ប្រធានអង្គការ WHO ធ្វើចត្តាឡីស័កខ្លួនឯង ក្រោយប៉ះពាល់ជាមួយអ្នកឆ្លងជំងឺកូវីដ-១៩​
SWIFT NEWS ថ្ងៃច័ន្ទ ទី០៧ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(អន្តរជាតិ)៖ ប្រធានអង្គការសុខភាពពិភពលោក (WHO) លោក ថេដ្រូស អាដាណម (Tedros Adhanom Ghebreyesus) បាននិយាយកាលពីថ្ងៃអាទិត្យថា លោកកំពុងធ្វើចត្តាឡីស័កខ្លួនឯង ក្រោយបានប៉ះពាល់ជាមួយអ្នកដែលបានតេស្ដវិជ្ជមានជាមួយជំងឺ COVID-19 ប៉ុន្តែគាត់បានបន្ថែមថា គាត់មានសុខភាពល្អហើយមិនមានរោគសញ្ញាអ្វីទេ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃចន្ទ ទី០២ ខែវិច្ឆិកា ឆ្នាំ២០២០។

លោក ថេដ្រូស អាដាណម (Tedros Adhanom Ghebreyesus) បានសរសេរសារមួយនៅលើបណ្ដាសង្គម Twitter ផ្ទាល់ខ្លួនរបស់គាត់ថា ៖«ខ្ញុំបានប៉ះពាល់ជាមួយមនុស្សម្នាក់ ដែលត្រូវបានធ្វើតេស្ដវិជ្ជមាន COVID-19។ ខ្ញុំសុខសប្បាយនិងគ្មានរោគសញ្ញាទេ ប៉ុន្តែខ្ញុំនឹងធ្វើចត្តាឡីស័កខ្លួនឯង នៅរយៈពេលប៉ុន្មានថ្ងៃទៅមុខទៀត ស្របតាមគោលការណ៍របស់ @WHO ហើយនឹងធ្វើការពីផ្ទះ»៕

អត្ថបទដែលជាប់ទាក់ទង
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី