ក្រសួងសុខាភិបាល ប្រកាសថា អ្នក​ប៉ះពាល់​ក្នុង​ព្រឹត្តិការណ៍ ០៣​វិច្ឆិកា សរុប ១១៦៦​នាក់ បានធ្វើ​តេស្ត​លើក​ទី​១ និង​លើក​ទី​២ ទទួលលទ្ធផល ១១៤៣​នាក់ ក្នុងនោះ មាន ៣​នាក់ ឆ្លង​វីរុស​កូ​វីដ​១៩​
SWIFT NEWS ថ្ងៃច័ន្ទ ទី០៧ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ភ្នំពេញ​)៖ ក្រសួងសុខាភិបាល បានប្រកាស​នៅ​ព្រឹក​ថ្ងៃទី​១០ ខែវិច្ឆិកា​នេះ​ថា នៅ​ថ្ងៃទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០២០ ការធ្វើ​តេស្ត​អ្នក​ប៉ះពាល់​ក្នុង​ព្រឹត្តិការណ៍ ០៣​វិច្ឆិកា មាន​ចំនួន​សរុប ១១៦៦​នាក់ ( ទាំង​តេស្ត​លើក​ទី​១ និង​លើក​ទី​២ ) ដែល​ទទួលបាន​លទ្ធផល​ពី​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា ចំនួន ១១៤៣​នាក់ មាន​ដូចតទៅ​៖ អ្នក​វិជ្ជមាន​វីរុស​កូ​វីដ​១៩ មាន​ចំនួន ៣​នាក់ ( ១-​ឯកឧត្តម សួស យ៉ា​រ៉ា ២-​លោក ស ចិ​ត្រា និង​៣-​ឯកអគ្គរដ្ឋទូត​ហុង​គ្រី ប្រចាំ​កម្ពុជា និង​វៀតណាម ) កំពុង​សម្រាក​ព្យាបាល នៅក្នុង​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ដែល​ក្រសួង បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​រួចហើយ កាលពី​ល្ងាច​ថ្ងៃទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០២០​។ អ្នក​អវិជ្ជមាន មាន​ចំនួន ១១៤០​នាក់​។ នៅសល់​វត្ថុ​សំណាក ចំនួន ២៣​នាក់​ទៀត ដែល​នឹងត្រូវ​វិភាគ​បន្ត ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា នៅ​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២០​។​

​ក្រសួងសុខាភិបាល បានប្រកាសថា បើ​គិត​ទាំង​បុរស​ជា​អង្គរក្ស​ផ្ទាល់​គណៈប្រតិភូ​ហុង​គ្រី ដែល​រកឃើញថា វិជ្ជមាន​វីរុស​កូ​វីដ​១៩ នៅ​ថ្ងៃទី​០៧ ខែវិច្ឆិកា ឆ្នាំ​២០២០ ចំនួន​សរុប​អ្នក​វិជ្ជមាន​វីរុស​កូ​វីដ​១៩ នៅក្នុង​ព្រឹត្តិការណ៍ ០៣​វិច្ឆិកា គឺមាន ០៤​នាក់​។​

