(សហរដ្ឋអាមេរិក)៖ ប្រធានាធិបតី ដូណាល់ ត្រាំ នឹងឈ្នះរដ្ឋដ៏សំខាន់ គឺរដ្ឋផ្លរីដា (Florida) ដែលមានសន្លឹកឆ្នោតចំនួន២៩ ត្រូវបានគេចាត់ទុកថាមានសារៈសំខាន់ចំពោះការជំរុញការជាប់ឆ្នោតឡើងវិញរបស់គាត់។
លោក Trump និងលោក Joe Biden កំពុងតស៊ូយ៉ាងស្វិតស្វាញសម្រាប់សេតវិមាន នៅទូទាំងប្រទេសដោយមានសញ្ញាបង្ហាញថា ការប្រជែងសន្លឹកឆ្នោតគ្នានឹងប្រកៀកប្រកិតនៅរដ្ឋ Arizona, Pennsylvania, Wisconsin និង Michigan។
លោក Joe Biden មានការសង្ឃឹមខ្ពស់លើជ័យជម្នះ ខណៈសំឡេងឆ្នោតកំពុងដឹកមុខលោកត្រាំជានិច្ច ក៏ប៉ុន្តែ លោកមិនទាន់ហ៊ានប្រកាសជ័យជម្នះនៅឡើយទេ៕



