ម៉ាស និង​បរិក្ខារ​ពេទ្យ ដែលជា​អំណោយ​របស់​កម្ពុជា ត្រូវបាន​ដឹក​តាម​យន្តហោះ ទៅដល់​ទីក្រុង​វៀងចន្ទន៍​ហើយ​!​
SWIFT NEWS ថ្ងៃអង្គារ ទី០៨ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ភ្នំពេញ​)៖ ដូច​ការគ្រោងទុក នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​ចន្ទ ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២០ កម្ពុជា បាន​ដឹក​តាម​យន្តហោះ​នូវ​អំណោយ​ម៉ាស ចំនួន ២​លាន ១២​ម៉ឺន​ម៉ាស និង​បរិក្ខារ​ពេទ្យ សរុប​ចំនួន ១២​មុខ ចាក​ចេញពី​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ បញ្ជូន​ចេញទៅ​ជួយ​មិត្ត​ឡាវ ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺឆ្លង​កូ​វីដ​១៩​។ នៅម៉ោងជិត ១០ព្រឹកនេះ យន្តហោះពិសេសដឹកម៉ាស និងបរិក្ខារពេទ្យទាំងនេះ បានចុះចត​នៅព្រលានយន្តហោះទីក្រុងវៀងចន្ទន៍ហើយ។

​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្ដេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​នាំយក​អំណោយ​ទាំងនេះ ទៅកាន់​ប្រទេស​ឡាវ តាម​យន្តហោះ​ពិសេស​។​

​គណៈប្រតិភូ​កម្ពុជា ដែល​ធ្វើដំណើរ​តាម​យន្តហោះ​ពិសេស ដើម្បី​យក​ជំនួយ​ម៉ាស និង​បរិក្ខារ​ពេទ្យ ជូន​រដ្ឋាភិបាល និង​ប្រជាជន​ឡាវ រួមមាន ៥​រូប គឺ​សម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ការពារជាតិ លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល ឯកឧត្តម សុខ សំអាង ឯកឧត្តម ជា វណ្ណា ជំនួយការ​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ និង​លោក សុង វិ​ន​តាក់ ប្រធាន​នាយកដ្ឋាន​ទំនាក់ទំនង​អន្តរជាតិ របស់​ក្រសួងសុខាភិបាល​៕​


អត្ថបទដែលជាប់ទាក់ទង
រដ្ឋាភិបាលកម្ពុជា ​អនុម័តគម្រោងរោងចក្រថ្មីចំនួន៥ ​ដែលមានទុនវិនិយោគសរុប​ ២៤លានដុល្លារ​
ព័ត៌មានជាតិ
«ពេទ្យយើង» ​ចាប់ផ្តើមជ្រើសរើស​ និងចុះឈ្មោះគ្លីនិក និងមន្ទីរពេទ្យឯកជន ​ចូលរួមអនុវត្តគម្រោងបណ្ដាញមន្ទីរពេទ្យវ័យឆ្លាតបៃតងនៅកម្ពុជា​
ព័ត៌មានជាតិ
ដោយឈរលើស្មារតី «ខ្មែរជួយខ្មែរ» ​មូលនិធិគន្ធបុប្ផាកម្ពុជា ​ទទួលបានថវិកាបរិច្ចាគជាង ​៧០ម៉ឺនដុល្លារអាមេរិក​ ក្នុងខែតុលា ឆ្នាំ២០២០​
ព័ត៌មានជាតិ
ក្រសួងសុខាភិបាល ច្រានចោល​នូវ​ការលើកឡើង​របស់លោក សម រង្ស៊ី ពាក់ព័ន្ធ​នឹង​ជំងឺ​កូ​វីដ​១៩
ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន ​នឹងអញ្ជើញបើកការដ្ឋានសាងសង់ផ្លូវ ៣៨ខ្សែ ​នៅក្រុងសៀមរាប ​នៅថ្ងៃទី៣០ ខែវិច្ឆិកាខាងមុខ​
ព័ត៌មានជាតិ
ឡាវ ជា​ប្រទេស​ទី​១០ ក្នុង​អាស៊ាន ដែលមាន​អ្នក​ឆ្លង​កូ​វីដ តិចជាងគេ ត្រឹមតែ ២៤​នាក់ ហើយ​មកដល់​ព្រឹក​ថ្ងៃទី​១៦​វិច្ឆិកា​នេះ ២៣​នាក់ បានជា​សះស្បើយ​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី