(តួគី)៖ ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសតួគីបានកើតឡើងដល់ ៥១ នាក់ហើយ ខណៈអ្នករងរបួសមានចំនួនដល់ទៅ ៨៩៦ នាក់ ដោយអាជ្ញាធរបានព្យាករណ៍ថាចំនួនអ្នកស្លាប់អាចនឹងបន្តកើនឡើងផងដែរ។ នេះបើយោងតាមការចុះផ្សាយរបស់ Bangkok Post នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០។
គួរម្លឹកជូនថា កាលពីថ្ងៃយប់ថ្ងៃសុក្រ ទី ៣០ តុលា កន្លងទៅនេះមានគ្រោះរញ្ជួញដីកម្រិត ៧ រ៉ិចទ័រមួយបានកើតឡើងនៅក្នុងប្រទេសតួគី ធ្វើឲ្យមានអគារប្រមាណជា ៣០០ ត្រូវដួលរលំ ហើយអាជ្ញាធរបានប្រើប្រាស់ក្រុមអ្នកជួយសង្គ្រោះចំនួន ៦ ០០០ នាក់ ដើម្បីស្វែករងជនគ្រោះដែលត្រូវកប់ក្រោមគំនរបាក់បែក៕



