ៣០% នៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក និង (៣) ទំហំពាណិជ្ជកម្មចំនួនប្រមាណ ២៨% នៃ ទំហំ ពាណិជ្ជកម្មពិភពលោកទាំងមូល (ផ្អែកលើទិន្នន័យឆ្នាំ២០១៩)។

កិច្ចព្រមព្រៀង RCEP ត្រូវបានផ្តួចផ្តើមឡើងនៅខែវិច្ឆិកា ឆ្នាំ២០១២ នារាជធានីភ្នំពេញ ពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន។ កិច្ចព្រមព្រៀងនេះ បង្កើតឡើងសំដៅជំរុញពាណិជ្ជកម្មរវាងប្រទេសសមាជិកអាស៊ាន និងប្រទេសដៃគូក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

ដើមឡើយប្រទេសដែលគ្រោងនឹងចងជាសមាជិកនៃកិច្ចព្រមព្រៀងនេះមានចំនួន ១៦ប្រទេស ក្នុងនោះប្រទេសសមាជិកអាស៊ានចំនួន ១០ និងប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក៦ផ្សេងទៀតរួមមាន៖ ចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី នូវែលហ្សេឡង់ និងឥណ្ឌា។ ប៉ុន្តែក្នុងកិច្ចប្រជុំនៅទីក្រុងបាងកក ប្រទេសថៃ កាលពីឆ្នាំ២០១៩កន្លងទៅនេះ ប្រទេសឥណ្ឌា បានដកខ្លួនចេញពីកិច្ចព្រមព្រៀងនេះវិញ៕

អត្ថបទដែលជាប់ទាក់ទង
មេដឹកនាំកូរ៉េខាងជើង បញ្ជាណែនាំមន្ត្រីខ្លួនឱ្យរឹតបន្តឹងលើវិធានការប្រឆាំងនឹងមេរោគឆ្លង ចំពេលមានការរាតត្បាតជាសកល
អន្តរជាតិ
ក្រុមហ៊ុន Google បានធ្វើបច្ចុប្បន្នភាពកម្មវិធី Chrome ដើម្បីកែសម្រួលភាពចន្លោះប្រហោងទាក់ទងនឹង zero-days
អន្តរជាតិ
អតីតប្រធានាធិបតីអាមេរិក លោក អូបាម៉ា និយាយថា លទ្ធផលនៃការបោះឆ្នោតបង្ហាញថា ប្រទេសមានការបែកបាក់គ្នាដ៏ជូរចត់
អន្តរជាតិ
ចំនួនអ្នកឆ្លងកូវីដ-១៩ នៅសហរដ្ឋអាមេរិក កើនដល់រហូតដល់ទៅ១១លានករណី
អន្តរជាតិ
អំណោយម៉ាសចំនួន ២លាន១សែន និងបរិក្ខារពេទ្យសរុបចំនួន​ ១២មុខរបស់កម្ពុជា​ ត្រូវបានប្រគល់ជូននាយករដ្ឋមន្រ្តីឡាវហើយ​
ព័ត៌មានជាតិ
លោក ដូណាល់ ត្រាំ នៅតែបដិសេធ មិនទទួលស្គាល់ការចាញ់ឆ្នោត
អន្តរជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី