​ប្រជាពលរដ្ឋ ៣០០០គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ទទួលបានអំណោយ ជាស្បៀងសង្គ្រោះបន្ទាន់​
SWIFT NEWS ថ្ងៃសុក្រ ទី០៤ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ខេត្តបន្ទាយមានជ័យ)៖ ពិធីចែកអំណោយ ជា​ស្បៀងអាហារ ថ្នាំពេទ្យ និងថវិកា ជូនប្រជាពលរដ្ឋរងគ្រោះ ដោយជំនន់ទឹកភ្លៀង ៣,០០០គ្រួសារ នៅឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ត្រូវបានធ្វើឡើង នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ នេះ នៅ​វិទ្យាល័យទឹកជោរ ក្នុង​ស្រុកព្រះនេត្រព្រះ។

ពិធីប្រគល់អំណោយនេះ ត្រូវបានធ្វើឡើង ក្រោមអធិបតីភាពឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងមានការអញ្ជើញចូលរួមពីឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម មឹង ពន្លក ប្រធានក្រុមចលនាយុវជន ១៥៧។

អំណោយដែលជូនប្រជាពលរដ្ឋរងគ្រោះ ១គ្រួសារៗ​ នាពេលនេះ ទទួលបាន​អង្ករ ២៥គីឡូក្រាម, មី ១កេស, ត្រីខ ១យួរ, ទឹកស៊ីអ៉ីវ ១ដប, សាប៊ូ ២ដុំ, ក្រម៉ា១, សៀង ១ដប, ថ្នាំពេទ្យ ១ប្រអប់, ឆៃប៉ូវ កន្លះគីឡូ និងថវិកា ៥ម៉ឺនរៀល។

ឯកឧត្តម ម៉ឹង ពន្លក បានថ្លែងក្នុងពិធីនោះថា អំណោយទាំងអស់នេះ បានមកពីសមាជិក សមាជិកា នៃក្រុមយុវជន ១៥៧ ព្រមទាំងសប្បុរសជននានា។ ក្នុងឱកាសនោះ លោក ម៉ឹង ពន្លក ក៏បាននាំយកនូវការផ្តាំផ្ញើសួរសុខទុក្ខរបស់ឯកឧត្តម ហ៊ុន ម៉ាណែត ជូនដល់ពលរដ្ឋរងគ្រោះដោយទឺកជំនន់ទាំងអស់។

ជួសមុខឱ្យឯកឧត្តម ហ៊ុន ម៉ាណែត, ឯកឧត្តម ម៉ឹង ពន្លក ក៏បានសម្តែងនូវសោកស្តាយ និងរំលែកនូវការលំបាកជាមួយពលរដ្ឋរងគ្រោះដោយទឺកជំនន់ទាំងអស់។ លោកក៏បានចូលរួមរំលែកមរណទុក្ខជាមួយក្រុមគ្រួសារ ដែលមានសមាជិកស្លាប់បាត់បង់ជីវិតដោយសារគ្រោះជំនន់ទឹកភ្លៀងនេះផងដែរ។

ឯកឧត្តម អ៊ុំ រាត្រី បានឱ្យដឹងថា នៅខេត្តបន្ទាយមានជ័យ មកដល់ពេលនេះជំនន់ទឹកភ្លៀងបានស្រាកស្រានបន្តិចហើយ។ ជំនន់ទឹកភ្លៀង បានធ្វើឱ្យប៉ះពាល់ពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យ ជិត ៥ម៉ឺនគ្រួសារ និងបណ្តាលឱ្យស្លាប់ ២៦នាក់។

ឯកឧត្តមអភិបាលខេត្តបន្ទាយមានជ័យ ជួសមុខឱ្យពលរដ្ឋរងគ្រោះ បានថ្លែងអំណរគុណឯកឧត្តម ហ៊ុន ម៉ាណែត ស្ថាបនិកក្រុមយុវជន១៥៧ និងលោក ម៉ឹង ពន្លក ព្រមទាំងសមាជិក សមាជិកា ក៏ដូចជាសប្បុរសជនទាំងអស់ ដែលបានយកអំណោយចែកជូនដល់ពលរដ្ឋរងគ្រោះ។ ឯកឧត្តមអភិបាលខេត្ត បានថ្លែងថា អំណោយនេះជាការរួមចំណែកដ៏មានតម្លៃសម្រាប់ដោះស្រាយការលំបាករបស់ពលរដ្ឋរងគ្រោះ។

ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម បានថ្លែងក្នុងពិធីនោះថា ការរួមគ្នាដើម្បីជម្នះការលំបាកនៅពេលសង្គមជួបគ្រោះមហន្តរាយ និងទុក្ខលំបាកនានា ជាកាយវិការដ៏ប្រសើរនៅក្នុងសង្គម។ 

ឯកឧត្តមទេសរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះកាយវិការមនុស្សធម៌របស់ក្រុមយុវជន១៥៧ និងចាត់ទុកកាយវិការនេះជាគំរូល្អមួយសម្រាប់យុវជននៅក្នុងសង្គមកម្ពុជា។


អត្ថបទដែលជាប់ទាក់ទង
សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ថ្វាយព្រះពរ​ព្រះមហាក្សត្រ ក្នុងឱកាស​នៃ​ព្រះ​រាជពិធី​បុណ្យខួប លើក​ទី​១៦ នៃ​ការយាង​គ្រង​ព្រះ​បរម​សិរី​រាជសម្បត្តិ​
ព័ត៌មានជាតិ
សម្តេច​តេ​ជោ ហ៊ុន សែន ថ្វាយព្រះពរ​ព្រះមហាក្សត្រ ក្នុងឱកាស​នៃ​ព្រះ​រាជពិធី​បុណ្យខួប លើក​ទី​១៦ នៃ​ការយាង​គ្រង​ព្រះ​បរម​សិរី​រាជសម្បត្តិ​
ព័ត៌មានជាតិ
អបអរសាទរ​ព្រះរាជ​ពិធីបុណ្យ​គម្រប់​ខួប ១៦​ព្រះវស្សា នៃ​ការ​គ្រង​ព្រះ​បរម​សិរី​រាជសម្បត្តិ​របស់​ព្រះករុណា ព្រះមហាក្សត្រ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី​
ព័ត៌មានជាតិ
Good News៖ មិនមាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ថ្មី​ទេ នៅ​កម្ពុជា នា​ថ្ងៃទី​២៨ ខែតុលា
ព័ត៌មានជាតិ
ស្ត្រី​អ្នកទទួល​លុយ និង​បញ្ជា​តាម​ទូរស័ព្ទ​ពី​លោក ហូរ វ៉ាន់ ដើម្បី​ធ្វើបាតុកម្ម នៅ​ថ្ងៃទី​២៣​តុលា មុខ​ទូត​ចិន និង​អាមេរិក ត្រូវបាន​ចាប់ខ្លួន​ហើយ​!
ព័ត៌មានជាតិ
អាជ្ញាធរ ប្រើ​វិធានការ​ក្ដៅ​ទៅលើ​ក្រុមអាជីវករ​មួយចំនួន ដែល​លក់ដូរ​រំលោភ​យក​ចំណីផ្លូវ​សាធារណៈ
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី