(បាងកក)៖ សហរដ្ឋអាមេរិកបានបង្កកការអនុគ្រោះពាណិជ្ជកម្មលើទឹកប្រាក់ចំនួន៨១៧ លានដុល្លារ ចំពោះប្រទេសថៃក្រោមកម្មវិធីប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) ដោយចោទថា ថៃកង្វះវឌ្ឍនភាពគ្រប់គ្រាន់ជាមួយសហរដ្ឋអាមេរិកលើទីផ្សារសាច់ជ្រូក។
ការសម្រេចចិត្តរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ត្រូវបានប្រកាសដោយការិយាល័យតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក (USTR) នៅថ្ងៃសុក្រសប្តាហ៍នេះ។ សិទ្ធិទទួលបានប្រព័ន្ធអនុគ្រោះពន្ធ (GSP) ជាមួយប្រទេសថៃ ដែលសហរដ្ឋអាមេរិកដកហូតវិញមានប្រមាណមួយភាគប្រាំមួយ ដែលគិតជាទឹកប្រាក់មានចំនួន៨១៧
លានដុល្លារអាមេរិកក្នុងការនាំចូលទៅកាន់ទីផ្សារអាមេរិក ក្រោមកម្មវិធីអនុគ្រោះពន្ធ GSP ក្នុងឆ្នាំ២០១៩។ សេចក្តីសម្រេចដកហូតផ្នែកខ្លះនៃ GSP មានប្រសិទ្ធភាពចាប់ពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០នេះ៕