​ក្នុង​សេចក្តីប្រកាស ប្រចាំថ្ងៃ ក្រសួងសុខាភិបាល ក៏បាន​ក្រើនរម្លឹក​ជូន​ដល់​អ្នក​ដែល​ប៉ះពាល់​ក្នុង​ព្រឹត្តិការណ៍ ០៣​វិច្ឆិកា ទាំងអស់ ដែ​លា​មន​លទ្ធផល​តេស្ត​លើក​ទី​១ និង​លើក​ទី​២ អវិជ្ជមាន​វីរុស​កូ​វីដ​១៩ ចាំបាច់​ត្រូវ​បន្តធ្វើ​ច​ត្តា​ឡី​ស័ក ចំនួន ១៤​ថ្ងៃ នៅតាម​ផ្ទះ​ឲ្យ​បាន​ត្រឹមត្រូវ និង​នៅ​សណ្ឋាគារ រ៉េស៊ីដង់ សុខា ភ្នំពេញ ( សម្រាប់​អ្នក​ដែល​ពុំមាន​លទ្ធភាព​ធ្វើ​ច​ត្តា​ឡី​ស័ក នៅផ្ទះ​ខ្លួនឯង ) ទៅតាម​ការណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​របស់​ក្រសួងសុខាភិបាល ឲ្យ​បាន​ហ្មត់ចត់​ជាទីបំផុត ហើយ​កុំ​ដើរចេញ​ក្រៅ​ផ្ទះ ឬ​ពី​សណ្ឋាគារ ក្នុងអំឡុង​ពេលធ្វើ​ច​ត្តា​ឡី​ស័ក​នេះ​ឲ្យ​សោះ ដើម្បី​ទប់ស្កាត់​ការចម្លង​វីរុស​ដ៏​កាច​សាហាវ​នេះ ពី​ម្នាក់ ទៅ​ម្នាក់ និង​ចូលក្នុង​សហគមន៍​។​

​ក្រសួងសុខាភិបាល ក៏បាន​បញ្ជាក់ថា គិត​ត្រឹម​ម៉ោង ៧​ព្រឹក ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​ទូទាំងប្រទេស រកឃើញ​អ្នកមាន​វីរុស​កូ​វីដ​១៩ សរុប​ចំនួន ៣០០​នាក់ ( ស្ត្រី ៦០​នាក់ និង​បុរស ២៤០​នាក់ )​។ ក្នុងនោះ អ្នក​ព្យាបាល​ជាសះស្បើយ មាន​ចំនួន ២៨៨​នាក់ និង ១២​នាក់ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ( ស្ត្រី ២​នាក់ និង​បុរស ១០​នាក់ )៕​

អត្ថបទដែលជាប់ទាក់ទង
ថ្ងៃទី១២វិច្ឆិកាព្រឹទ្ធសភាបន្តសម័យប្រជុំលើកទី៦ ដោយមានរបៀបវារៈសំខាន់ៗចំនួន៦
ព័ត៌មានជាតិ
​ឯកឧត្ដម ហ៊ុន ម៉ាណែត តំណាងសម្តេចតេជោ ហ៊ុន សែន ​បន្តចុះសួរសុខទុក្ខ ចែកស្រូវពូជ ​និងអំណោយជូនប្រជាពរដ្ឋជាង ១ម៉ឺនគ្រួសារ ​ក្នុងខេត្តបន្ទាយមានជ័យ
ព័ត៌មានជាតិ
TOP NEWS: តំណែងមេ CIA និងមេ FBI អាចនឹងរបូត បន្ទាប់លោក ប្រធានាធិបតី ដូណាល់ ត្រាំ បានបណ្តេញរដ្ឋមន្ត្រីការពារជាតិ Mark Esper
ព័ត៌មានជាតិ
អ្នក​មិន​អនុវត្តតាម​វិធានការ​សុខាភិបាល ក្នុងការ​ធ្វើ​ច​ត្តា​ឡី​ស័ក ត្រូវ​ពិន័យពី ២០​ម៉ឺន​រៀល ទៅ ១​លាន​រៀល និង​ត្រូវ​ផ្តន្ទាទោស​តាមច្បាប់
ព័ត៌មានជាតិ
កម្ពុជា ចាប់ចុះត្រជាក់នៅតំបន់មួយចំនួនដល់ ​២០អង្សារសេ ​និងមាន ភ្លៀងធ្លាក់ ចាប់ពីថ្ងៃទី១១ ខែវិច្ឆិកា នៅទូទាំងប្រទេស​
ព័ត៌មានជាតិ
​ប្រកាសបន្ទាន់​! ថ្ងៃទី១០​វិច្ឆិកានេះ​ ក្រសួងសុខាភិបាល ​បន្តយកសំណាកអ្នកពាក់ព័ន្ធករណីវិជ្ជមានកូវីដ១៩ ​ក្នុងព្រឹត្តិការណ៍០៣វិច្ឆិកា មួយថ្ងៃទៀត​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី