(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានប្រកាសនូវវិធានការសំខាន់ៗ ១០ចំណុច នៃការធ្វើចត្តាឡីស័ក ដែលរួមមាន៖ នៅក្នុងផ្ទះដាច់ដោយឡែកគ្រប់ពេលជារៀងរាល់ថ្ងៃ ក្នុងអំឡុងពេល ១៤ថ្ងៃ តាមដានរោគសញ្ញានៃជំងឺ នៅដាច់ដោយឡែកពីសមាជិកគ្រួសារ ប្រើសម្ភារៈដោយឡែកពីសមាជិកគ្រួសារ លាងដៃជាមួយសាប៊ូ និងទឹកស្អាតឲ្យបានញឹកញាប់ ខ្ទប់មាត់ ច្រមុះ នៅពេលក្អក ឬកណ្តាស់ បរិភោគម្ហូបអាហារ ដែលចំអិនបានល្អ អនាម័យល្អក្នុងកន្លែងរស់នៅ និងរក្សាអារម្មណ៍នឹងនរ ជាដើម។
ក្នុងនោះ ក្រសួងសុខាភិបាល ក៏បានគូសបញ្ជាក់ថា បុគ្គល ដែលមិនអនុវត្តតាមវិធានការសុខាភិបាល ក្នុងការធ្វើចត្តាឡីស័ក ត្រូវទទួលពិន័យអន្តរកាល ជាទឹកប្រាក់ពី ២០០ ០០០ រៀល ដល់ ១ ០០០ ០០០ រៀល និងត្រូវផ្តន្ទាទោស តាមច្បាប់ព្រហ្មទណ្ឌជាធរមាន តាមមាត្រាទី៨ នៃអនុក្រឹត្យ លេខ ១២៩ អនក្រ.បក ចុះថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៥ ព្រមទាំងតម្រូវឲ្យអនុវត្តវិធានការសុខាភិបាល៕




